ជំងឺមហារីកលិង្គ ជាជំងឺកម្រមួយដែលកើតមាននៅលើលិង្គ។ ជំងឺនេះអាចបង្កជារោគសញ្ញាដូចជាស្បែកចុងលិង្គវែងខុសប្រក្រតី រលាកក្បាលលិង្គ ឬមានដំបៅជាដើម។ ខាងក្រោមនេះជារោគសញ្ញា និងមូលហេតុមួយចំនួនអាចនាំឲ្យមានជំងឺមហារីកលិង្គ។
១.រោគសញ្ញា
ការរកឃើញបានទាន់ពេលពីរោគសញ្ញានៃជំងឺមហារីកលិង្គ អាចជួយឲ្យប្រុសៗទទួលបានការព្យាបាលបានលឿនមានលទ្ធភាពជោគជ័យ និងជាសះស្បើយក្នុងការព្យាបាល។ ជំងឺនេះអាចកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើការធ្វើរោគវិនិច្ឆ័យត្រូវបានពន្យារពេល ហើយជំងឺនេះអាចមិនទទួលបានជោគជ័យក្នុងការព្យាបាលផងដែរ។ ប្រុសៗគ្នាយើង អាចនឹងកំណត់ជំងឺនេះបានទាន់ពេលតាមរយៈការសង្កេតពេលបត់ជើងតូច។ ប្រសិនបើ គ្នាយើងជាក្រុមមនស្សដែលមិនកាត់ស្បែកគ្របក្បាលលិង្គ នោះអាចនឹងមានហានិភ័យខ្ពស់នៃជំងឺមហារីកនេះបាន ប៉ុន្តែគួរតែប្រយ័ត្នចំពោះការមានដំបៅនៅប្រដាប់ភេទ។ គ្នាយើងគួរជួបជាមួយនិងពេទ្យពិនិត្យសុខភាពប្រសិនបើយើងសម្គាល់ឃើញចំណុចទាំងនេះនៅលើស្បែកគ្របប្រដាប់ភេទ ៖
- ស្បែកប្រែជាក្រាស់ និងផ្លាស់ប្ដូរពណ៌មានដុំសាច់នៅលើប្រដាប់ភេទ
- មានដំបៅ ឬមានឈាម
- មានកន្ទួលក្រហម និងក្រហាយ
- មានកន្ទួលតូចៗ
- លេចចេញពណ៌ត្នោតលើស្បែកលិង្គ
- មានក្លិនមិនល្អ ឬសារធាតុរាវ នៅក្រោមស្បែកគ្របលើប្រដាប់ភេទ
- ឡើងហើម
សញ្ញាទាំងនេះភាគច្រើនអាចមកពីការបង្ករោគដោយ បាក់តេរី ឬផ្សិត ឬប្រតិកម្មអាលែកហ្ស៊ី។ ការប្រើប្រេងសម្រាប់លាបស្បែក ឬប្រភេទគ្រីម ក៏ជាបញ្ហាដែលឆ្លើយតបនឹងមេរោគផ្សិត ឬបាក់តេរីដែរ។ ជារឿងអាក្រក់នោះ ជំងឺមហារីកប្រដាប់ភេទបុរសជាញឹកញាប់ ច្រើនសមីខ្លួនមិនសូវអើពើរហូតជំងឺនេះឈានដល់ដំណាក់កាលលូតលាស់ទៅមុខ។
២.មូលហេតុ
ដុំសាច់នៅក្នុងប្រដាប់ភេទបុរស អាចបណ្ដាលមកពីសារធាតុរាវក្នុងរាងកាយជាប់នៅក្នុងស្បែកគ្របក្បាលនៃប្រដាប់ភេទ។ ប្រសិនបើគ្នាយើងមិនបានលាងសម្អាតជាប្រចាំទេ អាចមានផលប៉ះពាល់ដែលបង្កឱ្យមានជំងឺមហារីក។ បុរសដែលមានវ័យចំណាស់ និងគ្នាយើងដែលជក់បារី អាចនឹងងាយកើតជំងឺមហារីកប្រដាប់ភេទ។ ជំងឺអេដស៍ក៏ អាចនាំឱ្យមានជំងឺមហារីកនេះដែរ។ មូលហេតុមួយទៀតអាចកើតមានជាវីរុស papilloma របស់មនុស្ស HPV ។ វីរុស HPV ជាមេរោគដែលឆ្លងតាមរយៈការរួមភេទ។ អង់ទីករទៅនឹងវីរុស HPV-16 ត្រូវបានដឹងថាមាននៅក្នុងអ្នកជំងឺមហារីកប្រដាប់ភេទជាច្រើន។ មេរោគ HPV នេះក៏មានក្នុងជំងឺមហារីកមាត់ស្បូនផងដែរ។ គ្នាយើងគួរតែរក្សាអនាម័យលើប្រដាប់ភេទ ដើម្បីជៀសវាងការកើតមានជំងឺមហារីកនេះ។
៣.ការធ្វើរោគវិនិច្ឆ័យ
មហារីកលើប្រដាប់ភេទបុរសត្រូវធ្វើរោគវិនិច្ឆ័យ ដោយការយកសំណាកជាលិកាតូចមួយចេញពីប្រដាប់ភេទទៅពិនិត្យនៅក្រោមមីក្រូទស្សន៍។ ប្រសិនបើកោសិកាមើលទៅដូចជាកោសិកាមហារីកពេទ្យនឹងរៀបចំការព្យាបាល។ TNM ជាប្រព័ន្ធដែលប្រើញឹកញាប់បំផុត ក្នុងការវាស់វែងពីរបៀបដែលកោសិកាមើលទៅមិនប្រក្រតី ដោយចាត់ជាថ្នាក់ ចាប់ពីលេខ ១ ដល់លេខ ៤ ហើយលេខកាន់តែខ្ពស់កោសិកានឹងមិនប្រក្រតីខ្លាំងដែរ។ មហារីកថ្នាក់ខ្ពស់អាចកើនឡើង និងរីករាលដាលលឿនជាងមហារីកថ្នាក់ទាប។
[embed-health-tool-heart-rate]
៤.ការព្យាបាល
ប្រសិនបើជំងឺនេះ ត្រូវបានរកឃើញនៅដំណាក់កាលដំបូង ការព្យាបាលអាចជោគជ័យ និងមានហានិភ័យទាប។ ចំពោះដុំសាច់ មាននៅពីលើស្បែកយើងអាចត្រូវព្យាបាលដោយក្រែមលាបស្បែក ដែលផលប៉ះពាល់តិចតួច។ ការប្រើប្រាស់កាំរស្មីខាងក្រៅ អាចជាវិធីព្យាបាលដំបៅ ឬវះកាត់ប្រសិនបើដំបៅនោះធំ ឬទំហំប៉ុនសណ្ដែក។ អ្នកជំងឺត្រូវធ្វើការតាមដានដើម្បីពិនិត្យរកមើលការកើតឡើងវិញ។ ចំពោះដំបៅតូចអាចនឹងមិនមែនជាមហារីកដែលរាលដាលដល់កូនកណ្ដុរទេ ដូច្នេះពេទ្យអាចនិងមិនចាំបាច់ធ្វើការយកកូនកណ្ដុរនោះចេញទេ។ ប៉ុន្តែប្រសិនបើជាដំបៅធំ ជាលិកាជាច្រើនត្រូវការយកចេញ។ គ្រូពេទ្យនឹងវះកាត់យកចេញ ឬបង្ហូរសារធាតុទឹកពណ៌លឿងនៅក្រលៀន។ ការលាយបញ្ចូលគ្នានៃការវះកាត់ ប្រើកាំរស្មីនិងការព្យាបាលដោយប្រើគីមី អាចត្រូវប្រើរួមគ្នានៅពេលខ្លះ។ ក្នុងករណីដែលមហារីកកាន់តែរាលដាលលឿនប្រដាប់ភេទទាំងមូលប្រហែលជាត្រូវការយកចេញ។ ការរកឃើញ និងព្យាបាលទាន់ពេលវេលាពិតជាសំខាន់ណាស់ ដើម្បីធានានូវលទ្ធផលល្អប្រសើរ និងជម្រើសព្យាបាលជាច្រើនទៀត។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ