backup og meta

ដំណាក់កាលជំងឺមហារីកថ្លើម ធ្វើម៉េចដឹងថាយើងស្ថិតក្នុងដំណាក់កាលណា?

ដំណាក់កាលជំងឺមហារីកថ្លើម ធ្វើម៉េចដឹងថាយើងស្ថិតក្នុងដំណាក់កាលណា?

នៅ​ពេល​ដែល​យើង​កំណត់​បាន​ពី​ដំណាក់កាល​នៃ​ជំងឺ​មហារីក​ថ្លើម យើង​អាច​នឹង​យល់​ដឹង​បន្ថែម​ពី​ការ​រីក​រាលដាល​ ក៏​ដូចជា​លទ្ធផល​ក្នុង​ការ​ព្យាបាល​កាន់​តែ​ប្រសើរ​ជាង​មុន​។ ជាក់ស្ដែង​ ជំងឺ​មហារីក​ថ្លើម​មាន​៤​ដំណាក់កាល​ និង​​អាច​កំណត់​ពី​ដំណាក់កាល​នីមួយៗបាន​។​

វិធីសាស្ត្រ​កំណត់​ដំណាក់កាល​នៃ​ជំងឺ​មហារីក​ថ្លើម​

ពិត​ណាស់​ មាន​វិធីសាស្ត្រ​​ជា​ច្រើន​ក្នុង​ការ​កំណត់​ដំណាក់កាល​នៃ​​ជំងឺ​មហារីក​ថ្លើម​ ហើយ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ​អាច​កំណត់​ជំងឺ​មហារីក​ថ្លើម​បាន​យ៉ាង​ជាក់លាក់​ដោយ​គ្រូពេទ្យ​ជំនាញ​។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

ការ​កំណត់​ដំណាក់កាលTNM (Tumor Nodes Metastasis) ​នៃ​ជំងឺ​មហារីក​ថ្លើម

  • ដំណាក់កាល​ទី​១៖ ដំណាក់កាល​ដំបូង​ បង្ហាញ​ថា​មាន​ដុំ​សាច់​តូច​មួយ​នៅ​ក្នុង​ថ្លើម​ និង​មិន​ទាន់​លូតលាស់ ឬ​រាលដាល​​ដល់​សរសៃ​ឈាម​ឡើយ​ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​កូន​កណ្ដុរ​ ឬ​សរីរាង្គ​ក្បែរ​ៗ​ផង​ដែរ​។
  • ដំណាក់កាល​ទី​២៖ ​​ដុំ​សាច់​តូច​មួយ​បាន​លុកលុយដល់​សរសៃ​ឈាម ឬ​មិន​មាន​ទំហំ​ធំ​ជាង​៥​សង់ទីម៉ែត្រ។
  • ដំណាក់កាល​ទី​៣៖ ចូល​ដល់​ដំណាក់​កាល​ទី​៣ ដែល​ចែក​ចេញ​ជា​ដំណាក់កាល​រង​ចំនួន​បី​ទៀត​គឺ ដំណាក់កាល​ទី​៣ “A” អ្នក​ជំងឺ​មាន​ដុំ​សាច់​ច្រើន​ ហើយ​មាន​ទំហំ​ធំ​ជាង​៥​សង់ទីម៉ែត្រ។ ចំណែក​ដំណាក់កាល​ទី៣ “B” ដុំ​សាច់​​បាន​លុកលុយ​​ដល់​សរសៃ​វ៉ែន​ធំ​មួយ​នៅ​ក្នុង​ថ្លើម​ និង​ដំណាក់កាល​ទី៣​ “C” ​ដុំ​សាច់​បាន​​ប៉ះពាល់​ដល់​សរីរាង្គ​ក្បែរ​ៗ​ ឬ​រាលដាល​ដល់​ខាង​ក្រៅ​ស្រទាប់​ថ្លើម។
  • ដំណាក់កាល​ទី​៤៖ ដូច​គ្នា​ទៅ​នឹង​ដំណាក់កាល​ទី​៣​ដែរ ដំណាក់កាល​ទី​៤​ចែក​ចេញ​ជា​២​ក្រុម​ទៀត​ គឺ​ដំណាក់កាល​ទី​៤ “A” ដុំ​សាច់​បាន​រាលដាល​ដល់​កូន​កណ្ដុរ​នៅ​ជិត​ៗ ប៉ុន្តែ​មិន​រាលដាល​ដល់​សរីរាង្គ​ផ្សេង​ទៀត​ឡើយ។ ក្នុង​ដំណាក់កាល​ទី​៤ “B” ដុំ​សាច់​មួយ​ ឬ​ច្រើន​អាច​ប៉ះពាល់​ដល់​កូន​កណ្ដុរ និង​ប៉ះពាល់​ដល់​សរីរាង្គ​នៅ​ឆ្ងាយ​ៗ​ ដូចជា​សួត ឬ​ឆ្អឹង​ជា​ដើម។​​​​​​​​​

[embed-health-tool-bmi]

អត្ថបទគួរអាន៖

សារៈសំខាន់​ក្នុង​ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូង​

យ៉ាង​ណា​មិញ ការ​រក​ឃើញ​ជំងឺ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ពីព្រោះ​ជា​ទូទៅ​​ ជំងឺ​មហារីក​ថ្លើម​ដំណាក់កាល​ដំបូង​​មិន​បង្ហាញ​រោគសញ្ញា​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត គ្រូពេទ្យ​ពិបាក​ក្នុង​ការ​មើល​ឃើញ​ដុំ​សាច់​តូច​មួយ​ ពីព្រោះ​ឆ្អឹង​ជំនីរ​បាន​​គ្រប​ដណ្ដប់​ផ្នែក​មួយ​នៃ​ថ្លើម​។

មហារីកថ្លើម

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ដឹង​ពី​វត្តមាន​ជំងឺ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង​មាន​សារៈសំខាន់​​ណាស់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដោយ​ជោគជ័យ។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​យើង​មាន​ហានិភ័យ​ខ្ពស់​ ដូចជា​​មាន​ជំងឺ​ក្រិន​ថ្លើម​ ជំងឺ​រលាក​ថ្លើម​ និង​ជំងឺ​ថ្លើម​ដទៃ​ទៀត។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Stages of Liver Cancer: What Do Stages 1 – 4 Mean?

https://hellodoctor.com.ph/cancer/liver-cancer/stages-of-liver-cancer/

Liver Cancer Stages

https://www.cancer.org/cancer/liver-cancer/detection-diagnosis-staging/staging.html

Liver Cancer: Stages

https://www.cancer.net/cancer-types/liver-cancer/stages

កំណែ​ប្រែបច្ចុប្បន្ន

08/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មហារីកថ្លើមអាចកើតស្ងាត់ៗ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យ

ប្រយ័ត្នបន្តិច ញ៉ាំជ្រក់ ត្រីខ្ចៅខ្យងប្រភេទនេះ ប្រឈមខ្ពស់នឹងកើតមហារីកថ្លើម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម