លើសជាតិខ្លាញ់

លើស​ជាតិ​ខ្លាញ់ - ខ្លាញ់​មិន​ល្អ​បង្ក​ជា​បញ្ហា និង​ទុក្ខទោស​ច្រើន​ដល់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​រាងកាយ។ ​ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ និង​ដើម​ចម​ដែល​បង្ក​ជា​ការ​បង្ក​ឲ្យ​លើស​ជាតិ​ខ្លាញ់​មិន​ល្អ ​ផលវិបាក ​ការការពារ ​​​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

លើសជាតិខ្លាញ់

តើអាហារខ្លាញ់ប៉ះពាល់សុខភាពបេះដូងបែបណាខ្លះ?

មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។ ប៉ុន្ដែដឹងទេថា ម្ហូបទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងនៅថ្ងៃអនាគតផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វីបានជាអាហារខ្លាញ់ប៉ះពាល់ដល់សុខភាពបេះដូង? ប្រភេទអាហារដែលបានចម្អិនដោយខ្លាញ់ ហើយជាប្រភេទខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ មិនថា ឆា ចៀន បំពងនោះទេ នឹងបង្កឲ្យអ្នកញ៉ាំប្រឈមកើនឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាម និងបណ្ដាលឲ្យប៉ះពាល់សរសៃឈាមផងដែរ។ មូលហេតុដែលបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមនោះព្រោះតែ កូលេស្ដេរ៉ុលដែលមានក្នុងសរសៃឈាមទាំងប៉ុន្មាននឹងប្រមូលផ្ដុំបន្ដិចម្ដងៗ រហូតវិវត្ដទៅជាកំណកខ្លាញ់ធ្វើឲ្យសរសៃឈាមប្រឈមរួមតួចប៉ះពាល់ដល់ចរន្ដឈាម។ ការណ៍នេះ សរសៃឈាមអាចវវិត្ដទៅជាជំងឺក្រិនសរសៃឈាម ដែលមូលហេតុចម្បងបំផុត ប៉ះពាល់ដល់សុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលចម្អិនដោយខ្លាញ់ជាប្រចាំ មានហានិភ័យខ្ពស់កើត ជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ជំងឺគាំងបេះដូង បេះដូងខ្សោយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ មូលហេតុសំខាន់អាហារខ្លាញ់ប្រឈមកើតជំងឺគាំងបេះដូង ជំងឺគាំងបេះដូងកើតឡើងនៅពេលដែល​​សរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។ មូលហេតុនោះគឺដោយសារតែក្នុងសរសៃឈាមមានកំណកខ្លាញ់ច្រើន ធ្វើឲ្យស្ទះសរសៃឈាមមិនអាចដំណើការបានល្អ។ ហើយការកើតមានកំណកខ្លាញ់ក្នុងសរសៃឈាមច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារចម្អិនដោយខ្លាញ់សត្វនេះឯង។ ដូចគ្នាផងដែរ ស្របពេលដែលអត្រានៃការកើតមានជំងឺគាំងបេះដូងដោយសារកម្រិតកូលេស្ដេរ៉ូលក្នុងឈាមច្រើន នោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ប្រឈមកើតដូចគ្នា ពិសេសនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាម ផ្ដល់អុកស៊ីសែន និង សារធាតុចិញ្ចឹមដល់ខួរក្បាលគ្រប់គ្រាន់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]

ស្វែងរក លើសជាតិខ្លាញ់

លើសជាតិខ្លាញ់

ឮ​រហូត​ពាក្យ "កូលេស្តេរ៉ូល" ​ពាក់ព័ន្ធ​អ្វីជាមួយបេះដូង?

ភាគច្រើនគ្នា​យើង​​ស្គាល់ អ្វី​ជា​កូលេស្តេរ៉ូល តែ​ភាគ​តិចដែលយល់​ច្បាស់។ វាជាសារធាតុ​ខ្លាញ់​ក្នុងរាងកាយ​ដែលត្រូវ​ការ​​ចាំ​បាច់ ប៉ុន្តែ​ ពេល​កម្រិត​ជាតិ​ខ្លាញ់​ខ្ពស់​ពេក បែរ​ជា​បង្ក​ជា​ហានិភ័យសុខភាព ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ ជាពិសេស​បេះដូងទៅ​វិញ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ទំនាក់​ទំនង​ កូលេស្តេរ៉ូល ​ទៅ​លើ​​បេះដូង ហើយពិតជា​មាន​គ្រោះថ្នាក់ បើ​យើង​នៅ​តែ​មិន​យល់​ពីបញ្ហា​មួយ​នេះ​ច្បាស់។ ១- អ្វីទៅជាកូលេស្តេរ៉ូល? ជា​សារ​ជាតិខ្លាញ់ដែលមាន​មុខងារ​ជួយ​រាងកាយផលិត​កោសិកា​ថ្មី អ័រម៉ូន និង​កោសិកា​ប្រព័ន្ធ​ប្រសាទ។ ​ថ្លើម​ ជា​សរីរាង្គ​កំណត់​បរិមាណ​កូលេស្តេរ៉ូល ​ដែល​រាងកាយ​​ត្រូវ​ការ​ចាំ​បាច់ ហើយ​កូលេស្តេរ៉ូល​ទាំង​នោះ អាច​ចូល​ក្នុង​ខ្លួនតាម​ការ​ញ៉ាំ​ ដូចជា ​សាច់ ទឹក​ដោះ​គោ ស៊ុត និង​អាហារ​ផលិត​ពី​សាច់​ផ្សេងៗ។ កូលេស្តេរ៉ូល​ធ្វើ​ចលនា​តាម​ឈាម​ក្នុង​ទម្រង់ ២ បែប៖ - ទី១ ហៅថា LDL ជា​ខ្លាញ់​មិន​ល្អ ​ដោយ​សារ​វា​អាច​ស្អិត​ជាប់​ជញ្ជាំង​សរសៃ​ឈាមអាក់ទែ​ ហើយនាំឲ្យ​ស្ទះ​សរសៃ​ឈាម។ - ទី២ ហៅ​ថា HLD ជា​ខ្លាញ់​ល្អ​ ព្រោះ​វា​អាច​លាង​ជម្រះ​កូលេស្តេរ៉ូលដែលសល់​ចេញ​ពី​ក្នុង​ឈាម។ ក្នុង​ករណី​កូលេស្តេរ៉ូល​នៅ​សល់​ក្នុង​ឈាម​ច្រើន​ពេក ធ្វើឲ្យប្រឈម​​ជំងឺ​បេះដូងខ្ពស់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- កូលេស្តេរ៉ូល និងជំងឺបេះដូង ពេល​ឈាម​មាន​កូលេស្តេរ៉ូល​ច្រើន​ពេក ឬ​លើស​តម្រូវការ វា​នឹង​ស្អិត​ជាប់​ជញ្ជាំង​សរសៃឈាម​អាក់ទែ ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) ​ហើយសរសៃ​អាក់ទែ​រួម​តូច […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស