backup og meta

អ្នកមានជំងឺប្រចាំកាយមួយចំនួន បើគេងមិនគ្រប់គ្រាន់ ប្រឈមនឹងការស្លាប់លឿន

អ្នកមានជំងឺប្រចាំកាយមួយចំនួន បើគេងមិនគ្រប់គ្រាន់ ប្រឈមនឹងការស្លាប់លឿន

ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យយើងងុយគេងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ តែវាក៏បង្កជា​ជំងឺផ្សេងៗប៉ះពាល់ដល់សុខភាពផងដែរ។ នេះគឺសម្រាប់អ្នកដែលចូលចិត្ដដកហូតការគេងខ្លួនឯងឲ្យ​នៅ​តិចជាង ៦ម៉ោងរាល់យប់។

យោងតាមការស្រាវជ្រាវរបស់មន្ទីពេទ្យ Cleveland អាមេរិកបានចុះផ្សាយថា អ្នកដែលគេងមិនលក់ គេងមិនគ្រប់គ្រាន់ អាចប្រឈមបញ្ហាសុខភាពក្នុងរយៈពេលវែង ហើយធ្ងន់ធ្ងរ ដូចជា ការឡើងសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម គាំងបេះដូង ជំងឺខ្សោយបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការវិវត្ដជំងឺទាំងនេះ វានឹងបន្ដបង្កការគ្រោះ​ថ្នាក់ដល់អាយុជីវិត ក្នុងលក្ខខណ្ឌដែលអ្នកជំងឺនៅតែរក្សាទម្លាប់គេងមិនបានគ្រប់គ្រាន់ដដែលនោះ។

តាមការសិក្សាបានបញ្ជាក់ថា ចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ និង សម្ពាធឈាមឡើងខ្ពស់ ដែលគេងបានតិចជាង៦ម៉ោង ប្រឈមនឹងហានិភ័យការស្លាប់ដោយជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល​ពីរ​ដង​បើធៀបទៅនឹងអ្នកដែលគេងគ្រប់គ្រាន់លើសពី៦ម៉ោង។ ការសិក្សានេះធ្វើឡើងដោយមានអ្នកចូលរួមជាយុវវ័យចំនួន ១ ៦០០នាក់ បែងចែកជាពីក្រុម។ ក្រុមទី១ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ និង អ្នកមានជំងឺ​លើស​សម្ពាធឈាម។ ក្រុមទី២ ផ្ដោតសំខាន់លើ អ្នកដែលមានជំងឺបេះដូង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លោក Julio Fernandez សាស្ដា្រចារ្យផ្នែកសុខភាព និង ដំណេក ដឹកនាំការសិក្សាស្រាវជ្រាវ មានប្រសាសន៍ថា ការគេងធម្មតា គ្រប់គ្រាន់លើសពី៦ម៉ោង អាចការពារពួកគេចេញផុតពីជំងឺផ្សេងៗ រួមទាំងជំងឺបេះដូង និងមហា​រីក។ ក្នុងករណីនេះប្រសិនជាពួកគេ គេងមិនគ្រប់គ្រាន់ទេ មានន័យថាគេងតិចជាង៦ម៉ោង នោះពួកគេអាចប្រឈមនឹងហានិភ័យស្លាប់លឿនដោយជំងឺបេះដូង នេះចំពោះតែអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ និងសម្ពាធឈាមឡើងខ្ពស់។ នៅមានទៀត បើចំពោះអ្នកមានជំងឺបេះដូងវិញ ប្រសិនបើពួកគេបន្ដគេង តិចជាង ៦ម៉ោង នោះអត្រានៃការស្លាប់ដោយជំងឺមហារីក កើនឡើងបីដងធៀបជាមួយអ្នកដែលគេងគ្រប់គ្រាន់លើស​ពី៦​ម៉ោង។ នេះបើយោងតាមការសិក្សាចំនួនបេក្ខជនសរុប ១ ៦០០ នាក់ ធ្វើឡើងពីចន្លោះឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០១៦។ អ្នកស្រាវជ្រាវបានតាមដានមូលហេតុនៃការស្លាប់របស់ពួកគេបញ្ជាក់ថា មានចំនួន ៥១២ នាក់បានស្លាប់ ដោយ ១ភាគ៣នៃពួកគេស្លាប់ដោយសារជំងឺ​បេះដូង ឬ គ្រោះថ្នាក់សរសៃឈាមខួរក្បាល និង ១ភាគ៤ទៀត គឺដោយសារជំងឺមហារីក។

បេះដូង

ជារួមការទម្លាប់គេងឲ្យបានយ៉ាងហោច ៦ម៉ោងពិតជាមានសារៈសំខាន់សម្រាប់សុខភាព ជាពិសេសសម្រាប់អ្នកជំងឺបេះដូង ជំងឺទឹកនោមផ្អែម ប្រព័ន្ធប្រសាទ និង ជំងឺលើសម្ពាធឈាមជាដើម។

អត្ថបទគួរអាន៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sleeping less than 6 hours may raise risk of cancer, even death https://www.heart.org/en/news/2019/10/02/sleeping-less-than-6-hours-may-raise-risk-of-cancer-even-death

Type 2 diabetes https://www.mayoclinic.org/diseases-conditions/type-2-diabetes/symptoms-causes/syc-20351193

Less Than Six Hours of Sleep a Night Could Shorten Your Lifespan https://www.cardiosmart.org/news/2019/10/less-than-six-hours-of-sleep-a-night-could-shorten-your-lifespan

What Happens When You Don’t Get Enough Sleep https://health.clevelandclinic.org/happens-body-dont-get-enough-sleep

កំណែ​ប្រែបច្ចុប្បន្ន

24/06/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម