លើសជាតិខ្លាញ់

លើស​ជាតិ​ខ្លាញ់ - ខ្លាញ់​មិន​ល្អ​បង្ក​ជា​បញ្ហា និង​ទុក្ខទោស​ច្រើន​ដល់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​រាងកាយ។ ​ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ និង​ដើម​ចម​ដែល​បង្ក​ជា​ការ​បង្ក​ឲ្យ​លើស​ជាតិ​ខ្លាញ់​មិន​ល្អ ​ផលវិបាក ​ការការពារ ​​​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

លើសជាតិខ្លាញ់

តើអាហារខ្លាញ់ប៉ះពាល់សុខភាពបេះដូងបែបណាខ្លះ?

មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។ ប៉ុន្ដែដឹងទេថា ម្ហូបទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងនៅថ្ងៃអនាគតផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វីបានជាអាហារខ្លាញ់ប៉ះពាល់ដល់សុខភាពបេះដូង? ប្រភេទអាហារដែលបានចម្អិនដោយខ្លាញ់ ហើយជាប្រភេទខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ មិនថា ឆា ចៀន បំពងនោះទេ នឹងបង្កឲ្យអ្នកញ៉ាំប្រឈមកើនឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាម និងបណ្ដាលឲ្យប៉ះពាល់សរសៃឈាមផងដែរ។ មូលហេតុដែលបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមនោះព្រោះតែ កូលេស្ដេរ៉ុលដែលមានក្នុងសរសៃឈាមទាំងប៉ុន្មាននឹងប្រមូលផ្ដុំបន្ដិចម្ដងៗ រហូតវិវត្ដទៅជាកំណកខ្លាញ់ធ្វើឲ្យសរសៃឈាមប្រឈមរួមតួចប៉ះពាល់ដល់ចរន្ដឈាម។ ការណ៍នេះ សរសៃឈាមអាចវវិត្ដទៅជាជំងឺក្រិនសរសៃឈាម ដែលមូលហេតុចម្បងបំផុត ប៉ះពាល់ដល់សុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលចម្អិនដោយខ្លាញ់ជាប្រចាំ មានហានិភ័យខ្ពស់កើត ជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ជំងឺគាំងបេះដូង បេះដូងខ្សោយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ មូលហេតុសំខាន់អាហារខ្លាញ់ប្រឈមកើតជំងឺគាំងបេះដូង ជំងឺគាំងបេះដូងកើតឡើងនៅពេលដែល​​សរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។ មូលហេតុនោះគឺដោយសារតែក្នុងសរសៃឈាមមានកំណកខ្លាញ់ច្រើន ធ្វើឲ្យស្ទះសរសៃឈាមមិនអាចដំណើការបានល្អ។ ហើយការកើតមានកំណកខ្លាញ់ក្នុងសរសៃឈាមច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារចម្អិនដោយខ្លាញ់សត្វនេះឯង។ ដូចគ្នាផងដែរ ស្របពេលដែលអត្រានៃការកើតមានជំងឺគាំងបេះដូងដោយសារកម្រិតកូលេស្ដេរ៉ូលក្នុងឈាមច្រើន នោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ប្រឈមកើតដូចគ្នា ពិសេសនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាម ផ្ដល់អុកស៊ីសែន និង សារធាតុចិញ្ចឹមដល់ខួរក្បាលគ្រប់គ្រាន់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]

ស្វែងរក លើសជាតិខ្លាញ់

លើសជាតិខ្លាញ់

កូលេស្ដេរ៉ូលឮហើយអ្នកណាក៏ខ្លាចដែរ តែ ១ប្រភេទនេះ ពេទ្យថាល្អទៅវិញ

គ្នាយើង​ប្រហែល​ជាដឹងហើយ​ថា ពេល​លើសកូលេស្ដេរ៉ូល វា​បណ្ដាល​ឲ្យយើង​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើនណាស់ ជាពិសេស លើសឈាម។ តែ​រាងកាយ​របស់​យើង ត្រូវការ​កូលេស្ដេរ៉ូល ដើម្បី​ដំណើរការ​មុខងារ​ដោយ​ត្រឹមត្រូវ។ ១. ប្រភេទ​កូលេស្ដេរ៉ូល កូលេស្ដេរ៉ូល មាន ២​ប្រភេទ​សំខាន់ៗ គឺ​កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និង​កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោម​កូលេស្ដេរ៉ូល​ទាំង ២​ប្រភេទ​នេះ មួយណា​ល្អ​ចំពោះសុខភាព? កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូល​ល្អ ដោយសារ​វានាំ​កូលេស្ដេរ៉ូល​ទៅកាន់​ថ្លើម ដោយ​ចេញមក​ពី​រាងកាយ។ វាជួយ​បំបាត់​បញ្ហា​រាងកាយ​លើស​កូលេស្ដេរ៉ូល ដូច្នេះ​កូលេស្ដេរ៉ូល មិន​ទៅ​ប្រមូលផ្ដុំ​ច្រើន​នៅ​ក្នុង​សរសៃអាកទែរ។ កូលេស្ដេរ៉ូល​ដែលមាន​ដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាន​នៅក្នុង​បន្ថែ ​ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់ ត្រី​សាលម៉ុន ត្រីធូណា ត្រីសាឌីន ប្រេង​អូលីវ ឬបន្ថែ។ កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប (LDL) កូលេស្ដេរ៉ូល​ដែល​មាន​ដង់ស៊ីតេ Lipoprotein ទាប […]


លើសជាតិខ្លាញ់

ក្រៅពីទម្លាប់រស់នៅមិនល្អ ជំងឺទាំងនេះ សុទ្ធតែជាប់ទាក់ទងនឹងបញ្ហាលើសជាតិខ្លាញ់

គ្នា​យើងជាច្រើនជឿថា បើ​លើស​ជាតិ​​កូលេស្តេរ៉ូល​ (ខ្លាញ់មិន​ល្អ) ​មិន​ល្អចំពោះ​​សុខភាព​បេះដូង​នោះ​ទេ។ ​ប៉ុន្តែនៅ​ពេល​ក្នុង​ឈាម​មាន​​លើស​ជាតិ​ខ្លាញ់​ច្រើន ក្រៅ​ពី​បញ្ហា​បេះដូង វា​នឹង​ធ្វើ​ដំណើរ​ទៅ​បំផ្លាញ​សរីរាង្គ​ផ្សេងៗ បង្ក​ឲ្យ​មាន​ជំងឺ​ជាច្រើន​ គ្នាយើង​មិន​សូវ​ចាប់​អារម្មណ៍ ខណៈ​ជំងឺ​មួយ​ចំនួន ក៏​ជាមូល​ហេតុ​នាំ​ឲ្យ​លើស​ជាតិ​កូលេស្តេរ៉ូល​ដែរ។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ប្រភេទ​ជំងឺ​មួយ​ចំនួន មាន​ទំនាក់​ទំនង​ជាមួយ​​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។ ១- ជំងឺដាច់សរសៃឈាមខួរក្បាល (ជំងឺស្ត្រូក) ដុំ​ខ្លាញ់​ដែល​ដាច់​ចេញ​ពី​កូលេស្តេរ៉ុល​នៅ​តាម​សរសៃ​ឈាម​អាកទែរ អាច​នឹង​កក​ក្លាយ​ទៅ​ជា​រឹង ​បង្ក​ទៅ​ជា​ជំងឺ​មួយ​មាន​ឈ្មោះ​ថា ជំងឺ​ក្រិនសរសៃ​ឈាម (Atherosclerosis)។ វា​អាច​ប៉ះពាល់​ទាំង​បេះដូង ទាំង​ខួរក្បាល ហើយ​​បើដុំកក​នោះ​​ទៅ​រាំង​ស្ទះ​សរសៃ​ឈាម​ នឹង​​នាំ​ឈាម​ទៅ​កាន់​ខួរក្បាល​នោះ នឹង​កាន់​តែ​​​ប្រឈម​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ២- ជំងឺទឹកនោមផ្អែមប្រភេទ ២ បើកើត ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ ២ ​កាន់​តែ​ប្រឈម​មុខ​បញ្ហា​លើស​កូលេស្តេរ៉ូល។ មិន​ថាយើង​​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុងឈាម​បាន​ល្អ​ប៉ុណ្ណា​នោះ​ ជាតិកូលេស្តេរ៉ូល​ក្នុង​ឈាម នៅ​តែ​អាច​ឡើង​ខ្ពស់ ជាពិសេស​ ប្រភេទ​​កូលេស្តេរ៉ូល​មិន​ល្អ LDL។ ៣- ជំងឺធាត់ ប្រាកដ​ណាស់! បញ្ហា​លើស​ទម្ងន់ អាច​នឹង​បង្ក​ឲ្យ​កូលេស្តេរ៉ូល​ឡើង​ខ្ពស់។ មិន​តែ​ប៉ុណ្ណោះ ​នឹង​ធ្វើ​ឲ្យ​យើង​​កាន់​តែ​ប្រឈម​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើសឈាម ជាដើម។ ៤- បញ្ហាលិង្គ​មិន​ឡើង​រឹង បញ្ហា​លើស​កូលេស្តេរ៉ូល​ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ភេទយើង​ដូច​គ្នា។៊ ដុំ​ខ្លាញ់​ទាំង​នោះ​ អាច​នឹង​ទៅ​កក​ស្ទះ​នៅ​ក្នុង​សរសៃ​អាកទែ​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​ប្រដាប់​ភេទប្រុសៗ ជា​ហេតុ​បង្ក​ឲ្យ​មាន ​បញ្ហាលិង្គ​​អាច​ឡើង​រឹង​ ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ភេទ​រមាន​បញ្ហា​តែម្តង។ បញ្ហា​លិង្គ​មិន​អាច​ឡើង​រឹង​ […]


លើសជាតិខ្លាញ់

Xanthoma (បញ្ហាកំណកខ្លាញ់​ក្រោម​ស្បែក)

និយមន័យ១- អ្វី​ជា​បញ្ហាកំណក​ខ្លាញ់​ក្រោម​ស្បែក? បញ្ហា​កំណក​ខ្លាញ់​ក្រោម​ស្បែក សំដៅ​លើ​ការ​កក​ដុំ​ខ្លាញ់​នៅ​ក្រោម​ស្បែក​ ​អាច​កើត​នៅ​គ្រប់​កន្លែង​លើ​រាង​កាយ ​ជា​ពិសេស​ច្រើន​ជួប​នៅ​តាម​តំបន់​ដូចជា៖ – សន្លាក់​ឆ្អឹង ជង្គង់​ និង​កែង​ដៃ​ជា​ដើម – បាត​ជើង – ដៃ – គូទ។ ២- បញ្ហានេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? បញ្ហាកំណក​ខ្លាញ់ក្រោម​ស្បែក ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ យ៉ាងណា​ យើង​អាច​គ្រប់​គ្រង​តាមរយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយ​ចំនួន។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​​កំណក​ខ្លាញ់​ក្រោម​ស្បែកមាន​អ្វី​ខ្លះ? បញ្ហា​កំណកខ្លាញ់​ក្រោម​ស្បែក អាច​កើត​មាន​បាន​គ្រប់​ទំហំ​ទាំង​អស់ ​អាច​មាន​ពី​ប៉ុន​សរសៃ​សក់ ​រហូត​ដល់​ប៉ុន​គ្រាប់​ទំពាំង​បាយ​ជូរ​។ ជា​ទូទៅ​ អាច​ប៉ោង​ ឬរាប​ស្មើ​ក្រោម​ស្បែក​ ពេល​ខ្លះ​មាន​ពណ៌​លឿង​ ឬ​ទឹក​ក្រូច។ ប៉ុន្តែ​បញ្ហា​កំណក​ខ្លាញ់​ក្រោម​ស្បែក ​មិន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទេ​ប៉ុន្តែនោះ​ទេ គ្រាន់​​អាច​រឹង ​និង​រមាស់។ ដុំ​ខ្លាញ់​កកនោះ ​អាច​កើត​ឡើង​ជា​ដុំ​ៗ​នៅ​តំបន់​តែ​មួយ ​ឬ​ឆ្ងាយ​ដាច់​ពី​គ្នា។ ៤- ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​សញ្ញា​ទាំង​អស់​ខាង​លើ​ទេ​ ដូចនេះ​ បើ​ប្រទះឃើញ​រោគ​សញ្ញា​​មិនប្រក្រតី​​ណាមួយ​ ​ប្រញាប់​ទៅជួប​គ្រូពេទ្យ។ ​ មូលហេតុបង្ក៥- មូលហេតុ​ឲ្យ​មា​បញ្ហា​​កំណក​ខ្លាញ់​ក្រោម​ស្បែកមាន​អ្វី​ខ្លះ? មូល​ហេតុ អាច​បណ្ដាល​មក​ពី​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ច្រើន​ពេក ​ហើយ​ក៏​អាច​មក​ពី​ជំងឺ​ផ្សេង​ៗ​ទៀត​ដូចជា៖ – ជំងឺ​លើស​ជាតិ​ខ្លាញ់​ ឬ​ឡើង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់ – ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​ ​បណ្ដាល​ឲ្យ​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម – អសមត្ថភាព​ក្រពេញ​ទីរ៉ូអ៊ីត​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន – ក្រិន​ថ្លើម​ដោយ​សារ​ស្ទះ​ថង់​ទឹក​ប្រមាត់ – ជំងឺ​ចាល់​​ទឹក​ប្រមាត់ – ជំងឺ​តម្រង​នោម ​ធ្វើ​ឲ្យ​ខូច​ក្រលៀន – ជំងឺ​គ្រាប់​ឈាម​ផ្សេង​ទៀត ​ដូចជា​ ជំងឺ​មេតាបូលិក ​ដែល​ជា​វិបត្តិ​សេនេទិក (ហ្សែន) […]


លើសជាតិខ្លាញ់

មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង

ដោយសារ​របបអាហារ​សម្បូរបែប រួមផ្សំ​នឹង​ទម្លាប់​ខ្ជិល​ហាត់ប្រាណ​ទៀតនោះ យុវជន​ភាគច្រើន មិនថា នៅ​អឺរ៉ុប ឬអាស៊ី​ទេ មានរាងកាយ​ធាត់ សម្បូរ​ជាតិខ្លាញ់ ឬកូលេស្ដេរ៉ូល ហើយ​បញ្ហា​នេះ ក៏ធ្វើឲ្យ​ពួកគេ មាន​សម្ពាធឈាម​ខ្ពស់ ឬលើសឈាម​ទាំង​​វ័យ​ក្មេង។ អ្វីដែល​ដែល​គួរឲ្យព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​នោះ គឺ​យុវជន ដែល​មាន​អាយុ​ពី ១៨-៣៩​ឆ្នាំ មាន​បញ្ហា​កូលេស្ដេរ៉ូល​ខ្ពស់ និង​លើសឈាម ប្រឈម​កើត​ជំងឺ​គាំង​បេះដូង ខ្សោយ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល នៅពេល​ពួកគេ​ចាស់ទៅ។ នេះបើតាម​លទ្ធផល​ការសិក្សា​របស់​សាកលវិទ្យាល័យ​អាមេរិក​ជាច្រើន ក្រោម​ការឧបត្ថម្ភ​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​អាមេរិក។ ការសិក្សានេះ ធ្វើឡើង​លើមនុស្ស ៣៦​ ០៣០​នាក់ និងបាន​តាមដាន​រយៈពេល ១៧​ឆ្នាំ។ ក្រោយការ​តាមដាន លទ្ធផល រកឃើញ​ថា ជំងឺបេះដូង មាន ៤ ៥៧០​ករណី ជំងឺ​ខ្សោយបេះដូង មាន ៥ ១១៩​ករណី និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល មាន ២ ៨៦២​ករណី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! អ្នកស្រាវជ្រាវ ថា លទ្ធផលនេះ ជាភស្ដុតាង​បន្ថែមទៀត បញ្ជាក់ថា ការកើនឡើង​សម្ពាធឈាម […]


លើសជាតិខ្លាញ់

នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ

មុខ​ក្រហម ឬ​ជំងឺ​មុន​មុខ​ក្រហម ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​​ឧស្សាហ៍​កើត​លើ​ស្រីៗ ដោយ​ចេញ​សរសៃរ​តូច​ឆ្មារៗ​នៅ​លើ​ថ្ពាល់ ច្រមុះ ថ្ងាស និង​មាន​កន្ទួល​តូចៗ​ដូច​មុន។ ១- មូលហេតុ​កើត​ជំងឺ​មុខ​ក្រហម ជំងឺ​មុខ​ក្រហម បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ដូចជា កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃ ការ​ប្រើ​គ្រឿង​សម្អាង ម្សៅ​លាយ ដែល​​មាន​ជាតិ​គ័រទីកូអ៊ីត ឬ​ស្តេរ៉យ​រយៈពេល​យូរ។ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ  ថា ការ​ប្រើ​ម្សៅ​លាយ ដែល​ដូចជា​ម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។ ២- វិធីព្យាបាលមុខក្រហម ទាំង​ប្រុស​ទាំង​ស្រី កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺសើស្បែក និងសម្ផស្ស។ អត្ថបទពាក់ព័ន្ធ៖  លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ​ធ្វើ​ម៉េច​អាចកម្ចាត់​ស្នាម​​មុនឲ្យ​បាត់ ១០០%​ បាន? លោក​វេជ្ជបណ្ឌិត ហេង យូសេង […]


លើសជាតិខ្លាញ់

អាហារល្អៗជួយ​បេះដូងមានសុខភាពល្អ

សុខភាព​បេះដូង ជារឿង​សំខាន់​បំផុត គ្នា​យើង​ទាំង​អស់ត្រូវ​យក​ចិត្ត​ទុកដាក់ឲ្យ​បាន​ច្រើន ព្រោះ​ជំងឺ​បេះ​ដូង ពិសេស ជំងឺ​ថប់​បារម្ភ បាន​ឆក់​យក​ជីវិត​មនុស្ស​​រៀង​រាល់​ឆ្នាំ ពិសេស​បើ​មាន​បញ្ហា​បេះ​ដូង​ហើយ ក៏​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះដែរ។ យ៉ាង​ណា យើង​អាចរក្សា​សុខភាព​បេះដូង​ឲ្យ​បាន​ល្អ ដោយ​កុំជក់​បារី កុំផឹកស្រា​លើស​កម្រិត និងញ៉ាំអាហារ​ល្អ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ក្នុង​អត្ថបទ​នេះ។ ១- ប្រូតេអ៊ីនសណ្តែក សណ្តែក មិន​ត្រឹម​តែ​មាន​តម្លៃ​ទាប​នោះទេ ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ​​ សម្រាប់​ជំនួយ​បេះ​ដូង​។ លើល​ពី​​ទៀត​ អ្នក​ជំនាញ​បាន​សិក្សា​​រក​ឃើញ​ថា អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ដូច​ជា​ សណ្តែក អាច​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់អាក្រក់​ Triglycerides ជួយឲ្យ​បេះ​ដូង​​មាន​សុខ​ភាព​ល្អ។ សណ្តែក ​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត​ខ្លះៗ​ ប៉ុន្តែសម្បូរ​ជាតិខ្លាញ់ Polyunsaturated បន្ថែម​លើ​វីតាមីន​ និង​សារធាតុ​រ៉ែ​ ដែល​មាន​ស្រាប់សម្រាប់​ជំនួយ​បេះ​ដូង។ យើង​ងាយ​បាន​សារធាតុ​ប្រូតេអ៊ីន​​ពី​សណ្តែក ដូចជា តៅហ៊ូ ឬសណ្តែក​បារាំង។ ពេល​ញ៉ាំ​គ្រាប់ធញ្ញជាតិ​ ​គួរ​ចាក់​ទឹក​សណ្តែក​បន្ថែម ប៉ុន្តែ​ពេល​​ញ៉ាំ​សណ្តែក គួរ​​តាម​ដាន​កម្រិត​អំបិល​មាន​ក្នុង​សណ្តែកដូច​គ្នា ព្រោះ​ជាតិ​សូដ្យូម​ អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​បាន។ ២- ផ្លែប៊ើរី ផ្លែ​ប៊ើរី គឺ​មាន​​ជា​ច្រើនប្រភេទ រាប់​បញ្ចូល​ទាំង Raspberry ស្ត្រប៊ើរី​ ដែល​សុទ្ធសឹងមាន​ផ្ទុក​សារធាតុ​​ប្រឆាំង​ការ​រលាក (Anti-inflammatories) ហើយ​សារ​ធាតុ​នេះ​ […]


លើសជាតិខ្លាញ់

លើសកូលេស្ដេរ៉ូល មាន​រោគ​សញ្ញា​អីខ្លះ ហើយម៉េចបានលើស?

មាន​អត្ថបទ​ច្រើន​ហើយ និយាយ​បញ្ហា​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​យើងឧស្សាហ៍ហៅ​ថា​លើស​កូលេស្ដេរ៉ូល ប៉ុន្តែ​គ្នា​យើង​ច្រើន​ណាស់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ស្ថានភាព​សុខភាព​នេះ ព្រងើយ​កន្តើយ ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ ទើប​រត់​រក​ពេទ្យ​ឲ្យ​ជួយ។  យ៉ាងណា “Hello គ្រូពេទ្យ” នឹង​នៅ​តែ​ប្រាប់​រោគសញ្ញា​ មូលហេតុ និង​វិធី​បង្ការ ដើម្បី​បញ្ចៀស​បញ្ហាទាន់​ពេល។ ១- អ្វី​ជា​បញ្ហា​លើស​កូលេស្តេរ៉ូល? កូលេស្តេរ៉ូល គឺ​ជា​សារធាតុ​ខ្លាញ់មាន​នៅ​ក្នុង​ឈាម ហើយ​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវដូច​ក្រមួន មាន​សារៈ​សំខាន់​ជួយ​ជួសជុល​កោសិកា​ផ្សេងៗ​ក្នុង​រាង​កាយ។ យ៉ាងណា បើ​បរិមាណ​កូលេស្តេរ៉ូល មាន​ច្រើន​លើស​កម្រិត អាច​នាំ​ឲ្យ​យើង​ប្រឈម​ជំងឺ​បេះដូង។ ពេល​កូលេស្តេរ៉ូល​កើន​ឡើង​ខ្លាំង ងាយ​នឹង​ដាច់​ចេញ​ទៅ​តាម​លំហូរ​ឈាម អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​នៅ​តាម​ជញ្ជាំង​សរសៃ​ឈាម ជាហេតុ​នាំ​ឲ្យ​ឈាម​រត់​ទៅ​ចិញ្ចឹម​កោសិកា​ផ្សេងៗ​មិន​គ្រប់គ្រាន់ ធ្វើ​កោសិកា​ទាំង​នោះ​ខ្វះ​អុកស៊ីហ្សែន ជា​ហេតុ​ប្រឈមជំងឺ​ថប់​បារម្ភ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke) ជាដើម។ បើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​ប្រវត្តិ​សម្រក​ទម្ងន់​ពីមុន​មក យើង​ក៏​អាច​មាន​បញ្ហា​នេះ​ដូច​គ្នា​។ មូលហេតុ​បង្ក​ឲ្យ​លើស​កូលេស្តេរ៉ូល ភាគ​ច្រើន​​​កើត​ឡើង​ដោយសារ​ទម្លាប់​រស់នៅ​គ្មាន​ផាសុកភាព។ គប្បី​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ងាក​មក​ញ៉ាំ​អាហារ​មាន​តុល្យភាព ហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា។ ២- រោគ​សញ្ញា​លើស​កូលេស្តេរ៉ូល​មាន​អ្វី​ខ្លះ? ជា​ទូទៅ បញ្ហា​លើស​កូលេស្តេរ៉ូល មិន​លេចចេញ​ជា​រោគ​សញ្ញា​ជាក់លាក់​នោះ​ទេ នាំ​ឲ្យ​​យើង​ភាគ​ច្រើន​ដឹង​ខ្លួន​ថា​មាន​បញ្ហា​នេះ នៅ​ពេល​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ដូចជា​ពេល​​គាំង​បេះដូង ឬ​ក៏​ដាច់​សរសៃ​ឈាម​ខួរក្បាល។ បញ្ហា​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​កំណក​ដុំ​កូលេស្តេរ៉ូល​ទាំង​នោះ ទៅ​តោង​ជាប់​ជញ្ជាំង​សរសៃ​អាកទែ ធ្វើ​ឲ្យ​សរសៃ​រួម​ត្បៀត រារាំង​លំហូរ​ឈាម​ឆ្លង​កាត់​បេះ​ដូង។ កំណក​ដុំ​ខ្លាញ់​ អាច​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។ ដើម្បី​ដឹង​ច្បាស់ កម្រិត​កូលេស្តេរ៉ូល​យើង​លើស ឬ​អត់ គឺ​មាន​តែ​ការ​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ ហើយ​បើ​លទ្ធផល​តេស្ដ​ឈាម​លើស​ពី […]


លើសជាតិខ្លាញ់

កម្រិត​ខ្លាញ់ល្អ HDL ក្នុង​ឈាម​ខ្ពស់ខ្លាំង គ្រោះ​ថ្នាក់​អត់?

មាន​អត្ថបទ​ច្រើន​ហើយ “Hello គ្រូពេទ្យ” ធ្លាប់​ណែ​នាំ​គ្រប់​គ្នា អ្វី​ជា​ខ្លាញ់​ល្អ អ្វី​ជា​ខ្លាញ់​មិន​ល្អ ក៏​ដូច​ជា​ផល​ប៉ះពាល់​ជាដើម។ គ្នា​យើង​សុទ្ធ​តែ​ដឹង ក្នុង​កូលេស្តេរ៉ូល ដែល​ជាសារធាតុ​ខ្លាញ់​ក្នុង​សរសៃឈាម គឺ​មាន ២ប្រភេទ មាន LDL (ខ្លាញ់​មិន​ល្អ) និង HDL (ខ្លាញ់ល្អ) ហើយ​បើ​លើស​ជាតិ​ខ្លាញ់ LDL ច្បាស់​ណាស់​ជំងឺ​នឹង​មក​រក​យើង​ដោយ​ខ្លួនឯង ប៉ុន្តែ​បើ​លើស​ជាតិ​ខ្លាញ់ HDL វិញ រាង​កាយ​នឹង​មាន​អ្វី​កើត​ឡើង​ខ្លះ? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា។ ១- កូលេស្តេរ៉ូល កូលេស្តេរ៉ូល (Cholesterol) សំដៅ​លើ​សារធាតុ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ហើយ​ត្រូវចេញ​ជា​ពីរ​ប្រភេទ ខ្លាញ់​មិន​ល្អ (LDL) ជា​ខ្លាញ់​មាន​ដង់ស៊ីតេ​លីប៉ូ​ប្រូតេអ៊ីន​ទាប (Low-density lipoprotein) និង​ខ្លាញ់​ល្អ (HDL) ដែល​មាន​ដង់ស៊ីតេ​លីប៉ូ​ប្រូតេអ៊ីន​ខ្ពស់ (High-density lipoprotein)។ ខ្លាញ់​មិន​ល្អ LDL អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាកទែកក​​ស្ទះ រី​ឯ​ខ្លាញ់​ល្អ HDL អាច​ជួយ​កាត់​បន្ថយ​នូវ​ប្រភេទ​កូលេស្តេរ៉ូល​មិន​ល្អ​មួយ​ចំនួន​ក្នុង​ឈាមដែល​​ជា​កត្តា​ប៉ះពាល់​ដល់​សុខភាព។ បើ​កម្រិត​ខ្លាញ់ LDL ឡើង​ខ្ពស់ ហើយ​កម្រិត HDL ចុះ​ទាប នឹង​ប្រឈមជំងឺ​ថប់​បារម្ភ។ គ្នា​យើង​ភាគ​ច្រើន​ជឿ​ថា មាន​កម្រិត​ខ្លាញ់​ប្រភេទ HDL ក្នុង​ឈាម​ខ្ពស់ […]


លើសជាតិខ្លាញ់

និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ មាន​ដឹង​ពី​ផល​លំបាក ៣ យ៉ាង​នេះ​អត់?

ស្រី​ៗ​ដែល​មាន​សម្បុរ​ខ្មៅ ឬ​ស្រអែម​ខ្លះ ចង់​ប្ដូរ​​ឲ្យ​ទៅ​ជា​ស តែងតែ​និយម​លាប​ឡេ ហើយ​បន្ថែម​ដោយ​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក ទើប​រឹតតែ​ឃើញ​ប្រសិទ្ធភាព។ ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​បែប​នោះ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន ព្រោះ​ថ្នាំ​ខាត់​ស្បែក​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក រហូត​ទៅ​ជា​មហារីក​ក៏​មាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​ថែរក្សា​សម្រស់​មួយ​រូប។ អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​នេះ​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​បញ្ជាក់​ពី​ផល​វិបាក​មួយ​ចំនួន តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ឬ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពី​បញ្ហា​នេះ​ដូច​ខាងក្រោម៖ ១- ធ្វើ​ឲ្យ​ស្បែក​រលាក ការ​ខាត់​ស្បែក​ច្រើន​ពេក​​ធ្វើឲ្យ​បាត់បង់​ពណ៌​ដើម​នៃ​ស្បែកជាតិមេឡានីន ដែលជាអ្នកផ្តល់ព៍ណដល់ស្បែក សក់ ភ្នែក។ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក ប្រសិនបើ​យើង​​មិន​បាន​ពិនិត្យ​មើល​សារធាតុ​ផ្សំ​ផ្សេង​ៗ​ក្នុង​ថ្នាំ។សំរាប់អ្នកមានស្បែកខ្មៅគឺមានជាតិពណ៌​មេឡានីនច្រើន ភាគច្រើន​ថ្នាំ​ខាត់​ស្បែក​មាន​ជាតិ​កាត់​ដែល​បង្ក​ឡើង​ពី​អាល់ហ្វាអ៊ីដ្រូស៊ីអ៊ីត ដែល​ជា​ក្រុម​មួយ​នៃ​ទឹក​អាស៊ីដ​រលាយ​ក្នុង​ទឹក និង​មាន​នៅ​ក្នុង​កញ្ចប់​ថ្នាំ​ខាត់ ដើម្បី​ឲ្យ​ឃើញ​ស។ អ្នកស្រី​បាន​បន្ត​ថា ជា​ធម្មតា​ថ្នាំ​ដែល​ប្រើ​ទៅ​ឃើញ​ស​លឿន កម្រិត​នៃ​ជាតិ​គីមី​កាន់តែ​ខ្លាំង ហើយ​ថ្នាំ​ប្រើ​ហើយ​មិន​សូវ​ឃើញ​ស គឺ​មិន​សូវ​មាន​សារធាតុ​កាត់​ឡើយ តែ​យក​ល្អ​គួរ​ប្រើ​វិធី​បែប​ធម្មជាតិ​ៗ​វិញ។ អត្ថបទពាក់ព័ន្ធ៖ លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ២- សម្បុរ​ស្បែក​ស​មិន​ស្មើ​គ្នា ម្ចាស់ហាង​​ដដែល​បាន​បញ្ជាក់​ថា ថ្នាំ​ខាត់​ស្បែក​ត្បិត​ជួយ​ឲ្យ​ស​មែន តែ​នៅ​ពេល​យើង​ប្រើ​វា​ច្រើន​ទៅ​ៗ ស្បែក​ចាប់ផ្ដើម​ស្ដើង និង​មាន​​សភាព​ស​មិន​ស្មើ​សាច់​ ដោយ​កន្លែង​ខ្លះ​ខ្មៅ កន្លែង​ខ្លះ​ស ឬ​ហៅ​ថា​ពពាល ព្រោះ​ពេល​ខាត់​ សាច់​ថ្នាំ​មិន​ស្មើ​គ្នា​គ្រប់​កន្លែង។ មួយ​វិញ​ទៀត​វា​ក៏​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ជា​ងាប់ ដោយ​អាច​សម្គាល់​ឃើញ​តាម​រយៈ​ការ​លាប​ឡេ​ឃើញ​បែប​ស​សំព្រុសៗ ហើយ​បែរ​មិន​លាបឡេ​វិញ ស្បែក​ដូច​បែក​ស្រកា។ ៣- កាត់​បន្ថយ​កូលេជែន​របស់​ស្បែក កូលេជែន​មាន​តួនាទី​សំខាន់​​​ធ្វើឲ្យ​ស្បែក​មាន​សំណើម […]


លើសជាតិខ្លាញ់

Dyslipidemia (វិបត្តិជាតិខ្លាញ់)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់? ខ្លាញ់ ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត ​ ​ជា​សមាស​ធាតុ​ចម្បង​ដើម្បី​ចិញ្ចឹម​​កោសិកា​រាងកាយ។ ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល និង​ខ្លាញ់ Triglycerides (ខ្លាញ់​អាក្រក់) ​ជា​ខ្លាញ់​ស្តុក​ក្នុង​រាង​កាយ​ និង​ប្រើ​ជា​ប្រភព​ថាមពល។ ពេល​កម្រិត​ខ្លាញ់​នៅ​ក្នុង​ឈាម​កើន​ឡើង ​ឬ​ថយ​ចុះ​ គេ​ហៅ​ថា​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់ (Dyslipidemia) ដោយ​ចែក​ចេញ​ជា​ប្រភេទ​ជំងឺ​ ៣ ផ្សេង​ពី​គ្នា​ដូចជា៖ – ជាតិ​ខ្លាញ់​អាក្រក់ LDL (Low-Density Lipoprotein) ជា​ទម្រង់​មួយ​នៃ​កូលេស្តេរ៉ូល មាន​កម្រិត​ខ្ពស់។ – ជាតិ​ខ្លាញ់​ល្អ HDL (High-Density Lipoprotein) ជា​ទម្រង់​មួយ​នៃ​កូលេស្តេរ៉ូល មាន​កម្រិត​ទាប។ – ខ្លាញ់ Triglycerides ឡើង​ខ្ពស់​ខ្លាំង។ ២- ជំងឺ​នេះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺ​ប្រភេទ​នេះ​កើត​មាន​ច្រើន ​អាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់​វ័យ។ យ៉ាងណា​ យើង​អាច​គ្រប់​គ្រង​តាមរយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​មួយ​ចំនួន។ គប្បី​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។ រោគសញ្ញា ៣- តើ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជំងឺ​វិបត្តិជាតិ​ខ្លាញ់​មិន​មាន​រោគ​សញ្ញា​ទេ ការ​ពិនិត្យ​ឈាម​ ​ជា​មធ្យោបាយ​តែ​មួយ​ ដើម្បី​រកមើល​ជំងឺ​នេះ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? សាក​សួរ​គ្រូពេទ្យ​​បើយើង​ធ្វើ​តេស្ត​ជាតិខ្លាញ់ ដើម្បីទទួល​ណែ​នាំកត្តា​អាយុ​ធ្វើ​តេស្ត​ដំបូង ហើយ​ជា​ធម្មតា​តេស្ត​ពិនិត្យ​ជាតិ​ខ្លាញ់ អាច​ធ្វើ​ឡើង​រៀង​រាល់​ ៥ ​ឆ្នាំម្តង។ បើ​លទ្ធផល​តេស្ត​មិន​អាច​ទទួល​យក​បាន គ្រូពេទ្យ​អាច​ឲ្យ​ធ្វើ​តេស្ត​ច្រើន​ដង ពិសេស​បើ​សមាជិក​ក្នុង​គ្រួសារ​មាន​ប្រវត្តិកើត​ជំងឺ​វិបត្តិ​ជាតិ​ខ្លាញ់ ជំងឺ​បេះដូង ឬ​កត្តា​ប្រឈម​ផ្សេង​ទៀត ដូច​ជា​ជក់​បារី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស