backup og meta

លាងឈាមពេលតម្រងនោមលែងដំណើរការ ធ្វើឡើង​ដោយរបៀបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2022

    លាងឈាមពេលតម្រងនោមលែងដំណើរការ ធ្វើឡើង​ដោយរបៀបណា?

    ជាទូទៅ យើង​មាន​តម្រង​នោម​ចំនួន ខាង​ឆ្វេង និង​ខាង​ស្ដាំ ដែល​មាន​មុខងារ​ចម្រោះ​ទឹក និង​កាក​សំណល់​ពុល​មួយ​ចំនួន​ចេញ​ពី​ក្នុង​ឈាម​ដូច​ជា ជាតិ​អ៊ុយរ៉េ និង​សម្រប​សម្រួល​សារជាតិ​អ៊ីយ៉ុង​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    ក្នុង​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​តម្រង​នោម​ឈប់​ដំណើរការ ទឹក​និង​សារជាតិ​ពុល​ទាំង​នោះ​នឹង​កើន​ឡើង ជាហេតុ​បណ្ដាល​ឲ្យ​យើង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ដូច​ជា ហើម​សួត ជាដើម។ នៅ​ពេល​ដែល​សារជាតិ​ពុល​កើន​ឡើង​ដោយ​សារ​តម្រង​នោម​មិន​ដំណើរ​ការ​នេះ​ហើយ​ទើប​ត្រូវ​ការ​ព្យាបាល​ដោយ​ការ​លាង​ឈាម។

    កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ

    គណនា BMR

    ការ​លាង​ឈាម គឺ​ជា​បច្ចេកទេស​ក្នុង​ការ​សម្អាត កាក​សំណល់​ពុល​ចេញ​ពី​ក្នុង​ឈាម​អ្នក​ជំងឺ​ពេល​ដែល​តម្រង​នោម​លែង​ដំណើរ​ការ​ទាំង​ស្រុង។ ការ​លាង​ឈាម​នេះ​ដែរ ធ្វើ​ឡើង​ដោយ​ការ​បូម​ឈាម​អ្នក​ជំងឺ​តាម​សរសៃ​ឈាម​ដែល​បាន​ជួស​ជុល​ទុក ឬ​តាម Catheter Central រួច​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​ច្រោះ​សារជាតិ​ពុល និង​ទឹក​ដែល​លើស​ចេញ​ពី​ក្នុង​ឈាម។

    លាងឈាម

    ការ​សម្អាត​ឈាម​នេះ​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល ម៉ោង និង​ចំនួន ៣ដង/សប្ដាហ៍ ហើយ​ការ​លាង​ឈាម​នេះ​គឺ​ជា​ការ​ព្យាបាល​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ស្រួច​ស្រាល់ និង​ជា​ការ​ព្យាបាល​ជា​និរន្តរ​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិ​ការ​លាង​ឈាម អាច​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ឈាម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​វា​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ឈាម​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​ឈាម ហើយ​បញ្ជូន​ឈាម​ដែល​ស្អាត​គ្មាន​ជាតិ​ពុល​ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម