ក្រៅពីលំហាត់ប្រាណ ការរក្សាទម្ងន់ឲ្យបានសមល្មម និងអាហារជាក់លាក់មួយចំនួន ភេសជ្ជៈក៏អាចជួយឲ្យចង្វាក់បេះដូងចុះទាបផងដែរ។ ជាក់ស្ដែង ការសិក្សាបានបង្ហាញថា ភេសជ្ជៈខ្លះមិនត្រឹមតែអាចជួយឲ្យចង្វាក់បេះដូងចុះទាបប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងសុខភាពបេះដូង បញ្ចុះសម្ពាធឈាម និងកូលេស្តេរូលថែមទៀតផង។ ដូច្នេះហើយ ដើម្បីជួយឲ្យមុខងារបេះដូងដំណើរការប្រក្រតី យើងមិនគួររំលងភេសជ្ជៈទាំងប៉ុន្មានមុខនេះឡើយ។
១. តែ
ពិតណាស់ តែសម្បូរទៅដោយសមាសធាតុជំនួយបេះដូង ដូចជាCatechins និង Polyphenols ដែលមានគុណប្រយោជន៍ប្រឆាំងនឹងការរលាក។ ការសិក្សាមួយលើមនុស្សចំនួន៨០ ០០០នាក់ក្នុងរយៈពេល៦ឆ្នាំ បានរកឃើញថា អ្នកដែលផឹកតែច្រើនជាងម្ដងក្នុងមួយខែមានការធ្លាក់ចុះកម្រិតកូលេស្តេរ៉ូលល្អ ១%ប៉ុណ្ណោះក្នុងមួយឆ្នាំ បើប្រៀបធៀបជាមួយអ្នកដែលមិនផឹកតែសោះ។ អ្នកស្រាវជ្រាវបានសន្មតថា ការផឹកតែអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានដល់ទៅ៨% ប៉ុន្តែចាំបាច់ត្រូវសិក្សាបន្ថែមទៀតអំពីផលប៉ះពាល់នៃការផឹកតែចំពោះសុខភាពបេះដូង។
២. តែMatcha
តែប្រភេទនេះ ជាម្សៅតែបៃតងរបស់ជប៉ុន ដែលអាចការពារប្រឆាំងនឹងជំងឺបេះដូងបាន។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា តែបៃតងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមចំពោះបុរស ស្របពេលដែលការផឹកតែបៃតង (ច្រើនជាង៣ពែងក្នុងមួយថ្ងៃ) អាចកាត់បន្ថយហានិភ័យចំពោះស្ត្រី។
៣. ទឹកប៉េងប៉ោះស្រស់
យោងតាមការអង្កេតលើអ្នកជំងឺជប៉ុនបានរកឃើញថា ការផឹកទឹកប៉េងប៉ោះ ដែលគ្មានជាតិអំបិលមួយពែង អាចធ្វើឲ្យសុខភាពបេះដូងប្រសើរឡើង។ ការស្រាវជ្រាវបានណែនាំថា ទឹកប៉េងប៉ោះអាចធ្វើឲ្យសម្ពាធឈាម Systolic និងDiastolic ដំណើរការល្អ ព្រមទាំងជួយបន្ថយកូលេស្តេរ៉ូល lipoprotein ដែលមានដង់ស៊ីតេទាបប្រហែល៣%។
អត្ថបទគួរអាន៖
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?
- ម៉េចបានកើតស្ត្រេស អាចបង្កឲ្យមានបញ្ហាក្រពះពោះវៀន?
- ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារមានប្រយោជន៍ដល់ក្រពះពោះវៀន
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍ច្រើនដល់រាងកាយ
៤. ទឹកក្រូចឆ្មារស្រស់
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកដោយបន្ថែមផ្លែក្រូច ជាវិធីសាស្ត្រដ៏អស្ចារ្យក្នុងការបង្កើនការញ៉ាំទឹក ក៏ដូចជាជួយការពារបេះដូងរបស់យើង។ ផ្លែក្រូចឆ្មារសម្បូរទៅដោយវីតាមីនC ដែលអាចជួយបង្ការជំងឺបេះដូង ជួយឲ្យកូលេស្តេរ៉ូលចុះទាប និងពង្រឹងសម្ពាធឈាមបានយ៉ាងល្អ។
ភេសជ្ជៈដែលគួរជៀសវាង
ប្រសិនបើចង្វាក់បេះដូងយើងចេះតែលោតញាប់ យើងគួរតែបញ្ឈប់ ឬជៀសវាងផឹកភេសជ្ជៈទាំងនេះ៖
- ភេសជ្ជៈបង្កើនថាមពល
- គ្រឿងស្រវឹង
- ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនជ្រុល។
ចំណុចសំខាន់
- តែ
- តែMatcha
- ទឹកប៉េងប៉ោះស្រស់
- ទឹកក្រូចឆ្មារស្រស់
[embed-health-tool-heart-rate]