backup og meta

អង្គុយមុខទូរទស្សន៍ប៉ះពាល់បេះដូងជាងអង្គុយមុខកុំព្យូទ័រទៅទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 13, 2022

    អង្គុយមុខទូរទស្សន៍ប៉ះពាល់បេះដូងជាងអង្គុយមុខកុំព្យូទ័រទៅទៀត

    ការ​អង្គុយ​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​​ អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ជាង​ការ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ទៅ​ទៀត នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​។

    ជាក់​ស្ដែង ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ព័ត៌មាន​​លើ​មនុស្ស​ពេញវ័យ​ប្រមាណ​​ជាង​៣ ៥០០​នាក់​ ហើយ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ចំណាយ​ពេល​ច្រើន​អង្គុយ​​នៅ​មុខ​ទូរទស្សន៍​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង និង​មាន​អត្រា​ស្លាប់​ នៅ​អំឡុង​ពេល​សិក្សា​ បើ​ធៀប​​នឹង​​អ្នក​ដែល​​ចំណាយ​ពេល​តិចតួច​នៅ​មុខ​ទូរទស្សន៍​។

    ចំពោះ​ការ​អង្គុយ​នៅ​កន្លែង​ធ្វើ​ការ​​មិន​មាន​ហានិភ័យ​ខ្ពស់​​ដូច​​អ្នក​ដែល​ចំណាយ​ពេល​​ច្រើន​ក្នុង​ការ​មើល​ទូរទស្សន៍​ឡើយ​ នេះ​បើ​យោង​តាម​អត្ថបទ​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​សមាគម​បេះដូង​អាមេរិក។ ថ្វី​ដ្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​​មូលហេតុ​ជាក់លាក់​ដែល​​ការ​អង្គុយ​នៅ​មុខ​ទូរទស្សន៍​ប៉ះពាល់​ដល់​សុខភាព​បេះដូង​​​ក៏​ពិត​មែន​ ប៉ុន្តែ​ពេលវេលា​នៃ​ការ​​មើល​ទូរទស្សន៍​អាច​ជះឥទ្ធិពល​​​​​ខ្លាំង​​ ពីព្រោះ​ថា​​​គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​មើល​ទូរទស្សន៍​អំឡុង​ពេល​​អាហារ​ពេល​ល្ងាច ដែល​ជា​​ពេល​វេលា​​ញ៉ាំ​អាហារ​ច្រើន​​​ និង​ធ្វើ​សកម្មភាព​រាងកាយ​តិច​តួច​។

    ចង់គណនា BMR ចុចទីនេះ!

    ហានិភ័យ​នៃ​ការ​អង្គុយ

    តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​អង្គុយ​យូរ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​សុខភាព​ជា​ច្រើន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះដូង។

    ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​អង្គុយ​នៅ​មុខ​ទូរទស្សន៍ អាច​ជួប​បញ្ហា​បេះដូង​​ផ្សេង​ៗ​ ដូចជា​គាំង​បេះដូង ឬ​ជំងឺ​បេះដូង ឬ​អាច​បាត់បង់​ជីវិត​នៅ​អំឡុង​ពេល​សិក្សា​ នេះ​បើ​ធៀប​​នឹង​អ្នក​ដែល​មើល​ទូរទស្សន៍​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​មិញ ប្រសិនបើ​អ្នក​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍​ច្រើន បាន​ធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់​ យ៉ាង​តិច​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​​មាន​កម្រិត​ទាប​​ទៅ​តាម​នោះ​ដែរ។

    ស្រីៗធ្វើការ Hello គ្រូពេទ្យ

    ​​ហេតុអ្វី​ការ​មើល​ទូរទស្សន៍​មាន​គ្រោះថ្នាក់​ជាង​ការ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ?

    អ្នក​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍​ភាគ​ច្រើន​​អង្គុយ​នៅ​មួយ​កន្លែង​យូរ​ជាង​អ្នក​ធ្វើការ​ ដោយ​សារ​តែ​អ្នក​ធ្វើការ​​អាច​​ក្រោក​ដើរ​ទៅ​ថត​ចម្លង​ឯកសារ ឬ​ជជែក​ជាមួយ​នឹង​មិត្ត​រួម​ការងារ។ ចំណែក​ឯ​អ្នក​ដែល​មើល​ទូរទស្សន៍​វិញ ចំណាយ​ពេល​រាប់​ម៉ោង​ដោយ​មិន​​ធ្វើ​ចលនា​ទាល់​តែ​សោះ។

    បន្ថែម​ពី​នេះ ការ​អង្គុយ​នៅ​កន្លែង​ធ្វើ​ការ​ ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​យើង​សកម្ម ​ពីព្រោះ​តែ​​​ការ​គិត​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត ឬ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជា​ដើម​ ហើយ​ការ​សកម្ម​ផ្នែក​ចិត្ត​គំនិត​ក៏​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​មួយ​កម្រិត​ដែរ ខណៈ​ពេល​​ដែល​​ការ​មើល​ទូរទស្សន៍ ​ជា​ធម្មតា​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្លូវ​ចិត្ត​តិចតួច​ប៉ុណ្ណោះ។

    អានបន្ថែម៖

    ចំណុចសំខាន់

    តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​អង្គុយ​យូរ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​សុខភាព​ជា​ច្រើន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះដូង។
    ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​អង្គុយ​នៅ​មុខ​ទូរទស្សន៍ អាច​ជួប​បញ្ហា​បេះដូង​​ផ្សេង​ៗ​ ដូចជា​គាំង​បេះដូង ឬ​ជំងឺ​បេះដូង ឬ​អាច​បាត់បង់​ជីវិត​នៅ​អំឡុង​ពេល​សិក្សា​ នេះ​បើ​ធៀប​​នឹង​អ្នក​ដែល​មើល​ទូរទស្សន៍​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​មិញ ប្រសិនបើ​អ្នក​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍​ច្រើន បាន​ធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់​ យ៉ាង​តិច​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​​មាន​កម្រិត​ទាប​​ទៅ​តាម​នោះ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម