មហារីកគឺជាជំងឺកាចសាហាវ និងមិនងាយព្យាបាលជាសះស្បើយនោះដែរ។ សម្រាប់បុរសដែលមានជំងឺមហារីកផ្នែកសំខាន់ណាមួយដូចជាក្រពះ ថ្លើម ពោះវៀន បេះដូង សួត ភាគច្រើនចំណង់ផ្លូវភេទក៏ត្រូវផ្លាស់ប្ដូរ។ នេះក៏ពព្រោះថាអ្នកមានជំងឺមហារីក ភាគច្រើនជួបអាការៈអស់កម្លាំង ហត់នឿយ សុខភាពរាងកាយត្រូវផ្លាស់ប្ដូរ ទៅជាចុះខ្សោយ និងរងការវាយប្រហារខ្លាំងផ្នែកផ្លូវចិត្ដ អាចបណ្ដាលឲ្យអ្នកជំងឺអស់អារម្មណ៍នឹងក្ដីសុខផ្លូវភេទ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
យោងតាមការចុះផ្សាយរបស់ សមាគមន៍ជំងឺមហារីកអាមេរិកបានបង្ហាញថា ការផ្លាស់ប្តូរទូទៅនៃចំណង់ផ្លូវភេទ អាចមានទំនាក់ទំនងនឹងជំងឺមហារីក និងការព្យាបាល។ មនុស្សម្នាក់ដែលស្ថិតក្នុងស្ថានភាពកំពុងសម្រាកព្យាបាល តែងប្រឈមនឹងការព្រួយបារម្ភ ការបាក់ទឹកចិត្ត ចង្អោរ ឈឺ ឬអស់កម្លាំង អាចនឹងធ្វើឱ្យបាត់បង់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាលជំងឺមហារីកក៏រំខានដល់តុល្យភាពអ័រម៉ូនធម្មតាក៏អាចកាត់បន្ថយចំណង់ផ្លូវភេទផងដែរ។
ពិតប្រាកដណាស់ អ្នកជំងឺស្ថិតក្នុងការព្យាបាលអាចមានអារម្មណ៍ ភ័យព្រួយ គិតច្រើន កើតស្ដ្រេស គឺជាកត្ដាសំខាន់ប៉ះពាល់ដល់ចំណង់ផ្លូវភេទ។ ម្យ៉ាងវិញទៀត ការព្យាបាល មហារីកក្នុងរាងកាយមានវិធីព្យាបាលសំខាន់ៗ ដូចជា ការបាញ់កាំរស្មី ការចាក់សារធាតុគីមី ការព្យាបាលដោយអ័រម៉ូន និងការវះកាត់ជាដើម។ ក្នុងស្ថានភាពព្យាបាល អ្នកជំងឺមានអាការៈដូចជា អស់កម្លាំង ឆាប់ខឹងឆេវឆាវ បាក់ទឹកចិត្ត ការថប់បារម្ភ បញ្ហាពោះវៀន បញ្ហាប្លោកនោម បញ្ហាមាត់ បញ្ហាដកដង្ហើម ការផ្លាស់ប្តូររូបរាងកាយ ការផ្លាស់ប្តូរអ័រម៉ូនភេទ និងបាត់បង់ចំណង់អាហារជាដើម។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
ប្រសិនបើបុរសមានជំងឹមហារីកផ្នែកប្រព័ន្ធបន្ដពូជ រឹតតែប្រឈមខ្លាំងថែមទៀត នឹងអាចបាត់បង់ចំណង់ផ្លូវភេទកាន់តែខ្ពស់ ព្រោះការរាតត្បាតជំងឺមហារីក ក្នុងប្រព័ន្ធប្រដាប់បន្ដពូជ មានការព្យាបាល ដោយប្រើប្រាស់អ័រម៉ូនភេទ។ តួយ៉ាង ជំងឺមហារីកក្រពេញប្រូស្ដាត ដែលត្រូវព្យាបាលដោយការប្រើប្រាស់ថ្នាំ ផ្អាកការផលិតអ័រម៉ូនភេទ តេស្ដូស្ដេរ៉ូន ឬវិធីមួយបែបទៀត អាចឈានដល់ការវះកាត់ពងស្វាសចេញ បញ្ចប់ការផលិត អ័រម៉ូនតែម្ដងដើម្បីពន្យារការលូតលាស់នៃមហារីក។ អ័រម៉ូន តេស្ដូស្ដេរ៉ូនរបស់បុរស មានឥទ្ធពលយ៉ាងខ្លាំងលើជីវិតផ្លូវភេទ ការថយចុះកម្រិតអ័រម៉ូននេះ បុរសៗក៏ថយចុះចំណង់ផ្លូវភេទដែរ។
ជារួម កម្រិតនៃចំណង់ផ្លូវភេទ គឺមានទំនាក់ទំនងទៅនឹងសុខភាពរាងកាយទាំងមូល រួមទាំងសុខភាពផ្លូវចិត្តផងដែរ។ ប្រសិនបើអ្នកបាក់ទឹកចិត្ត ថប់បារម្ភ ឬព្រួយបារម្ភអំពីជំងឺមហារីក អ្នកប្រហែលជាមិនសូវចាប់អារម្មណ៍នឹងការរួមភេទនោះទេ។
[embed-health-tool-bmi]