backup og meta

កុំប្រហែស! ចុកពោះ អាចជារោគសញ្ញាជំងឺច្រើនមុខក្នុងរាងកាយ

កុំប្រហែស! ចុកពោះ អាចជារោគសញ្ញាជំងឺច្រើនមុខក្នុងរាងកាយ

ការចុកពោះគ្នាយើងភាគច្រើនសង្ស័យទៅលើក្រពះច្រើនជាងគេ ប៉ុន្ដែមិនដូច្នោះទេ ការចុកនៅត្រង់បរិវេណពោះ គឺជាសញ្ញានៃបញ្ហាប្រព័ន្ធរំលាយអាហារក្នុងនោះមាន ក្រពះ ពោះវៀន ថ្លើម លំពែង ប្រមាត់ ករណីខ្លះអាច ឈាន​ទៅដល់តម្រងនោម ក៏មានដែរ នេះសម្រាប់រោគសញ្ញាចុកពោះតែមួយមុខ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ដូច្នេះប្រសិនបើមានអាការៈចុកពោះ ហើយទៅជួបគ្រូពេទ្យ ពេលនោះគ្រូពេទ្យនឹងផ្ដោតសំខាន់ទៅលើទីតាំង​៤​កន្លែងដែលបានឈឺ ដូចជាការឈឺនៅផ្នែកខាងឆ្វេង ខាងស្ដាំ ខាងលើ និង ខាងក្រោមពោះ ព្រោះតំបន់ទាំង​បួននេះអាចបង្ហាញពីសញ្ញាអាការៈណាមួយ នៃប្រព័ន្ធរំលាយអាហារ និង សរីរាង្គផ្សេងទៀត។

[embed-health-tool-bmr]

១.ជ្រុងខាងស្ដាំខាងលើពោះ

ប្រសិនជាអ្នកឈឺពោះនៅផ្នែកខាងលើខាងស្ដាំ គឺជាសញ្ញានៃ​បញ្ហាលើសរីរាង្គថ្លើម អាចជាថង់ទឹកប្រមាត់ ឬបំពង់ទឹកប្រមាត់ មានបញ្ហាអ្វីមួយ បើតម្រងនោម នៅផ្នែកខាងស្ដាំដូចគ្នា ប៉ុន្ដែនៅខាងក្រោយ។ ជំងឺដែលពាក់ព័ន្ធថ្លើម ឬប្រមាត់មាន​ដូចជា៖

  • ជំងឺថ្លើម
  • គ្រួសក្នុងថង់ទឹកប្រមាត់
  • រលាកថង់ទឹកប្រមាត់
  • រលាកបំពង់ទឹកប្រមាត់
  • មហារីកថង់ទឹកប្រមាត់
  • មហារីកថ្លើម

២.ជ្រុងខាងឆ្វេងខាងលើពោះ

ចុកពោះនៅខាងឆ្វេងខាងលើគឺជាផ្នែកក្រពះ និង លំពែង។ បើតម្រងនោមខាងឆ្វេងស្ថិតនៅផ្នែកខាងក្រោយ បើបេះដូង និងសួតនៅខាងឆ្វេងស្ថិតនៅពីលើ។ ជំងឺដែលសង្ស័យមានដូចជា៖

៣.ឈឺពោះនៅផ្នែកខាងក្រោម

ឈឺពោះផ្នែកខាងក្រោមភាគច្រើនសំដៅទៅដល់ពោះវៀនតូច និងពោះវៀនធំ ប៉ុន្ដែក្នុងករណីខ្លះវាអាចទាក់ទាក់ទងនឹងបង្ហួរនោម អូវែ ឬស្បូនផងដែរ។ មូលហេតុបង្កឲ្យឈឺពោះមានដូចជា៖

  • ជំងឺរលាកពោះវៀនតូច
  • ជំងឺរលាកពោះវៀនធំ ឬ ដំបៅ
  • ការស្ទះពោះវៀនធំឬតូច
  • មហារីកពោះវៀនតូច
  • មហារីកពោះវៀនធំ
  • សរសៃឈាមអាទែរ
  • រលាកស្រោមពោះ
  • ការរលាកប្រព័ន្ធទឹករងៃនៅពោះវៀនតូច
  • ខូចសរសៃឈាមនៅពោះវៀន
  • គ្រួសក្នុងតម្រងនោម

ក្នុងករណីដែលឈឺនៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម មានលក្ខណៈច្បាស់លាស់នោះបង្ហាញថា មានជំងឺរលាកផ្នែកជញ្ជាំងពោះវៀន ផ្នែកខាងឆ្វេង ហើយបើឈឺនៅផ្នែកខាងស្ដាំគឺបណ្ដាលមកពីការរលាកនៅផ្នែកជញ្ជាំងខាងស្ដាំនៃពោះវៀន។ ក្នុងនោះវាអាចកើតមានទាំងពោះវៀនតូចនឹងពោះវៀនធំ។ ករណីមួយចំនួនទៀតនៃការឈឺចាប់ផ្នែកខាងក្រោមដូចគ្នា ចេញពីតំបន់អាងត្រគាក បណ្ដាលមកពី៖

  • កោសិកាស្បូនដុះខុសទីតាំង
  • ដុំគីសអូវែ
  • ជំងឺរលាកអាងត្រគាក
  • ការមានផ្ទៃពោះក្រៅស្បូន
  • មហារីកអូវែ
  • មហារីកស្បូន

អត្ថបទគួរអាន៖

តើឈឺពោះប្រភេទណាគួរទៅជួបគ្រូពេទ្យ?

ការឈឺពោះខ្លះអាចកើតឡើងក្នុងរយៈពេលខ្លីហើយក៏បាត់ទៅវិញ ប៉ុន្ដែខ្លះអាចមានរយៈពេលយូរ ហើយញឹកញាប់ ដូច្នេះអ្នកជំងឺ​ត្រូវតែទៅជួបគ្រូពេទ្យជាចាំបាច់ ពិសេសប្រសិនបើការឈឺចាប់នោះពិបាកពន្យល់បានថា​ព្រោះ​អ្វីពិត​ប្រាកដ ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬមានផ្ទៃពោះជាដើម។ ម្យ៉ាងវិញទៀតប្រសិនបើការឈឺចាប់នោះមានរោគសញ្ញាអមមកជាមួយដូចជា៖

  • គ្រុនក្តៅរ៉ាំរ៉ៃ
  • ចង្អោរ ឬ ក្អួតរ៉ាំរ៉ៃ
  • ឈាមក្នុងលាមក ទឹកនោម ឬក្អួត
  • ហើមពោះ
  • ជំងឺខាន់លឿង (លឿងនៃភ្នែក និង ស្បែក)
  • ឈឺចាប់នៅផ្នែកផ្សេងទៀតនៃរាងកាយ
  • ថប់ដង្ហើម ឬ រោគសញ្ញាដែលកាន់តែធ្ងន់ធ្ងរទៅៗ

រលាកពោះវៀន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Abdominal pain https://www.healthdirect.gov.au/abdominal-pain

Abdominal pain https://www.mayoclinic.org/symptoms/abdominal-pain/basics/definition/sym-20050728

Abdominal pain https://medlineplus.gov/ency/article/003120.htm

Abdominal pain https://www.mountsinai.org/health-library/symptoms/abdominal-pain

How do you relieve abdominal pain? https://my.clevelandclinic.org/health/symptoms/4167-abdominal-pain#:~:text=Stomach%20pain%20has%20a%20wide,kidney%20stone%20until%20it%20passes.

កំណែ​ប្រែបច្ចុប្បន្ន

13/12/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធរំលាយអាហារក្មេងមិនល្អ ងាយហើមពោះ ទល់លាមក ត្រូវដោះស្រាយបែបណា?

ម្សៅទឹកដោះពពែស័ក្តិសមបំផុត បើកូនខ្សោយប្រព័ន្ធរំលាយអាហារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ a week ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម