អាការៈចុកទ្រូង ជាបញ្ហាសុខភាពទូទៅមួយ និងមិនសូវមានភាពខុសគ្នាពីការឈឺទ្រូងដទៃទៀតឡើយ។ ប្រសិនបើយើងមានអារម្មណ៍ឈឺទ្រូងមិនបាត់ទេនោះ គួរតែទៅជួបជាមួយនឹងគ្រូពេទ្យជំនាញភ្លាមៗ មុនពេលដែលការចុកទ្រូងនាំឲ្យកើតមានបញ្ហាគាំងបេះដូង។
ជាក់ស្ដែង ការចុកទ្រូងជារោគសញ្ញានៃជំងឺសរសៃឈាមបេះដូង ដែលកំណកខ្លាញ់ស្ទះក្នុងសរសៃឈាម មិនអាចផ្គត់ផ្គង់ឈាមផ្ទុកអុកស៊ីសែនទៅកាន់បេះដូងបាន។
រោគសញ្ញានៃការចុកទ្រូង មានភាពខុសគ្នាចំពោះបុគ្គលម្នាក់ៗ ប៉ុន្តែជាទូទៅ រោគសញ្ញារួមមាន៖
- មិនស្រួល ឬណែនទ្រូង ដែលរាលដាលដល់ខ្នង ក ថ្គាម ឬស្មា
- មានអារម្មណ៍ចាក់នៅដៃ ក ឬថ្គាមដោយពុំមានចុកទ្រូងខ្លាំង
- វិលមុខ និងអស់កម្លាំង
- ចង្អោរ
- ហត់
- បែកញើស
រោគសញ្ញាទាំងនេះក៏អាចបង្ហាញពីអាការៈគាំងបេះដូងផងដែរ ប្រសិនបើយើងមិនធ្លាប់ចុកទ្រូងពីមុនទេនោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការចុកទ្រូងប្រភេទណាដែលអាចបណ្ដាលឲ្យគាំងបេះដូងបាន?
ប្រភេទនៃការចុកទ្រូងខ្លះ អាចនាំឲ្យកើតមានផលវិបាកដល់បេះដូង ហេតុនេះហើយ ទើបគ្រូពេទ្យជំនាញតម្រូវឲ្យមានការត្រួតពិនិត្យ និងតាមដានចំពោះសញ្ញាមួយចំនួន ដូចជាហត់ ឬឈឺទ្រូង។
ប្រភេទនៃការចុកទ្រូងទាំងនេះ រួមមាន៖
- ការចុកទ្រូងជាប់៖ កើតឡើងដោយសារបញ្ហាស្រ្តេស និងអាចព្យាបាលដោយការប្រើប្រាស់ថ្នាំ ឬសម្រាករយៈពេលខ្លី។
- ការចុកទ្រូងមិនទៀងទាត់៖ ការចុកទ្រូងប្រភេទនេះ មានរយៈពេលយូរ និងមិនបាត់ទៅវិញឡើយ ទោះបីជាយើងបានសម្រាកហើយក៏ដោយ។ ដោយសារតែពុំមានថ្នាំព្យាបាលចំពោះលក្ខខណ្ឌនេះ ទើបការចុកទ្រូងមិនទៀងទាត់អាចបណ្ដាលឲ្យយើងគាំងបេះដូងបាន។
- ការចុកទ្រូងប្រភេទMicrovascular៖ ការចុកទ្រូងប្រភេទនេះកើតឡើងជាទូទៅចំពោះស្ត្រី និងអាចកើតឡើងគ្រប់ពេលវេលា ដោយប៉ះពាល់ដល់សរសៃឈាមតូចៗនៃបេះដូង ព្រមទាំងមានការឈឺចាប់ខ្លាំង។ ជាធម្មតា អាការៈនេះមានរយៈពេលយូរ និងឈឺចាប់ខ្លាំង ព្រមទាំងមិនបាត់ទៅវិញ ដោយការប្រើថ្នាំឡើយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
សញ្ញាណបង្ហាញពីការគាំងបេះដូង
ការឈឺទ្រូងភ្លាមៗ អាចបញ្ជាក់ពីរោគសញ្ញានៃការគាំងបេះដូង និងការចុកទ្រូង។ យ៉ាងណាមិញ ប្រសិនបើយើងប្រឈមនឹងអាការៈគាំងបេះដូង រោគសញ្ញានឹងមិនបាត់ទៅវិញភ្លាមៗឡើយ បើទោះបីជាយើងសម្រាក ឬញ៉ាំថ្នាំក៏ដោយ។ ក្នុងករណីនេះ យើងគួរតែទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។
[embed-health-tool-heart-rate]
គន្លឹះបញ្ចៀសការវិវត្តទៅជាអាការៈគាំងបេះដូង ដោយសារតែការចុកទ្រូង
- ញ៉ាំអាហារល្អៗដល់សុខភាពបេះដូង ដូចជាស្ពៃពួយឡេង គ្រាប់ធញ្ញជាតិ ផ្លែបឺរ ខ្លាញ់ត្រី សណ្ដែក សូកូឡាខ្មៅ។ល។
- ធ្វើលំហាត់ប្រាណជាទៀងទាត់
- គ្រប់គ្រងស្រ្តេស
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
- បញ្ឈប់ការជក់បារី
- កាត់បន្ថយការនៅកន្លែងដែលក្តៅ ឬត្រជាក់ខ្លាំង
- គ្រប់គ្រងលក្ខខណ្ឌសុខភាពផ្សេងទៀតដែលមានស្រាប់ ដូចជាសម្ពាធឈាមខ្ពស់ ឬទឹកនោមផ្អែមជាដើម។