ការងូតទឹកក្ដៅ ត្រាំទឹកក្ដៅ ជាប្រចាំគឺជាមធ្យោបាយល្អសម្រាប់សុខភាពស្បែក និង ស្មារតី ជាពិសេសសម្រាប់បុរសៗ អាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់ស្រួល។ ប៉ុន្ដែទន្ទឹមនឹងអត្ថប្រយោជន៍នេះ ក៏មានគុណវិបត្ដិចំពោះសុខភាពបន្ដពូជផងដែរ គឺប្រឈមនឹងការថយចុះបរិមាណមេជីវិតឈ្មោល នៅពេលងូតទឹកក្ដៅលើសពី៣៧ អង្សាសេញឹកញាប់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោកវេជ្ជបណ្ឌិត Peter Atangwho នាយកប្រតិបត្តិក្លីនិក TeleMed មានប្រសាសន៍ថា ការងូតទឹកក្ដៅញឺកញាប់ មិនល្អសម្រាប់ សុខភាពបន្ដពូជបុរសនោះទេ ព្រោះឥទ្ធិពលកម្ដៅអាចបង្កផលប៉ះពាល់ទៅដល់សុខភាពពងស្វាស អាចថយចុះបរិមាណមេជិវិតឈ្មោល។
កោសិកាមេជីវិតឈ្មោល អាចបង្កើតឡើង និងរស់នៅបានល្អក្នុងសីតុណ្ហភាពចន្លោះ ពី២០ ទៅ ២៥ អង្សាសេ ក្រោមសីតុណ្ហភាពរាងកាយធម្មតា ៣៦ ទៅ ៣៧ អង្សាសេ នេះជាមូលហេតុដែលពងស្វាស ត្រូវនៅក្រៅរាងកាយ។ ដូច្នេះកាលដែលប្រុសងូតទឹកក្ដៅអាចចន្លោះ រាប់ពី ៣៧ អង្សាសេឡើងទៅ គឺនឹងប្រឈមផលប៉ះពាល់ បាត់បង់បរិមាណមេជីវិតឈ្មោល។ សម្រាប់អ្នកដែលបារម្ភពីបញ្ហាអត់កូន អាចពិនិត្យមើលកត្ដានេះឡើងវិញ។ បន្ថែមពីនេះ កុំថាឡើយទឹកក្ដៅ សូម្បី កម្ដៅចេញពី កុំព្យូទ័រ ពីទូរស័ព្ទ ឬ កម្ដៅពីការស្លៀកខោរឹបពេក ក៏អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបន្ដពូជបុរសផងដែរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ឧទាហរណ៍ការប្រើប្រាស់កុំព្យូទ័រយួរដៃ ដែលមានកម្ដៅអាចកើនឡើងរហូតដល់ ៧០អង្សាសេ ក្នុងកំលុងប្រើប្រាស់ ហើយបើយកមកដាក់លើភ្លៅ នោះវានឹងអាចផ្ទេរកម្ដៅទៅប៉ះនឹងពងស្វាស ជាហេតុធ្វើឲ្យពងស្វាសក៏អាចកើនឡើងកម្ដៅ ប៉ះពាល់បរិមាណមេជីវិតឈ្មោល។ ដូច្នេះហើយជាការណែនាំ ប្រើប្រាស់កុំព្យូទ័រយួរដៃ គួរតែដាក់លើតុ ទើបប្រសើរ ហើយផ្នែកទូរស័ព្ទ ត្រូវដាក់ក្នុងហោបៅក្រោយ ឬនៅចង្កេះ។
[embed-health-tool-pregnancy-weight-gain]
ការប្រឈមនឹងបញ្ហាអត់កូនរបស់មនុស្សប្រុស មានទម្លាប់ជាច្រើនផ្សេងទៀតត្រូវបានរឹតដ្បិត ដូចជាការកំណត់រយៈពេលនៃការស្លៀកខោក្នុង ការអង្គុយ ការគេង ក្នុងគោលដៅកាត់បន្ថយ កម្ដៅដល់ពងស្វាស ព្រោះបច្ចុប្បន្ន គូស្វាមីភរិយាជាច្រើនមានបញ្ហាក្នុងការមានកូន ហើយបញ្ហាមួយផ្នែកធំគឺទាក់ទងនឹងមេជីវិតឈ្មោលនេះតែម្ដង។
តាមការកត់សម្គាល់ បញ្ហាសុខភាពបុរស ដែលប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល បានកើតមានជាបន្ដបន្ទាប់ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ក្រៅពីបញ្ហាប្រឈមដោយការងូតទឹកក្ដៅ នៅមានកត្ដាផ្សេងៗទៀត ដោយការឆ្លងមេរោគមិនបានព្យាបាល ការជក់បារី ផឹកស្រា និងការប្រើសារធាតុញៀនជាដើម។