ការយល់ដឹងបានត្រឹមត្រូវទាក់ទងនឹងការសម្អាតប្រដាប់ភេទនឹងជួយប្រុសៗយើងរក្សាលិង្គឲ្យមានសុខភាពល្អ។ លិង្គមានអនាម័យល្អ ជួយកាត់បន្ថយឱកាសកើតមានបញ្ហារំខានលើលិង្គ និងការឆ្លងរោគផ្សេងៗ ដែលអាចនាំឲ្យមានបញ្ហាសុខភាពផ្សេងៗ។
ដើម្បីរក្សាអនាម័យលិង្គបានល្អ គឺសម្អាតលិង្គជាមួយទឹកក្ដៅឧណ្ហៗឲ្យបានទៀងទាត់។ ជាការល្អ ការលាងសម្អាតលិង្គមិនចាំបាច់ប្រើសាប៊ូនោះទេ តែបើយើងចង់ប្រើ គួរចៀសវាងសាប៊ូមានក្លិនក្រអូបខ្លាំង។
១. វិធីសម្អាតលិង្គ
- ទាញស្បែកគ្របលិង្គថ្នមៗចេញពីចុងលិង្គ
- លាងសម្អាតលិង្គ ក្រលៀន និងស្បែកគ្របលិង្គដោយទឹកក្ដៅឧណ្ហៗ
- ត្រូវពិនិត្យឲ្យប្រាកដថាស្បែកលិង្គជ្រះស្អាតមិនប្រឡាក់ ដែលការធ្វើដូចនេះនឹងការពារមិនឲ្យកោសិកាងាប់ប្រមូលផ្ដុំនៅស្បែកគ្របលិង្គ។
- ប្រុសៗយើងអាចប្រើសាប៊ូមានក្លិនស្រាលដើម្បីសម្អាតលិង្គបានដែរ ប៉ុន្តែមិនត្រូវប្រើច្រើនពេកនោះទេ ព្រោះអាចបណ្ដាលឲ្យស្ងួត ឬរបកស្បែកលិង្គ និងស្បែកគ្រប់លិង្គ។
- ប្រើកន្សែងទន់ស្ងួតល្អ ជូតសម្អាតលិង្គ និងក្បាលលិង្គថ្នម
- ចំណាំ៖ កុំប្រឹងទាញស្បែកគ្របលិង្គពីចុងលិង្គខ្លាំងៗពេក ព្រោះអាចធ្វើឲ្យចេញឈាមបាន។
២. តិចនិកផ្សេងទៀត
- ចៀសវាប្រើម្សៅហុយលើលិង្គ តាមដែលអាចធ្វើទៅបាន។ ម្សៅហុយអាចប្រមូលផ្ដុំនៅក្រោមស្បែកគ្របលិង្គបាន និងអាចបង្កការរំខាន និងឈឺចាប់។ មួយវិញទៀតបើសិនជាយើងចង់ប្រើម្សៅហុយ ត្រូវប្រយ័ត្នម្សៅចូលរន្ធនោម បើមិនអ៊ីចឹងយើងនឹងមានអារម្មណ៍មិនស្រួលនៅចុងលិង្គមិនខាន។
- សម្អាតដៃជានិច្ចមុនពេល និងក្រោយពេលប៉ះពាល់លិង្គ ដើម្បីការពារមេរោគផ្សេងៗតោងជាប់នៅលិង្គ និងដៃ។
- ត្រូវស្លៀកខោក្នុងដែលស្អាតជានិច្ច ខោក្នុងមិនស្អាតអាចមានមេរោគតោងជាប់ ធ្វើឲ្យប៉ះពាល់ដល់ស្បែកលិង្គ។
- លាងសម្អាតលិង្គក្រោយរួមភេទជាមួយទឹកក្ដៅឧណ្ហៗ ឬសាប៊ូមានក្លិនស្រាល ដើម្បីការពារកុំឲ្យទឹករម្អិលឬប្រេង ប្រមូលផ្ដុំនៅលើលិង្គ។ នោមបន្ទាប់ពីរួមភេទរួច អាចសម្អាតរន្ធនោម និងកម្ចាត់បាក់តេរីចង្រៃចេញពីផ្លូវទឹកនោមបានដែរ និងមិនធ្វើឲ្យយើងឆ្លងរោគនៅផ្លូវទឹកនោម។
[embed-health-tool-bmr]
ការរក្សាអនាម័យប្រដាប់ភេទបានល្អ មិនត្រឹមតែជួយឲ្យលិង្គមានសុខភាពល្អនោះទេ តែក៏ជួយឲ្យដៃគូរួមភេទរបស់យើងមានសុវត្ថិភាពផងដែរ។ អនុវត្តតាមនិចនិកខាងលើ ដើម្បីឲ្យលិង្គមានអនាម័យល្អ ហើយបើយើងមានបញ្ហាណាមួយកើតមានចំពោះសុខភាពបន្តពូជ ចូរកុំស្ទាក់ស្ទើរក្នុងការជួបពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ