សុខភាពលិង្គ

សុខភាពលិង្គ​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​ប្រុសៗ​​គឺ សុខភាពលិង្គ។ ម៉េច​បាន​លិង្គ​មាន​បញ្ហា? មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​បញ្ហា​ថា​មិន​ស្រួល​ណាមួយ។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​មូលហេតុ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

សុខភាពលិង្គ

ដឹងអត់ថា នៅពេលដែលយើងកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន លិង្គ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ ដូច​ផ្នែក​ផ្សេង​ទៀត​​នៃ​រាងកាយ​របស់​យើង​ដែរ​។ យ៉ាង​ណា​មិញ មិន​មែន​ប្រុស​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​ជួប​ប្រទះ​ការ​ប្រែប្រួល​ទៅ​លើ​លិង្គ​​ដូច​ៗ​គ្នា​ឡើយ ហើយ​ដើម្បី​ដឹង​ថា តើ​ប្រដាប់​ភេទ​​មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​​ ប្រុស​ៗ​យើង​អាច​​ស្វែង​យល់​តាម​រយៈ​អត្ថបទ​ខាង​ក្រោម​នេះ។ ១. លិង្គ​មិន​សូវ​រឹង​ខ្លាំង​ ការ​ប្រែប្រួល​នេះ អាច​កើត​ឡើង​ទៅ​តាម​វ័យ​ និង​បែបបទ​នៃ​ការ​រស់នៅ។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​យើង​មិន​អាច​ជម្នះ​ភាព​ចាស់​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​បែបបទ​រស់នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម គ្រប់គ្រង​សម្ពាធ​ឈាម​​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ឈប់​បារី ដើម្បី​ជួយ​ទ្រទ្រង់​ការ​ឡើង​រឹង​នៃ​លិង្គ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អារម្មណ៍​​នៃ​លិង្គ​ថយ​ចុះ អារម្មណ៍​សុខ​ស្រួល​​អាច​ចាប់ផ្តើម​ថយ​ចុះ ហើយ​គ្នា​យើង​នឹង​ចំណាយ​ពេល​ច្រើន​ជាង​មុន​ ដើម្បី​ទទួល​អារម្មណ៍​ស្រើបស្រាល​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ និង​សរសៃ​ឈាម​ពាស​ពេញ​រាងកាយ រួម​ទាំង​លិង្គ​ផង​ដែរ។ ៣. លិង្គ​មើល​ទៅ​តូច​ជាង​មុន ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ច្រើន​នៅ​ក្បាល​ពោះ​ទៅ​តាម​វ័យ​ រង្វង់​ចង្កេះ​ដែល​រីក​ធំ អាច​លាក់ ឬ​បិទបាំង​លិង្គ​របស់​យើង​បាន។ អ៊ីចឹង​ហើយ ទើប​គ្នា​យើង​ខ្លះ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​យើង​ប្រវែង​លិង្គ​ពេញ​ ត្រូវ​បាន​បិទបាំង​ដោយ​ក្បាល​ពោះ​។ [embed-health-tool-bmi] ៤. លិង្គ​កោង មួយ​វិញ​ទៀត លិង្គ​របស់​យើង​ក៏​អាច​មាន​ការ​ប្រែប្រួល​រូបរាង នៅ​ពេល​ដែល​ជាលិកា​សម្លាក​​កកើត​ឡើង​នៅ​ក្រោម​ស្បែក​លិង្គ ដែល​បណ្តាល​ឲ្យ​លិង្គ​កោង​នៅ​ពេល​ឡើង​រឹង។ បញ្ហា​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​រំលាយ​អាហារ និង​ជំងឺ​តម្រង​នោម​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ […]

ស្វែងរក សុខភាពលិង្គ

សុខភាពលិង្គ

លើសជាតិ​ខ្លាញ់ ​​អា​អូន​តូច​ប្រុសៗនឹងចុះខ្សោយ​មិនខាន

ប្រហែល​មាន​អ្នកធ្លាប់​ឮ​ថា ជាតិ​ស្ករ​ខ្ពស់ លើស​ឈាម ធ្វើ​ឲ្យ​អាអូន​អត់​ឡើង​រឹង តែលើក​នេះ​ពេទ្យសូមប្រាប់​ថា សូម្បី​តែ​ជាតិ​ខ្លាញ់​ខ្ពស់ ក៏​អាច​ធ្វើឲ្យ​អាអូន​តូច​អត់​រឹង​ដូចគ្នា។ ញ៉ាំ​អី​ឲ្យ​ចេះ​គិត​ ប្រយ័ត្នប្រើ​ការ​លែង​បាន តាំង​ស្ដាយ​ក្រោយ។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​ហេតុ​ផល​ខ្លះ​ៗ​ពី​ទំនាក់ទំនង​រវាង​ជាតិ​ខ្លាញ់កូលេស្តេរ៉ូលខ្ពស់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវិត​ផ្លូវ​ភេទ។ ១- កម្រិតកូលេស្តេរ៉ូលខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ឬហៅថា Hypercholesteremia ​មិន​មែន​ជា​ជំងឺ​ទេ ប៉ុ​ន្តែ​ប្រឈម​ខ្ពស់បង្ក​ឲ្យ​កើត​ជំងឺ​ធ្ងន់​ធ្ងរ ​ដូច​ជា គាំង​បេះដូង​ សរសៃ​ឈាមបេះដូង និង​ដាច់​សសៃរ​ឈាម​ខួរ​ក្បាល ដែល​បណ្តាល​មក​ពី​ក្រិន​សរសៃ​ឈាម​អាកទែ ដោយ​សារ​កក​ស្ទះ។ បញ្ហា​នេះមិន​ងាយ​លេច​ជា​រោគ​សញ្ញា​នោះ​ទេ ហេតុនេះ មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ដឹង​ពី​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ឬ​អត់ ត្រូវ​ធ្វើ​តេស្ត​ឈាម។ វាអាច​កើត​នៅ​ក្នុង​គ្រួសារ ដូចនេះ ​ហ្សែន អាច​កត្តា​ធំ​ធ្វើ​ឲ្យ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ដូច​គ្នា។ ត្រូវ​ចាំថា វា​អាច​បង្ក​​ដោយ​សារ​ទម្លាប់​រស់​នៅ​មិន​ល្អ ដូច​ជា របប​អាហារ​ប៉ះ​ពាល់​សុខ​ភាព និង​មិនសូវ​ហាត់​ប្រាណ​។ ២- កូលេស្តេរ៉ូលខ្ពស់ និងជីវិតផ្លូវភេទ ក្រៅ​ពី​ជំងឺ​ធ្ងន់ៗ​ខាង​លើ ការ​ថយ​ចុះ​លំហូរ​ឈាម​ដោយសារ​​ជាតិ​ខ្លាញ់​កូលេស្ដេរ៉ូល ក៏​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ អាច​ប៉ះ​ពាល់​ឡើង​រឹង​របស់​អាអូន​ផង​ដែរ។ លំហូរឈាម​មិន​គ្រប់​គ្រាន់​ទៅ​កាន់​លិង្គ បង្ក​ឲ្យ​ប្រុសៗលេច​ឡើង​បញ្ហា​អសម្ថភាព​នេះ​ឯង។ ការ​ប្រើថ្នាំ​​ព្យាបាល​បញ្ហា​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​កោសិកា​សាច់​ដុំ​រលីងក្នុង​សរសៃ​ឈាមសម្រាក ធ្វើ​ឲ្យ​ឈាម​ហូរ​ងាយ​ស្រួល​ជាង​មុន។ ពេល​ប្រុសៗ​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ បេះដូង​ច្របាច់​ឈាម​មិន​ស្មើ​គ្នា នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងើប​ឡើង​រឹង​របស់​អាអូន​តូច។ យ៉ាង​ណា បញ្ហា​នេះមិន​ផ្តោត​ចំពោះ​តែប្រុសៗ​នោះទេ ការ​ស្រាវ​ជ្រាវ​បង្ហាញថា កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​ខ្ពស់ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​មាន​បញ្ហា​ក្នុង​ការរួម​ភេទ។ […]


សុខភាពលិង្គ

ប្រុសៗចង់ឲ្យសុខភាពផ្លូវភេទ​ល្អ កុំរំលងវីតាមីន ៦ មុខ​នេះ

ឆាប់​បាញ់​ទឹកកាម តូចពេក មិនឡើងរឹង ប្រើបានតែមួយតង់ សុទ្ធតែ​ជា​បញ្ហា​ព្រួយ​បារម្ភ​ពី​សមត្ថភាព​លិង្គ​របស់​ប្រុសៗ។ ប្រុសៗ​ខ្លះ​ហ៊ាន​ចំណាយ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​ប្រើ​ទាំង​ប្រថុយប្រថាន ដើម្បី​ឲ្យ​លិង្គ​មាន​សមត្ថភាព​ខ្លាំង។ ការ​ពិត ចង់​ឲ្យ​លិង្គ​មាន​សមត្ថភាព​ខ្លាំង គេ​អាច​ញ៉ាំ​វីតាមីនប៉ុន្មាន​ប្រភេទ​ជា​ជំនួយ៖ ១- វីតាមីន E ប្រុសៗ​មាន​បញ្ហា​លិង្គ​កោង បណ្ដាល​មក​ពី​ជាលិកា​រឹង​របស់​ប្រដាប់​ភេទ​ទាញ​ឲ្យ​កោង​ខុស​ធម្មតា​នោះ វីតាមីន E ត្រូវ​គេ​ជឿ​ថា​អាច​ជួយ​បន្ថយ​ភាព​ឈឺចាប់​ នៅ​ពេល​លិង្គ​ឡើង​រឹង​បាន។ ពេទ្យ​អាច​ណែនាំ​យើង​ពី​វិធី​ព្យាបាល​មួយ​ចំនួន​ទៀត​ ដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ ឬវះកាត់​តម្រង់​រាង​តែ​ម្ដង។ ប៉ុន្តែ មិន​ត្រូវ​ញ៉ាំ​វីតាមីន E ​លើស​ពី ១០០០ ទៅ ១៥០០ UI (International Unit) ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​កំណក​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២- វីតាមីន D នៅ​អាមេរិក គេ​រក​ឃើញ​ថា ​វីតាមីន D និង​រោគ​ស្លាប់​កាម​របស់​ប្រុសៗ មាន​ជាប់​ពាក់ព័ន្ធ​គ្នា​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​តាម​តួ​លេខ​ច្បាស់​ការ​ពី​សាកល​វិទ្យាល័យ John Hopkins ថា ក្នុង​ចំណោម​បុរស​មាន​បញ្ហា​សមត្ថ​ភាព​ផ្លូវ​ភេទ ៣.៤០០ នាក់ មាន ៣២% ជួប​វិបត្តិ​កង្វះ​វីតាមីន D […]


សុខភាពលិង្គ

ស្វែង​យល់ពី​បញ្ហាឆាប់ចេញទឹកកាម (Premature ejaculation)

និយមន័យ ១- អ្វីជាឆាប់ចេញទឹកកាមជា​អ្វី? ​ឆាប់​ចេញ​ទឹក​កាម ​សំដៅ​លើ​ការ​បញ្ចេញ​ទឹក​កាម​ទាំង​មិន​អាច​គ្រប់​គ្រង​បាន មិន​ថា​មុន​ពេល​បញ្ចូល​ប្រដាប់​ភេទ ​ឬ​ក្រោយ​បន្តិច​នោះ​ទេ។ ករណី​នេះ​កើត​ឡើង​ដោយ​សារ​ការ​ភ្ញោច​ផ្លូវ​ភេទ​បន្តិច​បន្តួច​មុន​ពេលចង់រួមភេទ អាច​បង្ក​ជា​បញ្ហា​​ធ្វើ​ឲ្យ​ដៃគូ​ទាំង​ពីរ​ មិន​ពេញ​ចិត្ត​ ឬ​ត្រេកត្រអាល ប្រញាប់ប្រញាល​ពេក។ ២- កើតឡើងញឹកញាប់ដែរទេ? ឆាប់​ចេញ​ទឹក​កាម​ ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​បំផុត ញឹក​ញាប់​ជាង​គេ​ក្នុង​ចំណោម​បញ្ហា​ផ្លូវ​ភេទ​ប្រុសៗ ហើយ​អាច​កើត​លើ​ប្រុស​គ្រប់​វ័យ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​សំខាន់​ គឺ​អសមត្ថភាព​​ទប់​ការ​ចេញ​ទឹក​កាម​​ តិច​ជាង​មួយ​នាទី ក្រោយ​ពី​ស៊ក​បញ្ចូល​ប្រដាប់​ភេទ។ យ៉ាង​ណា បញ្ហា​អាច​កើត​មាន​គ្រប់​ស្ថាន​ភាព​​រួម​ភេទ​សូម្បី​ តែ​ករណី​សម្រេច​កាម​ខ្លួន​ឯង ក៏​អាច​កើត​មាន​ដែរ។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ត្រូវ​ចែក​ចេញ​ជា ២ ករណីធំៗ៖ – កើត​តាំង​ពី​ការ​រួម​ភេទ​លើក​ដំបូង៖ អាច​កើត​ឡើង​តាំង​ពី​ពេល​ចាប់​ផ្តើម​រួមភេទ​ដំបូង ហើយ​បន្ត​កើត​ស្ទើរ​គ្រប់​ពេល​រួម​ភេទ។ – ទើប​កើត​មាន​ថ្មីៗ៖ ការ​រួម​ភេទ​ពី​មុន​ៗ​គ្មាន​បញ្ហា​នោះ​ទេ ទើប​តែ​ថ្មីៗ ឬ​មួយ​រយៈខ្លី។ ប្រុសៗ​ជា​ច្រើន​យល់​ថា ខ្លួន​មាន​រោគ​សញ្ញា​​បញ្ហា​ឆាប់​ចេញ​ទឹក​កាម តែ​សញ្ញា​ទាំង​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ជា​រោគ​វិនិច្ឆ័យ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បញ្ហា​ទាំង​នោះ​អាចជា​​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ​ ពេល​ខ្លះចេញ​លឿន ពេល​ខ្លះ​ទៀត​ចេញ​ដូច​ធម្មតា។ ឆាប់​ចេញ​ទឹក​កាម អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ហើយបើមាន​មន្ទិល​សង្ស័យពី​រោគសញ្ញា​ណា​មួយ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤- ពេលណាគួរទៅជួបពេទ្យ? ​បើ​ឧស្សាហ៍​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ សូម​ទៅ​ជួប​គ្រូពេទ្យ​។ ​ធម្មតា​រឿង​នេះ ច្បាស់​ជា​មាន​​អារម្មណ៍​ខ្មាសអៀន​ពេល​និយាយ​ចេញ​ឲ្យ​គេ​ដឹង តែ​កុំ​ដោយ​សារ​អៀនខ្មាស់ ​មិន​ហ៊ាននិយាយ​ជា​មួយ​គ្រូពេទ្យ​អី ព្រោះ​បញ្ហា​នេះ មាន​មនុស្ស​ប្រុស​ជាច្រើន​ជួប​ប្រទះ ​និង​អាច​ព្យា​បាល​ជា​សះ​ស្បើយ​ទៀត​ផង។ ពិគ្រោះ​ជា​មួយ​ពេទ្យ​អាច​ជួយ​យើង​អស់​កង្វល់ ឲ្យ​យើង​ដឹង​ប្រាកដ​ថា ករណី​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ម្តង​ម្កាល​ជា​រឿង​ធម្មតា​ ខណៈ​គិត​ជា​ធម្យម ​ពេល​ចាប់​ផ្តើម​រួម​ភេទ​ដំបូង […]


សុខភាពលិង្គ

ម៉េច​បានអ្នក​ខ្លះ នៅ​សុខៗ​​ចុក​ពងស្វាស​សឹង​ទ្រាំ​មិនបាន?

​ប្រុសៗ​មួយ​ចំនួន នៅសុខៗស្រាប់តែរមួលចុកពងស្វាស​ស្ទើរទ្រាំមិនបាន ដោយ​មិន​ដឹង​មូលហេតុ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​បញ្ហា​នេះ! ចុក​ពងស្វាសកើតឡើង ដោយសារការរមួលសរសៃឈាម និងបំពង់មេជីវិត មិនអាចនាំឈាមទៅចិញ្ចឹមថង់ពងស្វាស ហើយភាគច្រើនអ្នកមានជំងឺនេះ គឺរមួលតែមួយចំហៀងប៉ុណ្ណោះ ច្រើនកើតលើក្មេងជំទង់ តែក៏មានករណីកើតលើមនុស្សចាស់ ឬក្មេងៗដែរ សូម្បីអូនៗទើបនឹងកើតក៏អាចមានជំងឺនេះដូចគ្នា។ ១- មូលហេតុនាំឲ្យពងស្វាសរមួល ការរមួលពងស្វាស អាចមានពីកំណើត តែពេលខ្លះកើតដោយសារការប៉ះទង្គិចទៅលើតំបន់ក្រលៀន។ ប្រុសៗមានជំងឺនេះពីកំណើត ច្រើនមិនចាប់អារម្មណ៍ រហូតដល់ពេលស្ថានភាពធ្ងន់ធ្ងរទើបដឹងខ្លួន។ ជាធម្មតា ពងស្វាសមិនអាចបង្វិលក្នុងថង់ពងស្វាសបានទេ ជាលិកានៅជុំវិញពងស្វាសមានភាពធន់អាចការពារបាន ពេលរមួលម្តងៗ គឺដោយសារជាលិកាធ្លាក់ចុះខ្សោយ នាំឲ្យពងស្វាសអាចបង្វិលបានដោយខ្លួនឯង។ ជំងឺនេះអាចបង្កឲ្យយើងប្រឈមករណីរមួលបំពង់បង្ហូរទឹកកាម ហើយនៅមានកត្តាមួយចំនួនទៀតបណ្តាលឲ្យពងស្វាសរមួល ដូចជា គ្រោះថ្នាក់ពេលលេងកីឡា គេងខុសទំនង ឬធ្វើការធ្ងន់ ជាដើម។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- អាការៈរមួលពងស្វាស រោគសញ្ញាមានញឹកញាប់ត្រង់ថង់ពងស្វាស រួមផ្សំនឹងការឈឺចាប់នេះ។ យើងផ្ទាល់អាចសង្កេតឃើញថាថង់ពងស្វាសម្ខាងហើម ឬហើមទាំងសងខាងតែម្តង។ ការឈឺចាប់អាចពីកម្រិតស្រាលទៅធ្ងន់ ដោយរោគសញ្ញាមានដូចជា៖ - ឈឺពោះ - ក្អួតចង្អោរ - ក្តៅខ្លួន - ឈឺចាប់ពេលនោម - មានឈាមក្នុងទឹកកាម - មានដុំប៉ោងក្នុងថង់ពងស្វាស - ពងស្វាសម្ខាងខ្ពស់ជាងធម្មតា។ [embed-health-tool-heart-rate] ៣- វិធីព្យាបាលការ​រមួល​ពងស្វាស - ត្រូវជួបពេទ្យដើម្បីវះកាត់បន្ទាន់ ដើម្បីឲ្យមានឈាមរត់ទៅចញ្ចឹមពងស្វាសវិញ ព្រោះបើគ្មានឈាមទៅចិញ្ចឹមលើសពី ៦ ម៉ោង ជាលិកា និងកោសិកាពងស្វាសច្បាស់ជាងាប់ ពេលនោះត្រូវតែកាត់ចោលហើយ។ - ករណីកម្រខ្លះ […]


សុខភាពលិង្គ

Watery Semen (ទឹកកាមរាវ)

និយមន័យ១- អ្វី​ជា​បញ្ហា​ទឹកកាមរាវ? គុណ​ភាពនៃ​ទឹក​កាម​បញ្ជាក់​ពី​សុខភាព​បុរស។ មនុស្ស​ប្រុស​ភាគ​ច្រើន​បញ្ចេញ​ទឹក​កាម​ដែល​ខាប់​នៅ​ពេល​ដែល​អារម្មណ៍​ផ្លូវ​ភេទ​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​បើ​សិន​ជា​ទឹក​កាម​របស់​យើង​ប្រែ​ជា​រាវ នេះ​អាច​បញ្ជាក់​ថា យើង​មាន​បញ្ហា​សុខភាព​ណា​មួយ​មិន​ខាន។ ២- ទឹក​កាម​រាវ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហា​ទឹក​កាម​រាវ គឺ​មាន​អាត្រា​កើត​ឡើង​ច្រើន​ទៅ​លើ​ប្រុសៗ​គ្រប់​គ្នា។ សូម​មេត្តា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម​។ រោគសញ្ញា៣- រោគសញ្ញា​ទឹកកាម​រាវ​មាន​អ្វី​ខ្លះ? ដូច​ទៅ​នឹង​ឈ្មោះ​នៃ​បញ្ហា រោគ​សញ្ញា គឺ​ទឹក​កាម​មាន​លក្ខណះ​រាវ។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត​​មិន​បានរៀបរាប់​ខាង​លើ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។ ៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ? បើ​យើង​មាន​រោគសញ្ញា ឬ​មាន​សំណួរ​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​​មនុស្ស​ម្នាក់​ៗ​អាច​បង្ហាញ​រោគ​សញ្ញា​ខុសគ្នា។ មូលហេតុបង្ក៥- មូល​ហេតុ​បង្ក​ឲ្យ​ទឹក​កាម​រាវ​មាន​អ្វី​ខ្លះ? មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ទឹក​កាម​រាវ យ៉ាងណា​ មូល​ហេតុ​ទាំង​នោះ​សុទ្ធ​តែ​អាច​ព្យា​បាល និង​បង្ការ​បាន ដូចជា៖ – ចំនួន​មេជីវិត​ឈ្មោល​តិច៖ ភាគ​ច្រើន​បណ្តាល​មក​ពី​ចំនួន​មេ​ជីវិត​ឈ្មោល​​តិច ជា​ភាសា​បច្ចេក​ទេស​គេ​ឲ្យ​ឈ្មោះ​ថា Oligospermia។ ក្នុង​ករណី​រាប់​មេ​ជីវិត​ឈ្មោល​ទាប មាន​ន័យ​ថា​ទឹក​កាម​របស់​យើង​មាន​មេ​ជីវិត​តិច​ជាង​ធម្មតា។ ចំនួន​មេ​ជីវិត​ឈ្មោល ក្រោម​ ១៥​ លាន/មិល្លីលីត្រ គឺ​អាច​ចាត់​ទុក​ថា​ទាប​ជាង​កម្រិត​ធម្មតា​ ហើយ​កត្តា​​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល (Oligospermia) តិច​ មាន​ដូច​ជា៖ ហើម​សរសៃ​វ៉ែន​នៅ​ក្នុង​ពង​ស្វាស​ ដែល​ជា​បញ្ហា​ចម្បង​​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បាន​ ប៉ុន្តែ​អាច​ព្យាបាល​បាន។ មាន​ជំងឺកាម​រោគ​ ដូច​ជា ​ប្រមះ​ ​ឬ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀតដែល​បណ្តាល​ឲ្យ​មាន​ការ​រលាក​ប្រព័ន្ធ​បន្ត​ពូជ​ ដុំ​សាច់​ស្លូត ​ឬ​កាច​នៅ​ក្នុង​ពង​ស្វាស សុទ្ធ​តែ​​អាច​បន្ថយ​ការ​ផលិត​មេ​ជីវិត​ឈ្មោល។​ ​អតុល្យភាព​អ័រម៉ូន ដូចជា អ័រម៉ូន​ផលិត​នៅ​ពង​ស្វាស​ ក្រពេញ​​ Pituitary និង​ក្រពេញ Hypothalamus  ដែល​មាន​សារៈ​សំខាន់ផលិត​មេ​ជីវិត​។ បម្រែបម្រួល​អ័រម៉ូន​ទាំង​នេះ ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ ផលិត​មេ​ជីវិត​ឈ្មោល។ – កត្តា​សំខាន់នាំ​ឲ្យ​​ចំនួន​រាប់​មេ​ជីវិត​ឈ្មោល​ចុះ​ទាប៖​  បញ្ហា​បញ្ចេញ​ទឹក​កាម ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​​មេ​ជីវិត​ឈ្មោល របួស​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស