backup og meta

ឧស្សាហ៍ជួបបញ្ហាមិនរំលាយអាហារគួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 14, 2022

    ឧស្សាហ៍ជួបបញ្ហាមិនរំលាយអាហារគួរដោះស្រាយបែបណា?

    ការ​មិន​រំលាយ​អាហារអាចកើតឡើង នៅពេលយើងញុំាអាហារច្រើនជ្រុល ឬញុំាអាហារដែលធ្វើឱ្យពិបាករំលាយដែលបណ្តាលឱ្យយើងហើមពោះ ឆ្អល់​ពោះ ចង្អោរ និងពិបាកក្នុងខ្លួន។ បើយើង​ជួប​បញ្ហា​មិនរំលាយអាហារ យើង​គួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈ?

    កត្តាមួយចំនួនអាចបណ្តាលឱ្យយើងមានបញ្ហាមិនរំលាយអាហារ៖

    • ញុំាភេសជ្ជៈមានជាតិអាល់កុល កាហ្វេអ៊ីន ឬហ្គាសច្រើនពេក
    • ញ៉ាំច្រើនពេក ឬលឿនពេក
    • ញុំាអាហារមានជាតិខ្លាញ់ ហឹរ ឬអាស៊ីដ
    • មានភាពតានតឹង ឬថប់បារម្
    • ញុំាថ្នាំមួយចំនួនដូចជា អាស្ពីរីន ថ្នាំប្រឆាំងការរលាក ឬអ៊ីប៊ុយប្រូហ្វេនជាដើម ជាពិសេស​លេប​ពេល​ពោះ​ទទេ

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងដើម្បីកាត់បន្ថយអាការៈមិនរំលាយអាហារ៖

    ១. ញុំាតែជីរអង្កាម

    ការញុំាតែជីរអង្កាមអាចជួយកាត់បន្ថយអាការៈដូចជា ចង្អោរ ក្អួត ឈឺ​ពោះ ហើមពោះជាដើម ព្រោះ​ជីរអង្កាមមានផ្ទុកសារជាតិ flavonoids, អាស៊ីដ phenolic, និង menthol ដែលអាចជួយ​សម្រួល​ដល់​សាច់ដុំផ្លូវរំលាយ​អាហារ និងអាចជួយរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។

    ម្យ៉ាងទៀត តែជីរអង្កាមមានសមត្ថភាពក្នុងការបញ្ចុះកម្តៅដែលអាច​ជួយ​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង និងច្រាល់ទឹកអាស៊ីដក្រពះ។ ​​

    ២. ញុំាតែខ្ញី

    ខ្ញីអាចព្យាបាលបញ្ហាក្រពះពោះវៀនជាច្រើនដូចជា ការមិនរំលាយអាហារ ក្រហាយទ្រូង ចង្អោរ ក្អួត និងហើមពោះ។ តាមការសិក្សាបានឱ្យដឹងថា ខ្ញីមានផ្ទុកសមាសធាតុ​ដែលអាចជួយ​ពន្លឿន​ការ​កន្ត្រាក់​ក្រពះដែល​ជួយ​ឱ្យអាហាររំលាយ និងឆ្លងកាត់ផ្លូវរំលាយអាហារលឿន។ យើង​អាច​ញុំា​តែខ្ញី​សុទ្ធ ឬលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំក៏បាន។

    តែខ្ញី

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣. ញុំាម្សៅបេកឃីងសូដា

    តាមការសិក្សាបានឱ្យដឹងថា យើងអាចមានបញ្ហាមិនរំលាយអាហារ នៅ​ពេល​ក្រពះ​យើងកើន​ទឹក​អាស៊ីដ​ក្រពះ។ យើងអាចលាយម្សៅ​បេកឃីង​សូដា​កន្លះស្លាបព្រាកាហ្វេជាមួយទឹកមួយកែវ រួចកូរ​ឱ្យ​សព្វ ហើយញុំា ព្រោះ​ម្សៅបេកឃីងសូដាមានកម្រិត pH អាល់កាឡាំង​ដែលអាចបន្សាប​ជាតិអាស៊ីដ​ក្នុងក្រពះបាន។

    ៤. ញុំាទឹកខ្មេះផ្លែប៉ោម

    ពេលខ្លះយើងអាចមានបញ្ហាមិនរំលាយអាហារដោយសារក្រពះមិនផលិតជាតិអាស៊ីដគ្រប់គ្រាន់ដើម្បីរំលាយអាហារ។ អាស៊ីដអាសេទិចនៅក្នុងទឹកខ្មេះ​ផ្លែប៉ោមអាចជួយយើងកម្ចាត់បាក់តេរី រំលាយ​អាហារ បំបាត់អាកាៈច្រាល់ទឹកអាស៊ីដក្រពះ និងហើមពោះ។

    យើងអាចញុំាទឹកខ្មេះផ្លែ​ប៉ោម​ដោយលាយ​ទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយជាមួយទឹកក្តៅឧណ្ហៗមួយពែង និងទឹកឃ្មុំបន្តិច។

    ៥. ញុំាម្នាស់

    ម្នាស់មានផ្ទុកជាតិសរសៃខ្ពស់ និងសារធាតុ bromelain ដែលជាអង់ស៊ីម​ជួយដល់ការរំលាយអាហារ ជា​ពិសេស​ជួយបំបែកប្រូតេអ៊ីន។ សារធាតុ bromelain ក៏ជួយកាត់បន្ថយអាការៈក្រហាយទ្រូង ឈឺពោះ ហើមពោះ និងទល់លាមកដែរ។

    យើងអាចញុំាម្នាស់មួយជ្រុងដើម្បីជួយដល់ការរំលាយអាហារ តែ​មិន​ត្រូវ​ញុំា​ច្រើនទេ ព្រោះអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀន​ដោយសារ​ម្នាស់​​មានផ្ទុក​ជាតិ​អាស៊ីដ​ច្រើន។

    ការ​មិន​រំលាយ​អាហារ​កម្រិត​ស្រាល និង​យូរៗម្តងដែលជាទូទៅមានរយៈពេល ១-២ ម៉ោង​អាច​ជា​រឿង​ធម្មតាមិន​គួរឱ្យបារម្ភទេ តែបើយើងមានបញ្ហាមិនរំលាយអាហារដែលបណ្តាលឱ្យមានការឈឺចាប់ខ្លាំង និងមានរយៈពេល​លើសពី ២ សប្តាហ៍ យើងគួរទៅជួបគ្រូពេទ្យ​ព្រោះអាចបណ្តាល​មកពី​បញ្ហា​សុខភាព​មួយចំនួន។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងដើម្បីកាត់បន្ថយអាការៈមិនរំលាយអាហារ៖
    • ញុំាតែជីរអង្កាម
    • ញុំាតែខ្ញី
    • ញុំាម្សៅបេកឃីងសូដា
    • ញុំាទឹកខ្មេះផ្លែប៉ោម
    • ញុំាម្នាស់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម