អាការៈឈឺសាច់ដុំទ្រូង អាចបង្កឲ្យមានការឈឺចាប់ដូចគេចាក់ និងឈឺភ្លាមៗ។ បញ្ហានេះកើតឡើងនៅពេលដែលសាច់ដុំរបស់យើងយារ ឬរហែក។ ភាគច្រើន ការឈឺទ្រូងកើតចេញពីសំពាធសាច់ដុំចន្លោះឆ្អឹងជំនីរ ដែលមានតួនាទីគ្រប់គ្រងដង្ហើម និងធ្វើឲ្យរាងកាយផ្នែកខាងលើមានលំនឹង។
នៅពេលដែលយើងមានអាការៈឈឺសាច់ដុំទ្រូង រោគសញ្ញាដំបូងដែលយើងជួបប្រទះ គឺឈឺចាប់ដូចគេចាក់នៅក្នុងទ្រូង។ បន្ថែមពីនេះ យើងអាចនឹងមានអារម្មណ៍ខ្សោយ ស្ពឹក រឹង និងហើមផងដែរ។ តាមពិតទៅ រោគសញ្ញាទាំងនេះស្រដៀងនឹងគាំងបេះដូងដែរ ប៉ុន្តែអាការៈគាំងបេះដូង អាចរួមបញ្ចូលរោគសញ្ញាបន្ថែមមួយចំនួនទៀត ដូចជា៖
- សន្លប់
- វិលមុខ
- ចង្វាក់បេះដូងកើនឡើង
- បែកញើសខ្លាំង
- គ្រុនក្ដៅ
- ពិបាកដកដង្ហើម
- ងងុយគេង
ក្នុងករណីដែលមានអាការៈខាងលើនេះ ព្រមជាមួយនឹងការឈឺទ្រូង យើងចាំបាច់ត្រូវទាក់ទងទៅកាន់គ្រូពេទ្យភ្លាមៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
សញ្ញា និងរោគសញ្ញាមួយចំនួននៃការឈឺសាច់ដុំទ្រូង
ជាក់ស្ដែង ការឈឺសាច់ដុំទ្រូងអាចបង្កឲ្យមានអាការៈឈឺចាប់ភ្លាមៗ នៅពេលដែលសាច់ដុំរហែក។ ការឈឺចាប់សាច់ដុំនេះអាចមានលក្ខណៈស្រួចស្រាល់ និងរាលដាលតាមរយៈរាងកាយរបស់យើង ជាការហូរឈាម ឬការហើមជុំវិញសាច់ដុំដែលរងរបួស។
[embed-health-tool-heart-rate]
រោគសញ្ញាទូទៅនៃការឈឺសាច់ដុំទ្រូង រួមមាន៖
- ឈឺចាប់ដូចគេចាក់
- រមួលក្រពើ
- ហើមនៅកន្លែងដែលរបួស
- ស្នាមជាំនៅសាច់ដុំដែលរហែក។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
មូលហេតុនៃការឈឺសាច់ដុំទ្រូង
ការឈឺទ្រូង អាចជារោគសញ្ញានៃលក្ខខណ្ឌសុខភាពជាច្រើន។ ការរងរបួស ជំងឺ ឬការធ្វើសកម្មភាពជាក់លាក់មួយចំនួនដូចជា លើកវត្ថុធ្ងន់ៗ ឬ លេងកីឡា ក៏សុទ្ធតែអាចធ្វើឲ្យសាច់ដុំបេះដូងឈឺចាប់ដូចគ្នា។ កត្តាទូទៅមួយចំនួន ដែលបង្កឲ្យមានអាការៈឈឺសាច់ដុំទ្រូង រួមមាន៖
- ការបញ្ចេញសកម្មភាពរាងកាយ ដោយលើកដៃឡើងខ្ពស់រយៈពេលយូរ ឬមិនកម្ដៅសាច់ដៅមុនពេលបញ្ចេញសកម្មភាពខ្លាំងក្លា។
- ការរងរបួសនៅលើទ្រូង ដោយសារការលេងកីឡា ឬរបួសការងារ ដែលបណ្ដាលឲ្យហើម និងជាំនៅបរិវេណដែលរងរបួស។
- ក្រោយជាពីជំងឺផ្ដាសាយ ឬការបង្ករោគលើផ្លូវដង្ហើម យើងអាចនឹងជួបប្រទះការឈឺសាច់ដុំទ្រូង ដែលបណ្ដាលមកពីការក្អក។ ទ្រូងរបស់យើងអាចកាន់តែឈឺចាប់ នៅពេលដែលយើងដកដង្ហើម ឬក្អកខ្លាំង។
ចំណុចសំខាន់
នៅពេលដែលយើងមានអាការៈឈឺសាច់ដុំទ្រូង រោគសញ្ញាដំបូងដែលយើងជួបប្រទះ គឺឈឺចាប់ដូចគេចាក់នៅក្នុងទ្រូង មានអារម្មណ៍ខ្សោយ ស្ពឹក រឹង និងឬហើមផងដែរ។ តាមពិតទៅ រោគសញ្ញាទាំងនេះស្រដៀងនឹងគាំងបេះដូងដែរ ប៉ុន្តែអាការៈគាំងបេះដូង អាចរួមបញ្ចូលរោគសញ្ញាបន្ថែមមួយចំនួនផ្សេងទៀត។