នែ៎! ស្រីៗគ្នាយើង ប្រយ័ត្នផង បើមានជំងឺលើសឈាមរ៉ាំរ៉ៃ ហើយមានផ្ទៃពោះ អត់ចេះការពារសុខភាព អាចប៉ះពាល់ធ្ងន់ធ្ងរទាំងម៉ាក់ៗ និងបេប៊ី។ ប៉ុន្តែកុំទាន់បារម្ភ អត្ថបទ “Hello គ្រូពេទ្យ” មួយនេះអាចជួយបង្ការបញ្ហា គេចផុតពីជំងឺបម្រុងក្រឡាភ្លើងពេលពពោះបាន។
នៅពេលសម្ពាធឈាមកើនដល់ ១៤០/៩០ មិល្លីម៉ែត្របារ៉ត ឬខ្ពស់ជាងនេះ មានន័យថាយើងមានជំងឺលើសឈាម។ ទោះយ៉ាងណា ស្រីៗគ្នាយើងមានជំងឺនេះភាគច្រើន នៅតែអាចមានផ្ទៃពោះ យកអូនៗថ្លោសគួរឲ្យខ្នាញ់បាន គ្រាន់តែផលប៉ះពាល់ខ្លះៗ។ ពិសេសអំឡុងពេលពពោះ ជំងឺលើសឈាមអាចនឹងលេចឡើង នាំឲ្យសម្ពាធឈាមឡើងខ្លាំង នៅមុនសប្តាហ៍ទី ២០ នៃគភ៌ ឬក្រោយសម្រាលបេប៊ី ១២ សប្តាហ៍។
វិធីសាស្ត្រគ្រប់គ្រងជំងឺលើសឈាមរ៉ាំរ៉ៃពេលពពោះ
ទោះមិនអាចព្យាបាលជំងឺនេះជាដាច់បាន យើងនៅតែអាចគ្រប់គ្រងជំងឺនេះពេលមានផ្ទៃពោះបាន តាមរយៈវិធីងាយៗដូចខាងក្រោម៖
– ជួបពេទ្យតាមការណាត់ឲ្យបានទៀងទាត់
– កុំជក់បារី ផឹកស្រា ឬលេបថ្នាំដោយគ្មានការអនុញ្ញាតពីពេទ្យ
– តាមដានគីឡូកុំឲ្យលើសពីគីឡូដែលពេទ្យកំណត់
– កុំស្រ្តេសច្រើន ទោះរវល់ការងារ ឬមានក្មេងៗត្រូវមើលក៏ដោយ គួរឆ្លៀតពេលសម្រាកខ្លះទៅ
– ញ៉ាំអាហារល្អសម្រាប់សុខភាព និងកុំញ៉ាំប្រៃពេក ព្រោះវាមានជាតិសូដ្យូម ធ្វើឲ្យសម្ពាធឈាមឡើង
– ធ្វើសកម្មភាពឲ្យច្រើន លើកលែងតែស្រីៗមានជំងឺបម្រុងក្រឡាភ្លើង ទើបពេទ្យឲ្យសម្រាក
– ដើរ ឬហែលទឹក ៤-៥ ដងក្នុងមួយសប្តាហ៍ ទើបល្អសម្រាប់ម៉ាក់ និងបេប៊ីក្នុងផ្ទៃ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ជាទូទៅ សម្ពាធឈាមធ្លាក់ចុះពេលមានផ្ទៃពោះត្រីមាសដំបូង អ៊ីចឹងយើងមិនចាំបាច់ញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមទេ លើកលែងតែសម្ពាធឡើងកាន់តែខ្ពស់។ មុនប្រើថ្នាំណាមួយ ត្រូវពិគ្រោះជាមួយពេទ្យសិន ព្រោះមានថ្នាំតិចតួចប៉ុណ្ណោះ គ្នាយើងមានផ្ទៃពោះអាចលេបបាន។ ថ្នាំបញ្ចុះសម្ពាធឈាមទាំងនោះ មានដូចជា ក្រុមថ្នាំ ACE inhibitors (Angiotensin-converting enzyme inhibitors) និងក្រុមថ្នាំ Angiotensin II receptor blockers (ARBs)។ ពេទ្យអាចណែនាំឲ្យប្រើថ្នាំ អាស្ពីរីន កម្រិតទាប អំឡុងត្រីមាសទី ២ និងទី ៣ ដើម្បីបន្ថយហានិភ័យកើតជំងឺបម្រុងក្រឡាភ្លើង។
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
គួរថែសុខភាពឲ្យបានល្អ ពិសេសអ្នកមានផ្ទៃពោះ ហើយមានជំងឹលើសសម្ពាធឈាម។ ពេលយើងថែសុខភាពល្អ ការសម្រាលកូននឹងមានសុវត្ថិភាព ហើយទារកក៏មានសុខភាពល្អដែរ។
[embed-health-tool-heart-rate]