ក្រួសក្នុងថង់ទឹកប្រមាត់គឺជាជំងឹមួយប្រភេទស្ដែងឡើងដោយការកកើតក្រួសតូចៗក្នុងប្រមាត់ អាចបង្កការរំខានដល់ការរស់នៅ។ ក្នុងស្ថានភាពដែលបរិមាណក្រួសកើនឡើង ហើយធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ហើយបណ្ដាលឲ្យស្ទះ នោះនឹងបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ខាងក្រោមជាសំណួរចំនួន៦ ជុំវិញជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.តើថង់ទឹកប្រមាត់មានតួនាទីអ្វីខ្លះ?
ថង់ទឹកប្រមាត់ជាសរីរាង្គមួយស្ថិតនៅក្រោមថ្លើម។ ថង់ទឹកប្រមាត់មានតួនាទីគ្រប់គ្រងទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយមានមុខងារជួយរំលាយអាហារក្នុងពោះវៀនតូច និង ជួយស្រូបយកពពួកខ្លាញ់ កូលេស្ដេរ៉ូល និង វីតាមីនផងដែរ។
[embed-health-tool-bmr]
២.ហេតុអ្វីបានជាមានក្រួសក្នុងថង់ទឹកប្រមាត់?
មានកត្ដាជាច្រើនដែលបណ្ដាលឲ្យកកើតក្រសួងក្នុងថង់ទឹកប្រមាត់ដូចជា៖
- ទឹកប្រមាត់មានផ្ទុកកូលេស្ដេរ៉ូលច្រើន ឬ សារធាតុ bilirubin
- កត្ដាហ្សែន
- ភាពយឺតយ៉ាវនៃដំណើរបញ្ជូនអាហារក្នុងពោះវៀនតូច
- ភាពមិនប្រក្រតីនៃការបញ្ចេញទឹកប្រមាត់
ក្រសួងក្នុងថង់ទឹកប្រមាត់មានច្រើនប្រភេទ ប៉ុន្ដែសម្បូរកើតច្រើនជាងគេមាន ២ប្រភេទប៉ុណ្ណោះដូចជា៖
Cholesterol gallstone៖ ជាប្រភេទក្រួសក្នុងថង់ទឹកប្រមាត់ដែលមានពណ៌លឿង និង បង្កឡើងដោយបរិមាណកូលេស្ដេរ៉ូលកើនឡើងច្រើន លាយជាមួយនឹងទឹកប្រមាត់។
Gallstone៖ ជាប្រភេទក្រួសមានពណ៌ត្នោតចាស់ ជាទូទៅកើតឡើងដោយការកើនឡើងសារធាតុ bilirubin ជាសារធាតុពណ៌លឿងម្យ៉ាងដែលថ្លើមបានបំបែកចេញពីកោសិកាគ្រាប់ឈាមក្រហម។ ការកើនឡើងបរិមាណសារធាតុនេះក្នុងទឹកប្រមាត់ ងាយកកើតក្រួសក្នុងថង់ទឹកប្រមាត់ខ្លាំងណាស់។
៣.តើជំងឺគ្រួសក្នុងទឹកប្រមាត់អាចបង្ហាញរោគសញ្ញាដែរទេ?
ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដំណាក់កាលដំបូង មិនអាចបញ្ហាញរោគសញ្ញានោះទេ ប៉ុន្ដែវានឹងបន្ដវិវត្ដច្រើនឡើងៗ។ អ្នកដែលកើតជំងឹនេះអាចចន្លោះពី ៥ទៅ ១៥ឆ្នាំ អាចមានអត្រាចន្លោះ២០ ទៅ ៣០% ដែលអាចបង្ហាញរោគសញ្ញា។ ប៉ុន្ដែប្រសិនបើ ក្រួសនោះធ្លាក់ចូលក្នុងបំពង់បញ្ចេញទឹកប្រមាត់ នឹងបង្ហាញរោគសញ្ញាភ្លាម ចន្លោះពី៣នាទី ទៅ ២ ឬ៣ម៉ោង។ រោគសញ្ញាទាំងនោះមានដូចជា៖
- ការឈឺចាប់ផ្នែកខាងស្តាំខាងលើនៅក្នុងពោះ
- ឈឺចាប់នៅចំកណ្តាលពោះ ខាងក្រោមឆ្អឹងទ្រូង
- ឈឺខ្នងនៅចន្លោះស្មា
- ឈឺត្រង់ស្មាស្តាំ
- ចង្អោរ
៤.តើជំងឺនេះអាចកើតលើស្ដ្រីច្រើនដែរទេ?
ជំងឺក្រួសក្នុងថង់ទឹកប្រមាត់ អាចកើតមានលើស្ដ្រីច្រើនជាងបុរសទ្វេរដង ដោយសារកត្ដាមួយចំនួនដូចជា៖
- មានអាយុលើសពី ៤០ ឆ្នាំ
- លើសទម្ងន់
- មានផ្ទៃពោះ
- មានជំងឺទឹកនោមផ្អែម
- មានប្រវត្តិគ្រួសារកើតក្រួសក្នុងថង់ទឹកប្រមាត់
- ស្រកទម្ងន់យ៉ាងឆាប់រហ័ស
- ញ៉ាំអាហារសម្បូរជាតិខ្លាញ់
- មានជំងឺ Crohn
- មានជំងឺក្រិនថ្លើម
៥.អ្នកជំងឺក្រួសក្នុងថង់ទឹកប្រមាត់ពេលបង្ហាញរោគសញ្ញា ត្រូវតែវះកាត់មែនដែរទេ?
អ្នកជំងឺក្រួសក្នុងថង់ទឹកប្រមាត់នៅពេលបង្ហាញរោគសញ្ញាមិនថា ក្នុងស្ថានភាពស្រាល ឬធ្ងន់នោះទេ តម្រូវឲ្យវះកាត់យកប្រមាត់ចេញ។ ព្រោះនិតិវិធីនៃការព្យាបាល គឺមិនអាចបំបែកក្រួសក្នុងប្រមាត់ឲ្យរលាយបាននោះទេ ដូច្នេះអ្នកជំងឺប្រឈមនឹងការវះកាត់ច្រើន។ ពិសេសនៅពេលដែលក្រួសបានចូលក្នុងបំពង់ទឹកប្រមាត់ ដែលជាបំពង់តភ្ជាប់ ពីថ្លើម មកថង់ទឹកប្រមាត់ និង ពីថង់ទឹកប្រមាត់មកពោះវៀនតូច គឺត្រូវតែវះកាត់ ដើម្បីយកក្រួសចេញ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៦.តើមានវិធីការពារពីជំងឹនេះបានដែរទេ?
មិនទាន់មានការស្រាវជ្រាវណាមួយដែលបានបង្ហាញពីវីធីការពារ មិនឲ្យកើតជំងឺនេះបានទេ ប៉ុន្ដែគេបានណែរនាំពីវិធីខ្លះដែលអាចជួយកាត់បន្ថយការប្រឈមដោយជំងឹនេះ ដូចជា៖
- កុំរំលងពេលញ៉ាំអាហារ
- កុំសម្រកគីឡូលឿនពេក
- ជៀសវាងរបបអាហារដែលប៉ះពាល់ដល់ថ្លើម
- រក្សាទម្ងន់ឲ្យបានល្អ
- ព្យាយាមញ៉ាំអាហារដែលសម្បូរជាតិសរសៃ
- ហាត់ប្រាណឲ្យបានជាប្រចាំ
- ពិភាក្សាជាមួយគ្រូពេទ្យពេលមានអាការៈ ឬរោគសញ្ញាដែលគួរឲ្យសង្ស័យ