ដំបៅក្រពះអាចធ្វើឱ្យយើងឧស្សាហ៍ចុកក្រហាយក្រពះ ចង្អោរ ឬហើមពោះ ជាពិសេសបន្ទាប់ពីញុំាអាហារជាក់លាក់ណាមួយ។ ក្រៅពីថ្នាំពេទ្យ យើងអាចកាត់បន្ថយអាការៈដំបៅក្រពះតាមវិធីណាខ្លះ?
អាការៈ និងរោគសញ្ញាដំបៅក្រពះមានដូចជា៖
- ឈឺក្រពះផ្នែកខាងលើខ្លាំង
- ក្រហាយក្រពះ
- ឈឺក្រពះពេលឃ្លាន ឬនៅពេលយប់
- គេងមិនលក់
- ហូរឈាមក្នុងក្រពះដែលឱ្យយើងស្លេកស្លាំង
- រាងកាយចុះខ្សោយ
- ហើមពោះ
- បាត់ឈឺក្រពះនៅពេលប្រើថ្នាំ antacids
ខាងក្រោមនេះជាវិធីព្យាបាលតាមបែបធម្មជាតិដែលយើងអាចប្រើបានក្នុងករណីដំបៅក្រពះធ្វើទុកនៅពេលយើងអត់មាន ឬអស់ថ្នាំព្យាបាលដំបៅក្រពះ ឬនៅឆ្ងាយពីពេទ្យ៖
១. ទឹកឃ្មុំ
ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមរហូតដល់ទៅ ២០០ ប្រភេទអាស្រ័យលើប្រភពនៃទឹកដមដែលឃ្មុំក្រេប រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ polyphenols មួយចំនួន។
Glucose oxidase ដែលជាអង់ស៊ីមមួយប្រភេទក្នុងទឹកឃ្មុំអាចសម្លាប់មេរោគដែលបង្កឱ្យយើងកើតដំបៅក្រពះ។ ម្យ៉ាងទៀត ទឹកឃ្មុំអាចរារាំងការលូតលាស់របស់មេរោគ H.pylori បាន។
ជាងនេះទៅទៀត ទឹកឃ្មុំអាចពង្រឹងស្រទាប់ក្រពះ និងកាត់បន្ថយការរលាកដែលអាចជួយព្យាបាលដំបៅក្រពះរបស់យើង។
២. ចេកខ្ចី
យើងអាចញុំាម្សៅចេកខ្ចីជាមួយទឹកឃ្មុំដើម្បីព្យាបាលអាការៈដំបៅក្រពះ ព្រោះចេកខ្ចីមានផ្ទុកសារធាតុ sitoindoside ដែលអាចជួយបង្កើនបរិមាណជាតិអន្ទិលក្នុងផ្លូវរំលាយអាហារ ហើយអាចជួយបង្កើតស្រទាប់ការពារក្រពះដែលអាចព្យាបាល និងការពារដំបៅផ្សេងៗបាន។
ចេកខ្ចីក៏មានសារធាតុ polysaccharides ដែលជាសមាសធាតុរលាយក្នុងទឹកដូចគ្នានឹងធាតុផ្សំក្នុងថ្នាំព្យាបាលដំបៅក្រពះជាច្រើនដែរ។
៣. ស្ពៃក្តោប
ទឹកស្ពៃក្តោបឆៅអាចជួយព្យាបាលអាការៈដំបៅក្រពះ ព្រោះស្ពៃក្តោបជាអាហារឡាក់ទិកដែលមានន័យថា ស្ពៃក្តោបអាចជួយផលិតអាស៊ីដអាមីណូពិសេសដែលអាចជំរុញឈាមឱ្យហូរទៅស្រទាប់ក្រពះរបស់យើង។
ចលនាឈាមទៅស្រទាប់ក្រពះអាចជួយពង្រឹងស្រទាប់ក្រពះ ព្យាបាល និងការពារដំបៅក្រពះ។ លើសពីនេះទៅទៀត ស្ពៃក្តោបមានផ្ទុកវីតាមីន C ខ្ពស់ដែលអាចព្យាបាលការឆ្លងមេរោគក្នុងក្រពះដោយសារដំបៅ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៤. អាហារមានផ្ទុកសារធាតុ Flavonoids
តាមការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា សារជាតិ flavonoids ឬ bioflavonoids អាចជួយព្យាបាលអាការៈដំបៅក្រពះបាន។ សមាសធាតុទាំងពីរនេះសម្បូរនៅក្នុងបន្លែ និងផ្លែឈើដូចជា ផ្លែប៉ោម ប្រូខូលី ស្បៃពួយឡេង ដំឡូងជ្វា តែបៃតង និងសណ្តែកជាដើម។
សារធាតុ Flavonoids អាចជួយការពារស្រទាប់ក្រពះដែលជួយឱ្យដំបៅឆាប់ជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ យើងគួរចៀសវាងញុំាសារជាតិ flavonoids ដែលមាននៅក្នុងអាហារដូចជា ស្រាក្រហម និងផ្លែឈើអម្បូរក្រូច ព្រោះអាចធ្វើឱ្យក្រពះយើងកាន់តែឈឺ ជាជាងជួយបន្ធូរអាការៈដំបៅក្រពះ។
[embed-health-tool-bmi]
៥. រមៀត
យើងអាចញុំាម្សៅរមៀតមួយស្លាបព្រាកាហ្វេលាយជាមួយទឹកឃ្មុំបន្តិច ព្រោះរមៀតមានផ្ទុកសារធាតុ curcumin ដែលអាចប្រឆាំងនឹងការរលាក និងជាសារធាតុប្រឆាំងអុកស៊ីតដែលអាចជួយការពារ និងព្យាបាលដំបៅក្រពះ។
ជាងនេះទៅទៀត រមៀតអាចបង្កើនបរិមាណទឹករំអិលនៅក្នុងក្រពះដែលជួយស្រោបស្រទាប់ក្រពះ និងការពារក្រពះពីការបំផ្លាញពីមេរោគ H. Pylori ។
បើយើងដំបៅក្រពះ យើងគួរចៀសវាងគ្រឿងស្រវឹង អាហារប្រឡាក់ដូចជា ត្រីងៀត អាហារកែច្នៃ ឬកំប៉ុង ផលិតផលទឹកដោះដែលមានជាតិខ្លាញ់ខ្ពស់ ម្ទេស ជាតិកាហ្វេអ៊ីន ឬសាច់ក្រហម ព្រោះអាហារទាំងនេះអាចធ្វើឱ្យអាការៈដំបៅក្រពះរបស់យើងកាន់តែធ្ងន់ធ្ងរ។
អត្ថបទគួរអាន៖
- ឧស្សាហ៍ជួបបញ្ហាមិនរំលាយអាហារគួរដោះស្រាយបែបណា?
- រលាកក្រពះពោះវៀនរ៉ាំរ៉ៃ ទុកចោលយូរអាចកើតជំងឺផ្សេងទៀត
- ចង់បានក្រពះ ពោះវៀនមានសុខភាពល្អ កុំរំលងវិធីទាំង ៥នេះ
- បើកើតស្ត្រេសត្រូវឆាប់ដោះស្រាយ ទុកយូរប៉ះពាល់ក្រពះពោះវៀន
- ឆ្ងល់អត់ ក្រោយញ៉ាំអាហារហឹរ ម៉េចចេះតែចុកពោះ?
- ស្ត្រេស និងបញ្ហាថប់បារម្ភ អាចបង្កជាអាការៈឈឺក្រពះ
ចំណុចសំខាន់
- ទឹកឃ្មុំ
- ចេកខ្ចី
- ស្ពៃក្តោប
- អាហារមានផ្ទុកសារធាតុ Flavonoids
- រមៀត