អសមត្ថភាពផ្លូវភេទ ជាបញ្ហាដែលប្រុសៗមិនចង់ឆ្លងកាត់ ហើយភាគច្រើនជំងឺប្រភេទនេះអាចកើតមានច្រើន លើបុរសៗដែលមានវ័យចំណាស់រាប់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ប៉ុន្ដែក៏មិនមែនមានន័យថាបុរសៗដែលមានវ័យក្មេង ចន្លោះ២០ទៅ ៣០ឆ្នាំមិនកើតនោះដែរ។ ជំងឺអសមត្ថភាព ឬហៅម្យ៉ាងទៀតថា ជំងឺលិង្គមិនឡើងវឹងជាប្រភេទជំងឺដែលបង្កឡើងពាក់ព័ន្ធនឹងចរន្ដនៃលំហូឈាមចូលក្នុងលិង្គមិនអាចបំពេញឲ្យសាច់ដុំបានគ្រប់គ្រាន់ ជាហេតុបង្កឲ្យលិង្គមិនអាចឡើងរឹងដល់ចំណុចកំពូលបាន។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
យោងតាមរបាយការណ៍របស់វិទ្យាស្ថានជាតិសុខភាពរបស់សហរដ្ឋអាមេរិកបានបង្ហាញថា មានចំនួនបុរសៗដែលកើតជំងឺលិង្គមិនឡើងរឹង៨%អាយុចន្លោះ២០ ទៅ ២៩ឆ្នាំ ហើយ១១% ចំពោះបុរសដែលមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ។ ទិន្នន័យនេះក៏បានបញ្ជាក់ពីមូលហេតុ អ្នកមានវ័យក្រោម៤០ឆ្នាំជួបប្រទះជំងឺនេះ មានផ្នែកពីរធំៗទាំង ផ្នែកស្មារតី និង រាងកាយ ទាំងពីរនេះដើរតួយ៉ាងសកម្មក្នុងប្រតិបត្ដិការទំនាក់ទំនងផ្លូវភេទ។
[embed-health-tool-heart-rate]
ផ្នែកស្មារតី ក្នុងផ្នែកនេះអ្នកជំងឺត្រូវបានសិក្សាពិសោធន៍ឃើញថាធ្លាប់ឆ្លងកាត់ជំងឺបាក់ទឹកចិត្ដ ថប់បារម្ភ ស្ដ្រេស និង ភាពខ្មាសអៀនដែលពាក់ព័ន្ធជាមួយសកម្មភាពផ្លូវភេទ។
ផ្នែករាងកាយ អ្នកជំងឺមានទម្លាប់ប្រើប្រាស់គ្រឿងញៀន ជក់បារី ផឹកស្រាច្រើន មានទម្ងន់លើសកម្រិត ឬជំងឺធាត់ មិនដែលហាត់ប្រាណបង្កើនសកម្មភាពរាងកាយ ជាពិសេសអ្នកជំងឺមានប្រវត្ដិប្រើប្រាស់ពពួកអាហារបំប៉នខុសស្ដង់ដារដើម្បីជំនួយដល់កម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ក្នុងប្រព័ន្ធប្រដាប់ភេទ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
មានកត្ដាមួយចំនួនទៀតក៏ត្រូវបានរាប់បញ្ចូលដូចជា ទម្លាប់ការគេងមិនគ្រប់គ្រាន់ ការឡើងសម្ពាធឈាម ទឹកនោមផ្អែមប្រភេទ២ ជំងឺសរសៃឈាមបេះដូង ជំងឺក្រិនសរសៃឈាម លិង្គកោង លិង្គវេច ខ្សោយមេជីវិតឈ្មោល លិង្គខុសប្រក្រតី ក្រពេញប្រូស្ដាត ប្លោកនោម និង ធ្លាប់មានប្រវត្ដិរងរបួសពងស្វាសជាដើម។
បីចំណុចខាងក្រោមបញ្ជាក់ថាមានជំងឺអសមត្ថភាពផ្លូវភេទ៖
- លិង្គមិនអាចឡើងរឹងដល់ចំណុចកំពូល ឬមិនឡើងរឹងទាល់តែសោះក្នុងពេលរួមភេទ
- លិង្គអាចឡើងរឹងដែរ ប៉ុន្ដែមិនអាចឡើងរឹងបានដូច ការរំពឹងទុក ឬការគ្រប់គ្រងរបស់យើង
- លិង្គឡើងរឹងក្នុងរយៈពេលខ្លី មិនអាចរឹងបានយូ ដូចដែលយើងមានអារម្មណ៍
មានករណីខ្លះជំងឺលិង្គមិនឡើងរឹងក៏មានពាក់ព័ន្ធជាមួយនឹងជំងឺសរសៃឈាមបេះដូងដែរ ព្រោះការណ៍ដែលសុខភាពសរសៃឈាមបេះដូងមិនអាចដំណើការបានល្អ នោះនឹងជះឥទ្ធពលយ៉ាងខ្លាំងទៅដល់គ្រប់ផ្នែកនៃសរីរាង្គសាច់ដុំគ្រប់ទីកន្លែងក្នុងរាងកាយ។ ក្នុងដំណាក់កាលនេះ ច្រើនកើតឡើងចំពោះមនុស្សវ័យចំណាស់ ដែលមានបញ្ហាខ្សោយបេះដូង។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
បើទោះបីជាជំងឺនេះអាចកើតឡើងចំពោះមនុស្សប្រុសវ័យចន្លោះ២០ទៅ ៤០ឆ្នាំមែន ប៉ុន្ដែក៏អាចព្យាបាលបានតាមវិធីបែបធម្មជាតិ ដោយការផ្លាស់ប្ដូរបែបបទនៃការរស់នៅដូចជា ជៀសវាងគ្រឿងញៀន ឈប់ជក់បារី កាត់បន្ថយការផឹកស្រា រក្សាទម្ងន់ ហាត់ប្រាណជាប្រចាំ ការអនុវត្ដរបបអាហារឲ្យត្រឹមត្រូវទៀងទាត់ និងគ្រប់គ្រងការគេងឲ្យបានពេញលេញ។