backup og meta

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក

តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផងដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូងដែលអាចកើតមានចំពោះកុមារ និង ទារកផង​ដែរ​។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១.ជំងឺបេះដូងពីកំណើត

ជំងឺបេះដូងពីកំណើតគឺជាជំងឺបេះដូងមួយប្រភេទដែលកើតលើកុមារតាំងពីកំណើតមកម្ល៉េះ។ ជំងឺនេះស្ដែងឡើងដោយសារតែរចនាសម្ព័ន្ធមុខងារបេះដូងដំណើរការមិនប្រក្រតី បណ្ដាលឲ្យអ្នកជំងឺមានអាការៈ ហត់ ពិបាកដកដង្ហើម ខ្សោយ ករណីខ្លះអាចសន្លប់ ហើយ មាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។

កុមារដែលកើតជំងឺនេះជាទូទៅ យើងអាចដឹងបានតាំងពីនៅជាទារកក្នុងផ្ទៃម្ដាយមកម្ល៉េះ គឺពេលពិនិត្យផ្ទៃពោះដោយអេកូ។ ក្នុងអំឡុងពិនិត្យផ្ទៃពោះ ប្រសិនបើទារកឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិច ឬស្កែន (MRI)ជាដើម។

២.ជំងឺក្រិនសរសៃឈាម

ជំងឺក្រិនសរសៃឈាមគឺសំដៅទៅលើអាការៈមួយបង្កឡើងដោយសារការកកើតខ្លាញ់កូលេស្ដេរ៉ូលក្នុងសរសៃឈាមច្រើន និងធ្វើឲ្យសរសៃឈាមប្រែជារួមតូច មិនអាចធ្វើឲ្យចរន្ដឈាមក្នុងបេះដូងដំណើរ​បានល្អ ដែលងាយធ្វើឲ្យអ្នកជំងឺប្រឈមនឹងការគាំងបេះដូងតែម្ដង។ ប៉ុន្ដែយ៉ាងណាក៏ដោយ ជំងឺក្រិនសរសៃឈាមនេះភាគច្រើនកើតលើមនុស្សចាស់ មិនសូវកើតលើកុមារនោះទេ ប្រសិនបើកុមារមិនមានបញ្ហា ការធាត់ជ្រុលលើសគីឡូ មានជំងឺទឹកនោមផ្អែម និងការលើសម្ពាធឈាមទេ​នោះ​។

៣.ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី

ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ក៏ជាជំងឺបេះដូង ដែលប្រឈមកើតលើកុមារ។ វាគឺជាការបម្រែបម្រួលចង្វាក់បេះដូងមិនប្រក្រតី ពោលបេះដូងអាចលោតញាប់ពេក ឬលោតយឺតពេក។ ប៉ុន្ដែចំពោះកុមារភាគច្រើនអាចជួបអាការៈដោយបេះដូងលោតញាប់ច្រើនជាង លោតយឺត។

រោគសញ្ញានៃជំងឺនេះគឺ កុមារមានសុខភាពខ្សោយ អស់កម្លាំង វិលមុខ ស្លេកស្លាំង និងពិបាកបញ្ចុកចំណីអាហារ។

បេះដូង

៤.ជំងឺ Kawasaki

ជំងឺ Kawasaki ក៏ជាប្រភេទជំងឺបេះដូងដែលកម្រកើតលើកុមារ ជំងឺ​នេះ​ធ្វើឲ្យកុមារប្រឈមការរលាកសរសៃឈាមក្នុងដៃ ជើង មាត់ បបូរមាត់ និង បំពង់ក។ មិនតែប៉ុណ្ណោះវាក៏បង្កឲ្យកុមារក្ដៅខ្លួន និងឡើងកូនកណ្ដុរទៀតផង។ ការសិក្សាមិនទាន់បានបង្ហាញពីមូលហេតុដែលបង្កឲ្យកើតជំងឺនេះនៅឡើយទេ ហើយកុមារដែលប្រឈមកើតជំងឺនេះគឺ មានអាយុក្រោម ៥ឆ្នាំ។

៥.ជំងឺសំឡេងចង្វាក់បេះដូងខុសប្រក្រតី

ជំងឺសំឡេងចង្វាក់បេះដូងខុសប្រក្រតី (Heart murmurs) គឺជាជំងឺមួយស្ដែងឡើងដោយសឡេងចលនាចង្វាក់បេះដូងឮខុសពីធម្មតា នោះក៏ដោយសារតែចរន្ដឈាមក្នុងសរសៃឈាមបេះដូងដំណើរការមិនបានល្អ។ ជំងឺនេះក៏អាចកើតលើកុមារ ហើយជាទូទៅមិនបង្កការឈឺចាប់អ្វីនោះទេ ក៏ប៉ុន្ដែវាអាចពាក់ព័ន្ធនឹងជំងឺបេះដូងផ្សេងទៀត។ ដូច្នេះប្រសិនបើគ្រូពេទ្យ ពិនិត្យបេះដូងដោយស្ដាប់ឮសំឡេងខុសប្រក្រតី នោះគ្រូពេទ្យធ្វើតេស្ដលើសុខភាពបេះដូងបន្ថែមទៀត ដើម្បីច្បាស់ថាសំឡេងខុសប្រក្រតីនេះអាចបណ្ដាលមកពីជំងឺបេះដូងផ្សេងទៀត ឬក៏យ៉ាងណា។

៦.ជំងឺ រលាកស្រោមបេះដូង

ជំងឺរលាកស្រោមបេះដូង គឺកើតឡើងនៅពេលដែល ស្រោមបេះដូងមានការរលាក ឬឆ្លងមេរោគ។ បញ្ហានេះនឹងធ្វើឲ្យជាតិទឹកនៅស្រទាប់ស្រោមបេះដូងមានការកើនឡើង ទើបធ្វើឲ្យប៉ះពាល់មុខងារច្របាច់ឈាមបេះដូងមិនអាចដំណើរការបានល្អ។

ជំងឺរលាកស្រោមបេះដូង បង្កឡើងដោយសារអ្នកជំងឺធ្លាប់ឆ្លងកាត់ការវះកាត់ព្យាបាលជំងឺបេះដូងពីមុនមក ដែលការវះកាត់ មិនបានសម្អាតបានល្អ ទើបបង្កជាការឆ្លងបាក់តេរី ឬមួយវិញទៀតបណ្ដាលមកពីការតភ្ជាប់ជាលិកាមិនបានត្រឹមត្រូវ។

អត្ថបទគួរអាន៖

៧.ជំងឺរលាកប្រឹសបេះដូង

រលាកប្រឹសបេះដូង គឺជាជំងឺដែលអាចប្រឈមកើតលើកុមារ ដែលស្ដែងឡើងដោយការរលាកប្រឹសបេះដូង ដោយសារការឆ្លងមេរោគបង្កការរលាក។ ជំងឺនេះអាចបង្កផលប៉ះបាល់ធ្ងន់ធ្ងរ ដល់ប្រឹសបេះដូង និងសាច់ដុំបេះដូងផងដែរ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវនោះទេ។

ពពួកមេរោគដែលបង្ករការរលាកប៉ះពាល់ដល់សុខភាពបេះដូង អាចកើតមានចំពោះកុមារ ចន្លោះពី អាយុ ៥ ដល់ ១៥ឆ្នាំ ហើយជាធម្មតារោគសញ្ញារបស់វា ក៏មិនបង្ហាញឲ្យដឹងភ្លាមៗនោះដែរ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Congenital heart disease https://www.nhs.uk/conditions/congenital-heart-disease/

Congenital Heart Disease (CHD) in Children https://www.chop.edu/conditions-diseases/congenital-heart-disease

Congenital heart defects (CHDs) are conditions https://www.cdc.gov/ncbddd/heartdefects/index.html

Congenital heart defects in children https://www.mayoclinic.org/diseases-conditions/congenital-heart-defects-children/symptoms-causes/syc-20350074#:~:text=Congenital%20heart%20disease%2C%20also%20called,year%20have%20a%20heart%20defect.

What is a heart murmur? https://my.clevelandclinic.org/health/diseases/17083-heart-murmur

កំណែ​ប្រែបច្ចុប្បន្ន

27/09/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ

ចេញសញ្ញាទាំង ១០ នេះ អាចកំពុង​មានបញ្ហាខ្សោយសាច់ដុំបេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម