គ្នាយើងប្រហែលជាធ្លាប់គិតថាខ្លាញ់ទាំងអស់ គឺសុទ្ធតែមិនល្អដល់សុខភាព ខ្លាញ់ទាំងអស់នោះនឹងធ្វើឲ្យយើងធាត់ ធ្វើឲ្យអ្នកប្រឈមមុខជាមួយជំងឺបេះដូង។ យើងប្រហែលជាចង់កាត់បន្ថយការញ៉ាំខ្លាញ់ទាំងអស់នោះតាមដែលយើងអាចធ្វើបាន ប៉ុន្តែយើងត្រូវដឹងថា ខ្លាញ់គឺមានប្រភេទខ្លាញ់ល្អ និងខ្លាញ់មិនល្អ។ ខ្លាញ់មិនល្អ គឺអាចមានគ្រោះថ្នាក់ ប៉ុន្តែខ្លាញ់ល្អ គឺជាខ្លាញ់ដែលខ្លួនអ្នកចាំបាច់ត្រូវការ។ ដើម្បីញ៉ាំខ្លាញ់ឲ្យបានត្រឹមត្រូវ តោះមកស្ដាប់ការណែនាំរបស់ Hello គ្រូពេទ្យ ទាំងអស់គ្នា។
១- ខ្លាញ់ Monounsaturated
ខ្លាញ់មិនឆ្អែត គឺជាប្រភេទខ្លាញ់រាវស្ថិតក្នុងបន្ទប់មានសីតុណ្ហភាពគ្រប់គ្រាន់។ នៅពេលអ្នកប្ដូរពីការទទួលទានខ្លាញ់ឆ្អែត មកប្រើខ្លាញ់មិនឆ្អែតវិញ នោះវានឹងជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងជួយកាត់បន្ថយពីការកើតជំងឺបេះដូងបានថែមទៀតផង។ ខ្លាញ់មិនឆ្អែតអាចឃើញមាននៅក្នុងត្រី គ្រាប់សណ្ដែក គ្រាប់រុក្ខជាតិ និងបន្លែ។
ខ្លាញ់ Monounsaturated គឺមានចំណងកាបូនចំនួនមួយនៅក្នុងម៉ូលេគុលរបស់វា។ ចំណងមួយនេះនឹងជួយការពារកុំឲ្យខ្លាញ់កកក្នុងកន្លែងមានសីតុណ្ហភាពធម្មតា។ ប៉ុន្តែនៅពេលវាត្រជាក់ វានឹងប្រែក្លាយទៅជាកករឹង។ អាហារសម្បូរដោយខ្លាញ់ Monounsaturated មានដូចជាប្រេងអូលីវ ប្រេងរុក្ខជាតិ ប្រេងសណ្ដែក ផ្លែប៊័រ ប្រេងផ្កាឈូករ័ត្ន ប្រេងល្ង គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ (គ្រាប់ល្ពៅ និងគ្រាប់ល្ងជាដើម)។
ខ្លាញ់ Monounsaturated គឺល្អសម្រាប់សុខភាពរបស់យើង ប្រសិនបើអ្នកទទួលទានវាក្នុងកម្រិតល្មម។ វាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូល LDL (ជាកូឡេស្តេរ៉ុលមិនល្អ) ជួយកាត់បន្ថយអត្រាកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ដោយសារវាការពារមិនឲ្យកើតមានដុំកកក្នុងសរសៃឈាម ដែលជាអ្នកធ្វើឲ្យស្ទះសរសៃឈាម។ ខ្លាញ់ Monounsaturated ក៏អាចជួយគ្រប់គ្រងជាតិស្ករសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមបានថែមទៀតផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អត្ថបទពាក់ព័ន្ធ៖
- ហាត់ប្រាណបែបណា ទើបខ្លាញ់កូលេស្ដេរ៉ុលថយចុះ?
- គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង
- មូលហេតុ ៨ យ៉ាងអាចធ្វើឱ្យបេះដូងរីកធំខុសធម្មតា
- អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ
២- ខ្លាញ់ Polyunsaturated
ខ្លាញ់ Polyunsaturated គឺជាខ្លាញ់ល្អយើងហូបក្នុងអាហារ ហើយវាមានផ្ទុកចំណងកាបូនច្រើនជាងខ្លាញ់ unsaturated។ ខ្លាញ់ Polyunsaturated គឺជាខ្លាញ់រាវ ពេលទុកក្នុងកន្លែងមានសីតុណ្ហភាពគ្រប់គ្រាន់។ ខ្លួនរបស់យើងត្រូវការខ្លាញ់ប្រភេទនេះ ប៉ុន្តែយើងមិនអាចផលិតវាបានឡើយ។ ដូចនេះយើងអាចនាំចូលវាបានតាមរយៈអាហារដែលយើងញ៉ាំចូល។
ខ្លាញ់ Polyunsaturated គឺត្រូវការសម្រាប់សំបកកោសិកា និងស្រទាប់សរសៃប្រសាទសម្រាប់លូតលាស់ សម្រាប់ចលនាសាច់ដុំ និងកំណកឈាម។ ខ្លាញ់Polyunsaturated មានពីរប្រភេទ គឺអាស៊ីតខ្លាញ់អូម៉េហ្កា៣ និងអាស៊ីតខ្លាញ់អូម៉េហ្កា៦។
អាស៊ីតខ្លាញ់អូម៉េហ្កា៣ ឃើញមាននៅក្នុងត្រីសមុទ្រ ត្រីសាល់ម៉ុន ត្រីសាឌីន ប្រេងសណ្ដែក ប្រេងផ្កា Canola គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កា Flax។
អាស៊ីតខ្លាញ់អូម៉េហ្កា៣ អាចជួយបញ្ចុះសម្ពាធឈាម បញ្ចុះទ្រីគ្លីសេរីដ បង្កើនកូលេស្តេរ៉ូល HDL (កូលេស្តេរ៉ូលល្អ) និងការពារកុំឲ្យមានបញ្ហាចង្វាក់បេះដូងមិនទៀង។ លើសពីនេះថែមទៀតអាស៊ីតខ្លាញ់អូម៉េហ្កា៣ ក៏អាចការពារជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។ អាស៊ីតខ្លាញ់អូម៉េហ្កា៣ ក៏អាចដើរតួជាអ្នកប្រឆាំងជាមួយការរលាកបានផងដែរ។
គេឃើញអាស៊ីតខ្លាញ់អូម៉េហ្កា៦មាននៅក្នុងប្រេងពោត ប្រេងផ្កា សណ្ដែកដី ផ្កាឈូករ័ត្ន និងនៅក្នុងគ្រាប់ធញ្ញជាតិ។ អាស៊ីតខ្លាញ់អូម៉េហ្កា៦ អាចជួយការពារយើងពីជំងឺបេះដូង គ្រប់គ្រងជាតិស្ករ បញ្ចុះសម្ពាធឈាម និងកាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម។
ខ្លាញ់ផ្ដល់ថាមពលដល់ខ្លួនរបស់អ្នក ជួយឲ្យខ្លួនអ្នកស្រូបវីតាមីនបានកាន់តែច្រើន គ្រប់គ្រងការលូតលាស់រាងកាយ និងជួយឲ្យយើងមានសុខភាពល្អ។ ប៉ុន្តែសម្រាប់ពពួកខ្លាញ់មិនល្អវិញ វានឹងធ្វើឲ្យយើងធាត់លើសគីឡូ លើសសម្ពាធឈាម ឬកើតជំងឺបេះដូង។ ដើម្បីរស់នៅមានសុខភាពល្អ យើងត្រូវកាត់បន្ថយខ្លាញ់សប្បនិម្មិត និងពពួកខ្លាញ់ឆ្អែត ហើយទទួលអាហារមានខ្លាញ់មិនឆ្អែតជំនួសវិញ។
អត្ថបទពាក់ព័ន្ធ៖ អាចកើតម្ដង៣! ទឹកនោមផ្អែមផង លើសឈាមផង ជំងឺសរសៃឈាមបេះដូងនៅជិតបង្កើយ
[embed-health-tool-bmi]