backup og meta

វិធីសាស្ដ្របង្កើនអ័រម៉ូនតេស្ដូស្ដេរ៉ូនតាមបែបធម្មជាតិ ប្រុសៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 06, 2022

    វិធីសាស្ដ្របង្កើនអ័រម៉ូនតេស្ដូស្ដេរ៉ូនតាមបែបធម្មជាតិ ប្រុសៗគួរដឹង

    ភាគច្រើនបុរសៗដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ អាចប្រឈមនឹងការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន គ្រាន់​តែតិច និង ច្រើន ដែលការថយចុះនេះ ក៏អាចធ្វើឲ្យសុខភាពរាងកាយចុះខ្សោយផងដែរ ជាពិសេសសុខភាព​ផ្លូវភេទតែម្ដង។ ជាក់ស្ដែងណាស់ថា ភាពរឹងមាំនៃសុខភាពផ្លុវភេទបុរសៗទូទៅ អាស្រ័យលើកម្រិតអ័រម៉ូនមួយនេះ ដូច្នេះខាងក្រោម​ជាវិធីសាស្ដ្រធម្មជាតិងាយៗ ដោយមិនបាច់ ប្រើប្រាស់ផលិតជំនួយ ក៏អាចបង្កើនកម្រិត​អ័រម៉ូន​នេះ​ដែរ​។​

    អត្ថបទគួរអានបន្ថែម៖ 

    ការហាត់ប្រាណ

    ហាត់​ប្រាណ ជាវិធីសាស្រ្ដមួយមានប្រសិទ្ធភាពខ្លាំង និងងាយៗអាចធ្វើបានប្រចាំថ្ងៃពី១ម៉ោង ទៅ ១ម៉ោងកន្លះ គឺល្អបំផុតហើយ។ យើងអាចហាត់ប្រាណទៅតាមចំណូលចិត្ដ ដូចជា ការដើរ រត់ ជិះកង់ ហែលទឹក លើកទម្ងន់ សុទ្ធតែមានអត្ថប្រយោជន៍។ លើកទឹកចិត្ដសម្រាប់បុរសៗដែលមានវ័យចាប់ពី ៣៥ឆ្នាំឡើងទៅដែលស្ថិតក្នុងការប្រឈមនឹងបញ្ហាថយចុះកម្រិតអ័រម៉ូន។

    ការញ៉ាំអាហារសុខភាព

    របបអាហារប្រចាំថ្ងៃផ្ដោតសំខាន់ទៅលើពពួកអាហារ វីតាមីន ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម កាបូអ៊ីដ្រាត និងជាតិខ្លាញ់អូមេហ្គា៣ ដែលពពួកអាហារទាំងនេះ ជំនួយដល់ការលូតលាស់កោសិកាក្នុងរាងកាយ និងអ័រម៉ូនភេទ។ ការញ៉ាំអាហារទៀងពេលវេលា និងមានសារធាតុចិញ្ចឹម​​គ្រប់គ្រាន់ មិនត្រឹមតែជួយបង្កើនដល់​សមត្ថភាពផលិតអ័រម៉ូនតែប៉ុណ្ណោះទេ ថែមទាំងរាងកាយក៏រឹងមាំផងដែរ។ ដូច​គ្នា​ដែរ គួរជៀសវាងរគ្រឿងស្រវឹង សារធាតុញៀន។

    ការសម្រកទម្ងន់

    សម្រកទម្ងន់ក៏ជារឿងមួយចាំបាច់ សម្រាប់អ្នកដែលមានបញ្ហាលើសគីឡូ ឬគីឡូធ្ងន់ដែលមិនសមស្របទៅនឹងកម្ពស់ និងវ័យ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលមានមាឌធាត់សម្បូរខ្លាញ់ ដុះក្បាល​ពោះ ប្រឈមនឹងការថយចុះបរិមាណអ័រម៉ូនខ្លាំងណាស់ ដែលនោះក៏ជាកត្ដាជំរុញឲ្យប៉ះពាល់ទៅដល់សុខភាពផ្លូវភេទ។

    ការគេងគ្រប់គ្រាន់

    សុខភាពដំណេកក៏មានពាក់ព័ន្ធនឹងកម្រិតអ័រម៉ូនដែរ។ ការគេងបានគ្រប់គ្រាន់ជាមធ្យម​លើសពី៧ម៉ោងជាប្រចាំ ក៏ជំនួយដល់ស្មារតី ខួរក្បាល សុខភាពបេះដូង លើសពីនេះ ក៏អាចជួយឲ្យខ្លួនយើង ជៀស​ផុត​ពីជំងឺស្ដ្រេស ដែលជាមូលហេតុចំបង ប៉ះពាល់ដល់ការផលិតអ័រម៉ូនដែរ​។

    ការសម្រាកលម្ហែរកាយ

    ការមានពេលវេលាសម្រាកលម្ហែរកាយ មានពេលដំណើរកម្សាន្ដ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ បង្កើនក្ដីសុខផ្នែកផ្លូវចិត្ដឲ្យបានច្រើន ជៀសផុតពីជំងឹស្ដ្រេស ភាពស្មុគស្មាញក្នុងអារម្មណ៍ ក៏អាចផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពនិង​ការ​ផផលិតអ័រម៉ូនភេទ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    អសមត្ថភាពផ្លូវភេទ

    ជារួម អ័រម៉ូនភេទ តេស្ដូស្ដេរ៉ូន ដើរតួយ៉ាងសំខាន់ក្នុងមុខងារផ្លូវភេទ និងបម្រែបម្រួលសុខភាពរាងកាយ។ តួយ៉ាង ក្មេងប្រុសពេលឈានដល់ពេញវ័យ អ័រម៉ូនតេស្តូស្តេរ៉ូនគឺជាកត្តាជំរុញដ៏សំខាន់មួយនៃការផ្លាស់​ប្តូររាងកាយដូចជា ការកើនឡើងសាច់ដុំ បម្រែបម្រួលសំឡេង ការលូតលាស់ឆ្អឹង សុខភាពសក់ ស្បែក និង ចំណង់ផ្លូវភេទជា​ដើម។ បើស្ថិតក្នុងដំណាក់កាលវ័យឈានដល់ ៣០ឆ្នាំ អត្រានៃអ័រម៉ូនអាចថយចុះ ២០%  ឈានដល់៤៥ឆ្នាំ អាចចុះ ៣០% និងករណីខ្លះអាចមានការកើនឡើងខ្ពស់ជាងនេះ ឬទាបជាងនេះ អាស្រ័យលើរបៀបនៃការរស់នៅប្រចាំថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម