ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អ - ការ​ប្រស្រ័យ​ទាក់ទង មិន​ថា​ក្នុង​គ្រួសារ មជ្ឈដ្ឋាន​ខាង​ក្រៅ កន្លែង​ធ្វើការ ឬ​សាលា​ជាដើម អាច​ជា​បញ្ហា ឬ​អំរែកធ្ងន់ធ្ងរ សម្រាប់​បងប្អូន​យើង​ខ្លះ ព្រោះ​ទម្លាប់​តែឯងៗ មិន​សូវ​ចូលចិត្ត​និយាយ​ស្ដី ឬ​រាប់​អាន​មិត្តភ័ក្ដិ​ច្រើន។ តើ​គួរ​ដោះស្រាយ ឬ​ប្ដូរ​កែ​ទម្លាប់​បែបណា?

ចំណេះដឹងទូទៅ

ទំនាក់ទំនងល្អ

គន្លឹះទាំង៤ ជួយឲ្យជីវិតការងារ និងស្នេហាដើរទៅមុខយ៉ាងរលូន

​ពេល​ខ្លះ​សម្ពាធ​ការងារ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ និង​អាច​ជះ​កំហឹង​ទៅ​កាន់​ដៃគូ​ដោយ​មិន​ដឹង​ខ្លួន។ ស្រដៀង​គ្នា​នេះ​ដែរ ប្រសិនបើ​​យើង​មាន​បញ្ហា​​ជាមួយ​ដៃគូ យើង​ប្រហែល​ជា​ពិបាក​ផ្ចង់​ស្មារតី​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ណាស់។ ដូច្នេះ​ហើយ​ ដើម្បី​​ជួយ​ឲ្យ​ជីវិត​ស្នេហា និង​ការងារ​មាន​ភាព​រលូន​ទៅ​មុខ​ក្នុង​ពេល​ដំណាល​គ្នា​ យើង​គួរ​ចេះ​តិចនិក​ទាំង​៤​នេះ។ ១. និយាយ​ជាមួយ​ដៃគូ ជំហាន​ដំបូង យើង​គួរ​ជជែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ ដោយ​មាន​ភាព​ស្មោះត្រង់​ និង​មិន​លាក់លៀម ពីព្រោះ​ថា​ឥរិយាបថ​​ខ្លះ​របស់​ដៃគូ​ម្ខាង អាច​បង្ក​ជា​បញ្ហា​ស្រ្តេស ថប់​បារម្ភ ឬ​ទុក្ខ​កង្វល់​ដល់​ដៃគូ​ម្ខាង​ទៀត។ មួយ​វិញ​ទៀត គ្នា​យើង​គួរ​ចាំ​ថា ទោះ​បី​ជា​យើង​ជិតស្និទ្ធ​គ្នា​​យ៉ាង​ណា​ក៏​ដោយ ដៃគូ​របស់​យើង​ក៏​មិន​អាច​ទាយ​ដឹង​ចិត្ត​​យើង​ច្បាស់​១០០%​ដែរ ហេតុនេះ​ហើយ​ មាន​តែ​ការ​ជជែក​គ្នា​ប៉ុណ្ណោះ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សង្កេត​ពី​សុខទុក្ខ​របស់​ដៃគូ នៅ​ពេល​ដែល​ការងារ​រវល់​​​ខ្លាំង​ យើង​អាច​ធ្វេសប្រហែស​​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ដៃគូ​របស់​ខ្លួន ដែល​ចំណុច​នេះ​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ឃ្លាត​ឆ្ងាយ។ អីចឹង​ហើយ​ ​គ្នា​យើង​គួរ​ចាប់ផ្ដើម​សង្កេត​មើល​និង​ស្វែង​យល់​ពី​អារម្មណ៍​​ដៃគូ ព្រម​ទាំង​គាំទ្រ​ ក៏​ដូចជា​​លើក​ទឹក​ចិត្ត​ដៃគូ​ជា​ញឹកញាប់។ ៣. និយាយ​ពី​គោលបំណង​រួម​ ពិត​ណាស់​ យើង​ម្នាក់​ៗ​មាន​បំណង​ប្រាថ្នា​ខុស​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ឯ​ខ្លះ​ទៀត​ចង់​ជោគជ័យ​នឹង​អាជីព​ការងារ។ ថ្វី​ត្បិត​តែ​មិន​មាន​ជម្រើស​មួយ​ណា​ខុស​ ឬ​ត្រូវ​ក៏​ដោយ​ យើង​គួរ​តែ​ស្វែង​យល់​ពី​អ្វី​​ដែល​ជំរុញ​លើក​ទឹក​ចិត្ត​យើង និង​ដៃគូ ដោយ​ស្វែង​រក​ចំណុច​រួម​មួយ។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង […]

ស្វែងរក ទំនាក់ទំនងល្អ

ទំនាក់ទំនងល្អ

ថើបគ្នា ធ្វើឲ្យទំនាក់ទំនងកាន់តែស្អិតរមួត ថែមទាំងជួយសុខភាពយើងច្រើនណាស់!

ការថើបគ្នា​ចំពោះ​យុវវ័យ ហាក់ប្រាសចាកពីប្រពៃណីវប្បធម៌ខ្មែរ ប៉ុន្ដែបើសិន​ដៃគូ ដែលរៀបការ​រួចរាល់​ហើយ មិនអី​នោះទេ។ បើតាម​គេហទំព័រ​វេជ្ជសាស្ត្រ Healthline ការថើបគ្នា ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ។ ១. បង្កើនអ័រម៉ូនរីករាយ ការថើបគ្នា ជំរុញឲ្យ​ខួរក្បាល បញ្ចេញ​សមាសធាតុ​មួយចំនួន ដែល​ជួយឲ្យ​យើង​មានអារម្មណ៍​ល្អ។ សមាសធាតុ​ទាំងនោះ មានដូចជា Oxytocin, Dopamine និង Serotonin។ ជាមួយ​គ្នានេះ វាក៏បន្ថយ​សមាសធាតុ Cortisol ដែលជា​អ័រម៉ូន​ស្ត្រេស។ ២. សម្រួល​បញ្ហាស្ត្រេស ដូចបញ្ជាក់ខាងលើ ថើបជួយ​បន្ថយ​អ័រម៉ូន Cortisol និង​ស្ត្រេស ហើយ​វាជា​ទំនាក់ទំនង​ប៉ះផ្ទាល់​ជាមួយ​ដៃគូ ដូច្នេះ វាមាន​ឥទ្ធិពល​លើ​ដំណើការ​ចិត្តសាស្ត្រ ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រង​ស្ត្រេស។ ជាមួយ​គ្នានេះ វាក៏​ជួយ​កាត់បន្ថយ​បញ្ហា​ថប់បារម្ភ​បាន​ផងដែរ។ ៣. ជួយ​ដល់សម្ពាធឈាម ការថើបគ្នា បង្កើន​ចង្វាក់បេះដូង ពង្រីក​សរសៃឈាម ហើយ​ជួយឲ្យ​​លំហូរឈាម​ក្នុង​ខ្លួន កើនឡើង និង​បណ្ដាល​ឲ្យ​សម្ពាធឈាមធ្លាក់ចុះ។ នេះមានន័យ​ថា ការថើបគ្នា ល្អសម្រាប់​បេះដូង ទាំង​ន័យ​ចំ និង​ប្រៀបធៀប។ ៤. ជួយបំបាត់​បញ្ហា​ឈឺក្បាល ដូចរៀបរាប់​ខាងលើ ថើបជួយ​បន្ថយ​ស្ត្រេស និង​សម្រួល​សម្ពាធឈាម ហើយ​កត្ដា​ទាំង​នេះ ក៏​ជួយ​បង្ការ និង​បំបាត់​បញ្ហា​ឈឺក្បាល​ផងដែរ។ ៥. បង្កើន​ប្រព័ន្ធ​ការពារ ការថើបគ្នា អាច​ជួយបង្កើន​ប្រព័ន្ធ​ការពារ តាមរយៈ​ការប៉ះពាល់​ជាមួយ​ពពួក Germ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ។ […]


ទំនាក់ទំនងល្អ

ប៉ះរាងកាយគ្នាសោះ ផ្ដល់អត្ថប្រយោជន៍សឹងមិនគួរឲ្យជឿ

ពីមុនមក យើងពុំសូវ​ទំនាក់ទំនង​គ្នា ដោយ​ការ​ប៉ះ​រាងកាយ​ទេ ដូចជា​តាមរយៈ ការ​ចាប់ដៃ អោប ឬថើប ជាដើម។ ប៉ុន្ដែ​ទំនាក់ទំនង​ដោយ​ការ​ប៉ះរាងកាយ​គ្នា ពិតជា​កត្ដា​សំខាន់​មួយ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង ជាពិសេស​សុខភាព​ផ្លូវចិត្ត។ ១. ការប៉ះរាងកាយ ជាផ្នែកមួយ នៃរបៀប​ដែល​មនុស្សទំនាក់ទំនង​គ្នា ពេលកើត​មក ការប៉ះ គឺជាវិញ្ញាណ និង​ភាសា​ដំបូង​ដែល​យើង​ប្រើ​សម្រាប់​ទំនាក់ទំនង ទម្រាំ​យើង​អាច​នេះនិយាយ​បាន។ សម្រាប់​ស្ត្រីពពោះ​វិញ គ្រាន់តែ​ការ​ប៉ះផ្ទៃពោះ ពេល​កូន​ក្នុង​ផ្ទៃ​កម្រើក ក៏ជួយ​លើកទឹកចិត្ត​យ៉ាងខ្លាំង​ផងដែរ។ ២. ការប៉ះរាងកាយ សំខាន់​សម្រាប់​ទំនាក់ទំនង​គូស្នេហ៍ ការប៉ះ​រាងកាយ​គូស្នេហ៍ ពិតជា​សំខាន់ សម្រាប់​បង្កើន​ទំនាក់ទំនង សេចក្តីរីករាយ ការសប្បាយ និង​អារម្មណ៍​សុវត្ថិភាព និង​ភាពជាម្ចាស់។ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ចំណងនេះ នឹងរឹងម៉ាំខ្លាំង នៅពេល​គូស្នេហ៍​គ្រាន់តែ​កាន់ដៃគ្នា អាចជួយ​ដល់​រលកខួរក្បាល ចង្វាក់បេះដូង ដង្ហើម និង​បំបាត់​ការឈឺចាប់។ ជាងនេះទៅទៀត ការប៉ះគ្នា អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជីវសាស្ត្រ​លើ​ដៃគូ ដោយ​វាបណ្ដាល​ឲ្យ​ខួរក្បាល បញ្ចេញ Oxytocin ជាអ័រម៉ូន​នៃសេចក្តីស្រលាញ់ ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​សប្បាយ រីករាយ និង​ស្រលាញ់។ ៣. ការប៉ះ ពិតជា​សំខាន់​សម្រាប់​ទារក តាមការសិក្សា ទារក ដែល​ប៉ាម៉ាក់ ឬសាច់ញាតិ មិនបាន​ប៉ះ​ដោយបី […]


ទំនាក់ទំនងល្អ

រៀបការជួយកាត់បន្ថយជំងឺភ្លេចភ្លាំង អ្នកនៅលីវ ហើយឧស្សាហ៍ភ្លេច ចាំអង្កាល់ទៀត

សម្រាប់​គ្នាយើង​ប្រុសៗ ឈាន​ដល់​វ័យ ម្ភៃក្រាស់ ឬចូល ៣០​ឆ្នាំ ប្រាកដ​ជា​ជួប​បញ្ហា​ភ្លេចភ្លាំង​មិនតិច​នោះទេ ហើយ​បើមិន​ទាន់​រៀបការ​ទៀត ការភ្លេចភ្លាំង ក៏រឹតតែ​ច្រើន​ទៀត។ ប៉ុន្ដែ​មាន​ការសិក្សា​មួយ រកឃើញ​ថា រៀបការ អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង។ អញ្ចឹង ប្រុសៗ​គ្នាយើង គួរ​គិតគូរ​ពី​បញ្ហា​នេះ​ហើយ។ មនុស្ស​ដែល​រៀបការ​ហើយ មាន​ភាព​ប្រឈម​ទាប នៃ​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​ភ្លេចភ្លាំង ជាង​អ្នក​លែងលះ ឬ​មិន​ទាន់​រៀបការ។ នេះ​បើការ​សិក្សា​មួយ លើ​មនុស្ស ១៥.០០០​នាក់ ពី​ឆ្នាំ​២០០០-២០១៤។ លោកស្រី Hui Liu អ្នកដឹកនាំ​ការសិក្សា និង​ជាសាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ Michigan របស់​អាមរិក បញ្ជាក់​ថា មាន​ទ្រឹស្តី​ជាច្រើន បកស្រាយ​ពី​មូលហេតុ​រៀបការល្អ​សម្រាប់​សុខភាព​ទូទៅ។ មនុស្ស​រៀបការ​ហើយ មាន​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង ជាង​អ្នកមិន​ទាន់​រៀបការ ប៉ុន្ដែ​នៅ​មាន​កត្ដា​ផ្សេងៗ​ទៀត ដែល​ល្អ​ជាង​នេះ ដូចជា​អត្ថប្រយោជន៍​ចិត្តសាស្ត្រ​សង្គម។ ជាក់ស្ដែង មនុស្ស​ដែល​រៀបការ​ហើយ មាន​ទំនាក់ទំនង​សង្គម​កាន់តែ​ច្រើន តាមរយៈ​ប្រពន្ធ និង​គ្រួសារ ហើយ​វាជួយ​ដល់​មុខងារ​ចងចាំ។ ពាក់ព័ន្ធ​នឹង​ការ​រកឃើញ​នេះ សាស្ត្រាចារ្យ Linda Waite មក​ពី​សាកលវិទ្យាល័យ Chicago បញ្ជាក់​ថា អ្នក​រៀបការ​ហើយ មាន​ហានិភ័យ​ទាប នៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង […]


ទំនាក់ទំនងល្អ

គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ

មានស្នេហា​ក្នុង​វ័យសិក្សា ជារឿង​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ នាំ​ឲ្យប៉ះ​ពាល់​ច្រើនលើ​ការ​សិក្សា​របស់​យុវ័យ ដោយលទ្ធ​ផល​ស្រាវជ្រាវ​​មួយ​នៅ​អាមេរិក បង្ហាញ​ថា គ្មាន​ស្នេហា​ក្នុង​វ័យ​សិក្សា យុវវ័យមាន​ហានិភ័យ​​បាក់​ទឹក​ចិត្ត​តិច​តួច សុខភាព​ខួរ​ក្បាល​ល្អ និងការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​ ប្រសើរ​ជាងក្រុមដែលមាន​ស្នេហា។ តាម​ប្រភព​ព័ត៌មាន​ពី Herald Publicist សាកលវិទ្យាល័យ​ Georgia សហរដ្ឋអាមេរិក បាន​សិក្សា​ផ្តោត​​លើយុវជន​ជំទង់​ៗ​នៅ​វ័យ​សិក្សា​ ចាប់​ពី​​ថ្នាក់​បឋម រហូត​ដល់​កម្រិត​វិទ្យាល័យ ពោល​​​ពី​ថ្នាក់​ទី ​៦ ដល់​ថ្នាក់​ទី ​១២ដោយ​បាន​សិក្សា​លម្អិត​ និង​បែង​ចែក លើ​​ក្រុម​សិស្ស​មាន​ស្នេហា ជា ​៤ ​ក្រុម​ផ្សេង​ៗ​គ្នា។ ​អ្នក​ជំនាញ ក៏បាន​តាម​ដាន​បន្ថែម​នូវ​លទ្ធផល​សិក្សា ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​គ្រូ​ៗ​បង្រៀ​ន​សិស្ស​ទាំង​នោះ ក៏​ដូច​ការ​ប្រើ​វិធីសាស្រ្ត​សំណួរ​ស្ទង់​មតិ​ពី​សិស្ស។ ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ឃើញ​ថា សិស្ស​ៗ​​ពុំ​មាន​ស្នេហា មាន​​កម្រិ​ត​ជំនាញ​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ ក៏​ដូច​ជា​ដំណើរ​បាក់​ទឹក​ចិត្ត​តិច​តួច ហើយ​ខួរ​ក្បាល​​​​ចង​ចាំ​​បាន​ល្អ បើ​ធៀប​ទៅ​នឹង​ក្រុម​សិស្ស​​ក្នុង​វ័យ​ស្របាល​គ្នា ​ចេះ​​មាន​ស្នេហា​។ ​បើ​ផ្អែក​តាម​ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០១៩​ នេះ លោក​វេជ្ជបណ្ឌិត Laurie Hawkins  មក​ពី​សាកលវិទ្យាល័យ Essex បាន​រក​ឃើញ​ថា ក្មេង​ស្រី ដែល​មាន​ស្នេហា​ក្នុង​ពេល​សិក្សា​​នៅ​មហាវិទ្យាល័យ ច្រើន​​ធ្លាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ ដែល​បង្ក​ផល​អវិជ្ជមាន​ច្រើនលើ​លទ្ធ​ផល​សិក្សា។ អត្ថបទ​ពាក់ព័ន្ធ៖ មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង […]


ទំនាក់ទំនងល្អ

ប្រុសៗមាន ៦ ចំណុចនេះ បញ្ជាក់ថាស្មោះស្នេហ៍មែនទែន

​រឿង​ស្នេហា ប្រុសៗ​មិន​សូវ​ជា​បញ្ចេញ​អារម្មណ៍ មនោសញ្ចេតនា ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ដឹង​​ ដូច​ជា​ស្រីៗ​ទេ។ ប៉ុន្តែរឿង​នេះ មិន​ថា​ប្រុស មិន​ថា​ស្រី សុទ្ធ​តែប្រើ​អារម្មណ៍​ច្រើន ហើយ​មនោសញ្ចេតនា​ពិត ពេល​ខ្លះ​ទោះ​ប្រុសៗរឹង​មាំ​យ៉ាងណា គេ​នឹង​បញ្ចេញ​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់ដឹង​ដូច​គ្នា។ ការ​សិក្សា​មួយ រក​ឃើញ​ថា បើ​ប្រុសៗបញ្ចេញ​ ៦ ចំណុចនេះ ទៅ​កាន់​ខាង​ស្រីៗ ស្នេហា​គេ​ចំពោះ​យើង គឺ​ជាស្នេហ៍​ពិតហើយ។ ១- យក​ចិត្ត​ទុកដាក់​លើ​សំដី​ខាង​ស្រី តាម​ធម្មជាតិ​ ​ប្រុសៗ​តែង​យក​ចិត្ត​ទុក​ដាក់​​លើ​​អ្វី​​​ខ្លួន​ចាប់​អារម្មណ៍​​ប៉ុណ្ណោះ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ លើ​មនុស្ស​ជា​ទីស្រលាញ់ ឬ​ចូល​ចិត្ត​ និង​កត់​សម្គាល់​​ខ្លាំង ក៏​ជា​អត្តចរិត​ពិត​របស់​ប្រុសៗ​ដូច​គ្នា។ បើ​ប្រុសៗ មាន​​ស្នេហា​ជ្រាល​ជ្រៅ​លើនារី​ណា​ម្នាក់​ នឹង​ស្តែង​ចេញ​តាម​ទង្វើ​នេះឯង។ ២- មិន​ខ្លាចលះ​បង់ ការ​លះ​បង់​សម្រាប់​មនុស្សយើង​ស្រលាញ់ ​អាច​ជា​រឿង​ងាយ​ស្រួល ប៉ុន្តែស្រីៗ​​អាច​សម្គាល់​មើល បើមាន​ប្រុស​​ណា​ម្នាក់ ដាក់​ចិត្ត​ស្រលាញ់​យើង​ហើយនោះ​ គេ​នឹង​​​តែង​ទុក​យើង​ជា​រឿង​សំខាន់​ទី ​១​ សូម្បី​តែ​ខ្លួន​គេ​ផ្ទាល់​ក៏​​មិន​សោក​ស្តាយ​​នឹង​លះ​បង់ តួ​យ៉ាង​សុខភាព ឬ​ពេល​ខ្លះ​រហូត​ដល់​ជីវិត​ទៀត​ផង ដើម្បី​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់។ ​​៣- បង្ហាញ​ភាព​ឈឺ​ចាប់ដោយ​បើកចំហ អាច​ជាការ​​យល់​ច្រឡំ​ថា ព្រោះ​គំនិត​មួយ​ចំនួន​គិត​ថា មានស្រីៗ​ពូកែ​លាក់​អារម្មណ៍ តែ​​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ​ប្រុសៗ ​ពូកែ​លាក់​អារម្មណ៍​ជាង​មនុស្ស​ស្រី​ទៅ​ទៀត ប៉ុន្តែ​ប្លែក​ត្រង់​រឿង​ម្យ៉ាង បើ​ជួប​មនុស្ស​ស្រី​អាច​ទុក​ចិត្ត​បាន ប្រុសៗ​​នឹង​ប្រាប់​អស់​ពី​ចិត្ត ដោយ​គ្មាន​អ្វី​លាក់​បាំងអ្វី​ទាំង​អស់ ពីអារម្មណ៍​ខ្លួន​កំពុង​មាន។ ៤- បើដាក់​ចិត្ត​ស្រលាញ់ ពិបាក​ប៉ុនណា​ក៏​មិន​ដើរ​ចេញ ដូច​សុភាសិត​ថា “ស្នេហា​ធ្វើ​ឲ្យ​យើង​ខ្វាក់​ភ្នែក” […]


ទំនាក់ទំនងល្អ

មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង

និយាយ​ដល់​រឿង​ស្នេហា ​យើង​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់ គ្រាន់​តែស្ថិត​ក្នុង​ស្ថាន​ភាព​ខុស​គ្នា។ ខ្លះ​ឈ្លោះ​រហូត បែក​រហូត ប៉ុន្តែ​តែ​អាច​បន្ត​រស់​នៅ​ជា​មួយ​គ្នា​បាន ខណៈ​ខ្លះ​វិញ អត់​ដែរ​ឈ្លោះ​​សោះ ឈ្លោះ​ម្តង​ក៏​បែក​គ្នា។ ស្នេហា​មាន​​ការ​យល់​ចិត្ត ​សប្បាយ​ចិត្ត​ពេល​នៅក្បែរ​គ្នា ឆ្លង​កាត់​ឧបសគ្គ​ជា​មួយ​គ្នា អាច​និយាយ​បាន​ថា រឹងមាំ និង​ឋិតថេរ។ គ្នា​យើងច្បាស់​ជា​​ចង់​ដឹង ស្នេហា​យើង​បច្ចុប្បន្ន រឹងមាំ និង​ឋិត​ថេរ ឬ​យ៉ាង​ណា​មិនខាន។ បើ​ចង់​ដឹង មើល​ចំណុច​ទាំង ៦ ខាង​ក្រោមនេះ បើ​យើង​មាន បញ្ជាក់​ថា ស្នេហា​យើង​អាច​គង់វង្ស​យូរ​អង្វែង​បាន។ ១- មិនមានបញ្ហាពេល​ទាំង​សង​ខាង​ត្រូវ​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន ជា​ធម្មតា​បន្ទាប់​ពី​ចំណាយ​​នៅ​ជា​មួយ​គ្នា​អស់​មួយ​រយៈ នឹង​ចាប់​ផ្ដើម​នឹក​ឃើញ​កាល​នៅ​ម្នាក់​ឯង​។ ពេល​មនុស្ស​ពីរ​នាក់​ចាប់​ផ្ដើម​ចំណាយ​ពេល​រស់​​នៅ​ជា​មួយ​គ្នា ច្បាស់​ណាស់ គឺ​ចង់​ចំណាយ​ពេល​ជា​មួយ​គ្នា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដោយ​សារ​​ពី​ដំបូង​ យើង​អាច​មាន​អារម្មណ៍​ស្រស់​ស្រាយ ​សប្បាយ​ចិត្ដ​ពេល​នៅ​ជា​មួយ​គ្នា ហើយ​អារម្មណ៍​បែប​នេះ​អាច ៣-៤ ខែ ប៉ុន្តែ​ក្រោយ​មក​យើង អាច​នឹង​ចាប់​ផ្ដើម ​ចង់​ចំណាយ​ពេល​ខ្លះ​នៅ​តែ​ឯង​ ដើម្បី​ដោះ​ស្រាយ​រឿង​ផ្ទាល់​ខ្លួន ហើយបើ​ទាំង​សង​ខាង មិន​ប្រកាន់​រឿង​បែប​នេះ គឺ​ល្អ​បំផុត​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ស្នេហ៍​ឲ្យ​គង់​វង្ស​យូរ​អង្វែង​បាន។ ២- មិនប្រកាន់ជាមួយទម្លាប់អាក្រក់ដៃគូ ពេលយើង​​ស្រលាញ់​នរណា​​ម្នាក់ យើង​អាច​​នឹង​ចូល​ចិត្ដ​រឿង​គ្រប់​យ៉ាងដែល​មិត្ត​ស្រី ឬ​​មិត្ត​ប្រុស​យើង​មាន មិន​ថា​របៀប​ញ៉ាំ​អាហារ ​គេង ឬ​ទម្លាប់​អាក្រក់ក៏​ដោយ គឺ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គួរ​ឲ្យ​ស្រលាញ់​ទាំង​អស់។ យើង​ក៏​​មិន​ចាំ​បាច់ខ្វាយ​ខ្វល់​ជាមួយ​រឿង​ទាំង​អស់​នេះ​ច្រើន​ពេកដែរ ព្រោះ​អ្វី​ៗ​ទាំង​អស់​ កើត​ឡើង​ពី​ការ​សប្បាយ​ចិត្ដ​ […]


ទំនាក់ទំនងល្អ

បញ្ហាធំ ៤ គួររៀបផែនការ មុនកសាងគ្រួសារ

ជីវិត​គ្រួសារ​នរណា​ក៏​ជួប​បញ្ហា​ដែរ តែ​សំខាន់​ការ​ដោះស្រាយ ប៉ុន្តែ​បើ​យើងចេះ​រៀបចំ​បាន​ល្អិតល្អន់​នោះ អាច​កាត់​បន្ថយ​បាន​ច្រើន។ ទន្ទឹម​នឹង​ការ​ចេះ​ដោះស្រាយ ការ​ត្រៀម​ខ្លួន​ជា​មុន ក៏​ជា​រឿង​សំខាន់​សម្រាប់​ជីវិត​គូ​ដែរ។ ខាងក្រោម​ជា​ការ​ចែក​រំលែក​ការ​រៀបចំ​រឿង​ជាច្រើន​យ៉ាង​មុន​រៀបការ។ ១- គិតគូរ​ពី​បញ្ហា​សុខភាព បើ​តាម​លោក សៀន សុភត្រា ធ្វើ​ការ​នៅ​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​ចូល​មួយ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ពិតជា​សំខាន់​ណាស់ សម្រាប់​គូស្នេហ៍​ទាំងឡាយ។ បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​ពិនិត្យ​ទំនិញ​បាន​បញ្ជាក់​ទៀត​ថា ទាន់​នៅ​ខ្លួន​មួយ គួរតែ​គិតគូរ​ថែទាំ និង​ព្យាបាល​ជំងឺ​ដែល​ខ្លួន​មាន​ឲ្យ​បាន​ប្រសើរ ទើប​រៀបការ​រួច​ជីវិត​គ្រួសារ​មាន​សុភមង្គល។ អ្នក​ស្រុក​កំណើត​នៅ​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ថា ក្រោយ​រៀបការ​រួច ប្ដី​ប្រពន្ធ​គ្រប់​រូប​ខិតខំ​ស្វះស្វែង​ធ្វើការ ​រក​ស៊ី ដើម្បី​មាន​ទ្រព្យ​ជាប់​ខ្លួន​ខ្លះ​ៗ តែ​បើ​ម្ខាង​ៗ​ឈឺ​មិន​ឈប់ យើង​មិន​អាច​រីកចម្រើន​បាន​ទេ។ ម៉្យាង​ទៀត រៀបការ​រួច​មិនមែន​គិត​សម្រាប់​តែ​ពី​ខ្លួនឯង​ទេ នៅ​មាន​រឿង​កូនចៅ​បន្ត​ទៀត ដូចនេះ​គួរតែ​ថែរក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​សិន មុន​ឈាន​ដល់​អាពាហ៍ពិពាហ៍។ ២- ប្រាក់កាស «រឿង​នេះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ បន្ទាប់​ពី​សុខភាព ព្រោះ​ថា​ពេល​នៅ​ខ្លួន​មួយ​ត្រូវ​ធ្វើ​យ៉ាង​ណា​រក​ប្រាក់កាស​ឲ្យ​នៅ​សេសសល់​ខ្លះ​ៗ ដើម្បី​ទុក​ផ្គត់ផ្គង់​ថ្ងៃ​ពិសេស និង​ក្រោយ​ពេល​នោះ ព្រោះ​បើ​គ្រួសារ​មាន​បញ្ហា​ឈឺថ្កាត់​នៅ​ពេល​ណា​មួយ យើង​អាច​មាន​ប្រាក់​ព្យាបាល​ទាន់​ពេល»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ពៅ រតនា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ថ្មី។ អ្នកនាង​រៀបការ​ថា ប្រសិនបើ​យើង​គ្មាន​លុយ​កាក់​ទេ ពេល​ឈឺ​បាន​អ្វី​យក​ទៅ​ពេទ្យ ហើយ​រឿង​នេះ​គ្មាន​នរណា​គេ​មើល​ឃើញ​មុន​ឡើយ។ ៣- និយាយគ្នាពី​រឿង​កូន «មាន​ប្ដី​ប្រពន្ធ​ខ្លះ​ឈ្លោះ​គ្នា ព្រោះតែ​បញ្ហា​កូន ដោយ​មាន​ម្ខាង​ចង់​បាន ម្ខាង​ទៀត​មិន​ទាន់​ចង់​បាន។ ដូចនេះ ដើម្បី​ចៀសវាង​បញ្ហា​ច្រើន ក្រោយ​រៀបការ​យើង​ត្រូវ​លើក​យក​ចំណុច​នេះ​មក​និយាយ​មុន​សិន ហើយ​បើ​ចង់​បាន​ ត្រូវ​សួរ​ដៃគូ​ថា […]


ទំនាក់ទំនងល្អ

​​បង្ហោះ​រឿង​ទុក្ខ​ព្រួយ​​លើ​បណ្តាញ​សង្គម មានទាំង​ផល​ល្អ និង​អាក្រក់​

បណ្តាញ​សង្គម​បច្ចុប្បន្ន គឺ​ជា​កន្លែង​សម្រាប់​យុវវ័យ​ បង្ហោះ​រូប​ថតអនុស្សាវរីយ ក៏​ជា​​​​កន្លែង​សម្រាប់​ បង្ហាញ​អារម្មណ៍​ពិត ដែល​ចង់​ប្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែមិន​អាច​ប្រាប់​ផ្ទាល់​បាន ខណៈអ្នក​ជំនាញ​អះអាង​ថា បណ្តាញ​សង្គម​ អាច​ជា​អាវុធ​មុខពីរ​សម្រាប់យុវវ័យ។ តាម​ការ​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​លោក សាស្រ្តាចារ្យ Seth J Gillihan អ្នក​ជំនាញ​ចិត្ត​វិទ្យា មក​ពី​សាកលវិទ្យាល័យ រដ្ឋ Pennsylvania  បាន​សិក្សា​ទៅ​លើ​យុវជន​​​ប្រមាណ ជាង ​១​.០០០​នាក់ ទាក់​ទង​ករណី​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់​ ដើម្បីបង្ហាញ​អារម្មណ៍​ ដូច​ជា ការ​បាត់​បង់​ការងារ​ មុខ​តំណែង បាត់​បង់​ស្នេហា លុយកាក់ និង​មនុស្ស​ជា​ទី​ស្រឡាញ់ ជា​ដើម។ ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ​ សាស្រ្តាចារ្យ Seth J Gillihan រក​ឃើញ​ថា ភាគ​ច្រើន​ជំនួយទទួល​បាន​ពី​គ្រួសារ មិត្តភក្តិ​ តាមរយៈ​បណ្តាញ​សង្គម​នេះ គឺ​បាន​ជួយ​ជា​ស្មារតីដល់​យុវវ័យក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​ ជំនួយ​​ទាំង​នោះ ​​​ពុំ​អាច​អនុវត្ត​ត្រូវ​ទៅ​តាម​អ្វី​សាមី​ខ្លួន​ត្រូវ​ការ​បំផុត​នោះ​ទេ។ ​​លោក​សាស្រ្តាចារ្យរូប​នេះ បញ្ជាក់ទៀងថា ករណី​ខ្លះ ជំនួយ​ផ្នែក​ស្មារតី​លើ​បណ្តាញ​សង្គម​ បែរ​ជា​រំឭក​រឿង​ឈឺ​ចាប់ដោយ​អចេតនាទៅ​វិញ។ ជា​ពិសេស​​ទៅ​ទៀត ពេល​​អន្តរាគមន៍​ ឬជំនួយភ្លាម​ៗ ដោយ​ពុំ​បាន​នៅ​ស្តាប់​ឲ្យ​យល់​ពី​ អ្វី​ជា​បញ្ហាពិត​ប្រាកដ។ លោកថា​ទៀត​ថា សូម្បី​តែអ្នក​ចិត្ត​វិទ្យា​អាជីព​​ សម្រាប់​ដោះ​ស្រាយបញ្ហា​កើត​ឡើង​ទាំង​នោះ ក៏​ពុំ​ទាន់​ហ៊ាន​ធានា​ […]


ទំនាក់ទំនងល្អ

នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

រៀប​ការ​ថ្មី​ថ្មោង ច្បាស់​ជា​គិត​ពី​ផែន​ការគ្រួសារ រៀប​ចំ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ និង​ការ​យកកូន។ ប៉ុន្តែ ​បើ​រៀប​ការ​យូរ​ឆ្នាំ​ហើយ ​នៅ​តែ​គ្មាន​កូន ច្បាស់​ជាមិន​ស្រណុក​ចិត្តប៉ុន្មានទេ។ ខាងក្រោម​នេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេល​មិន​​មានកូន។ ១- គុណ​វិបត្តិ​មិន​មាន​កូន – សង្គម​រើស​អើង៖ មនុស្ស​ជា​ច្រើន​ មិន​ដែល​ខ្វល់​ថា​យើង​មាន​កូន​ ឬ​អត់​នោះ​ទេ ប៉ុន្តែ​គេ​នឹង​សួរ​ថា ​តើ​យើង​​ចង់​​មាន​កូន​ប៉ុន្មាន? ពេល​ណា​យក? ហេតុ​នេះហើយ វានឹង​​ជា​រឿង​កម្សត់​មួយ​សម្រាប់​ស្រី​ៗ ដែល​ជ្រើស​រើស​ជីវិត​មិន​មាន​កូន ដែលគេ​ច្រើន​រាប់​ថា ជា​មនុស្ស​​​យក​តែ​ចិត្ត​ខ្លួន​ឯង (Self-absorbed) ឬ​គំនិត​ក្មេងខ្ចី សម្រាប់ផ្លូវ​ជីវិត និង​តម្រូវ​ការ​ជីវិត ជាង​តួនាទី​បន្ត​ពូជ បង្ក​កំណើត​ដែល​ជា​ធម្មជាតិ​របស់​សត្វលោក។ ទោះ​បី​ជា​ក្នុង​វប្បធម៌​បើកចំហ ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សិទ្ធិសម្រេច​ចិត្ត​រៀង​ៗ​ខ្លួន​ ចង់​ទទួល​យក​ការ​រស់​នៅមាន ឬគ្មាន​កូន​ក៏​ដោយ ក៏​ស្រីៗ​ភាគ​ច្រើន​នៅ​មាន​អារម្មណ៍​ឯកា នៅ​ពេល​​មិត្តភក្ដិ​ចូល​ចិត្ត​និយាយ​គ្នា​លេងពី​រឿង​យក​កូន និង​បញ្ហា​ចិញ្ចឹម​កូន។ – ​ឯកា​នៅ​វ័យ​ចាស់៖ គ្មាន​​កូន​ មាន​ន័យ​ថា យើង​ត្រូវ​​ពឹង​ពាក់​លើ​ខ្លួន​ឯងឲ្យ​បាន​​ខ្លាំង​ក្លា​បំផុត ហើយ​ត្រូវ​មាន​ផែន​ការ​ប្រយ័ត្ន​ប្រយែង​ទៅ​ថ្ងៃ​អនាគត ជាពិសេសទាក់​ទង​នឹង​សុខភាព ក៏​ដូច​ជា​បញ្ហា​ហិរញ្ញ​វត្ថុ។ យោង​តាម​អ្នក​ចិត្ត​វិទ្យា អ្នក​គ្មាន​កូន ងាយ​នឹង​មាន​អារម្មណ៍​ឯកោ​ បាក់​ទឹក​ចិត្ត​អំឡុង​ពេលឈាន​ដល់​​វ័យចំណាស់។ អត្ថបទពាក់ព័ន្ធ៖ ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? បារម្ភ​នេះ បារម្ភ​នោះមិន​ចេះ​ចប់ គួរ​ធ្វើ​ម៉េច? ២- គុណសម្បត្តិ​មិន​មាន​កូន – ស្ថិរភាព​ហិរញ្ញវត្ថុ៖ មាន​កូន​ម្នាក់ គឺ​ត្រូវ​កាត់​ប្រាក់​ខែដល់​ទៅ ៥ ភាគរយ? […]


ទំនាក់ទំនងល្អ

ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ?

​ពេល​យើង​រង​សម្ពាធ​ពី​កន្លែង​ធ្វើ​ការ គ្រួសារ​ ឬសម្ពាធ​អ្វី​មួយ​ខ្លាំង​ពេក អាច​​នឹង​ភ្លេច​ មិន​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ចេញ​មក​​​ក្រៅ​បាន។ ទោះ​បី​ជា​ប្ដី​ប្រពន្ធ​រស់​នៅ​ជា​មួយ​គ្នា​រាប់​ឆ្នាំ​ បញ្ហា​ស្រ្តេសនៅ​តែ​អាច​ចូល​មក​បំផ្លាញ​ទំនាក់​ទំនង​យើង​បានដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​អារម្មណ៍​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​លើ​ខ្លួន​យើង​ដោយ​សារ​បញ្ហា​ស្ត្រេស។ ១- មាន​អារម្មណ៍​មួម៉ៅ​ច្រើន ​បើ​យើង​មាន​អារម្មណ៍​ឆាប់​អន់​ចិត្ត ឬ​មិន​សូវ​យល់​អំពី​អារម្មណ៍​ដៃ​គូ ​ប្រហែល​បណ្ដាល​មក​ពី​បញ្ហា​ស្រ្តេសនេះ​ហើយ។ ពេល​យើង​​​ស្រ្តេស​កាន់​តែ​យូរ នោះនឹង​អាច​មាន​ទំនាស់ ឬ​ឈ្លោះ​ប្រកែក​ជា​មួយ​ដៃ​គូ ប្តី​ប្រពន្ធ​កាន់​តែ​ច្រើន។ ២- ធ្លាក់​ចុះការ​ប្រាស្រ័យ​ទាក់ទង​ ភាគ​ច្រើន​ស្ត្រេស ​អាច​ធ្វើ​ឲ្យ​យើង​ចូល​ចិត្ត​គិត​អវិជ្ជមាន​ច្រើន មើល​ឃើញ​តែ​រឿង​អាក្រក់​ៗ ច្រើន​ជាង​រឿង​ល្អ។ បន្ទាប់​មក​ទៀត​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង ​ក្លាយ​ទៅ​ជា​អវិជ្ជមាន​ដូច​គ្នា។ យើង​អាច​​លំបាក​​គិត ​សម្រេច​ចិត្ត និង​ស្ដាប់​ផងដែរ។ ៣- ចាត់ទុកទំនាក់ទំនងជារឿងបរាជ័យ ដូច​និយាយ​នៅ​ខាង​លើ​អ៊ីចឹង ពេលកើត​ស្ត្រេស​យូរ​អង្វែង នឹង​​មើល​មិន​ឃើញ​រឿង​ល្អ​ក្នុង​ឆាក​ជីវិតនោះទេ។ ក្នុង​ភ្នែក​យើង រឿង​គ្រប់​យ៉ាង​ គឺ​សុទ្ធ​តែ​ជា​រឿង​បរាជ័យ​ទាំង​អស់​។ យើងអាច​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​ទំនាក់​ទំនាក់ក្នុង​ផ្លូវ​ផ្សេង។ បើ​ធ្លាប់​រស់​នៅ​ដោយ​សប្បាយ​ជាមួយ​ទំនាក់​ទំនងពី​ពេល​មុន យើង​​ប្រហែល​ជា​ចាប់​ផ្ដើម​ធុញ​ទ្រាន់ ឬ​មាន​អារម្មណ៍​ថា ​ទំនាក់​ទំនងយើង​​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ។ បើមាន​អារម្មណ៍​បែប​នេះ​ត្រូវ​ចាំ​ថា​ ប្រហែល​ជា​បញ្ហា​ស្រ្តេស ធ្វើ​ឲ្យ​ប្រែ​ប្រួល​​​ការ​គិត​របស់យើង។ ៤- ខ្លួនឯង​ក្នុង​កែវ​ភ្នែក​អ្នកដទៃ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រាប់​ថា នៅ​ពេល​យើងស្រ្តេស ​គឺអារម្មណ៍​របស់​យើង​​ងាយ​ទាក់​ទាញចំណាប់​អារម្មណ៍​អ្នក​ដទៃណាស់។ បញ្ហា​ថប់​បារម្ភ​នឹង​ធ្វើ​ឲ្យ​យើង​ងាក​​​ចូល​ចិត្ត​​អ្វីផ្សេង ជា​ជាង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​​របស់​​ដែល​មាន​ស្រាប់។ ៥- វក់ជាមួយទូរសព្ទ ស្មាត​ហ្វូន កំពុង​វាយ​លុក​ចូល​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​មនុស្ស​គ្រប់​គ្នា​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ពេល​យើងកាត់តែ​ស្ត្រេស យើង​​នឹង​ចូល​ចិត្ត​ទូរសព្ទ​​កាន់​តែ​ខ្លាំង​ដូច​គ្នា។ យើង​អាច​​នឹង​ពិបាក​ក្នុង​ការ​មិន​តប​សារ ឬ​មិន​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ប៉ុន្តែ​របស់​ទាំង​នោះ​ នឹង​ធ្វើ​ឲ្យ​យើង​​ស្រ្តេស​កាន់​តែ​ខ្លាំង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស