ការក្អកជាប្រចាំរាប់ចាប់ពីបួនសប្ដាហ៍សម្រាប់កុមារ និង ប្រាំបីសប្ដាហ៍សម្រាប់មនុស្សពេញវ័យ អាចជាសញ្ញានៃជំងឺមួយចំនួន ហើយអ្នកមានអាការៈក្អកបែបនេះគួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អាការៈក្អករយៈពេលយូរអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួន៖
ជំងឺហឺត៖ ក្អកជាប្រចាំក៏ជារោគសញ្ញារបស់ជំងឺហឺតមួយដែរ។ អាការៈអ្នកជំងឺដំបូង មានការក្អក ដោយសារតែទងសួតមានការរលាក និង ត្បៀតរួមតូច ទើបបណ្ដាលឲ្យអ្នកជំងឺបង្ហាញអាការៈក្អកប។ អាការៈក្អកអាចកើតមានលើកដំបូង ចន្លោះ ២ ទៅ ៣សប្ដាហ៍ ហើយអ្នកជំងឺធ្វើទុក្ខខ្លាំងនៅពេលយប់។
[embed-health-tool-bmi]
ជំងឺរលាកទងសួតរ៉ាំរ៉ៃ៖ ជំងឺនេះបណ្តាលមកពីការរលាកផ្លូវដង្ហើមរយៈពេលយូរ ដែលបណ្តាលឲ្យក្អកដែរ។ ជាធម្មតាជំងឺនេះកើតឡើងដោយសារផលប៉ះពាល់នៃការជក់បារី ឬផ្សែងដែលមានសារធាតុពុលប៉ះពាល់ដល់សួត។
ជំងឺច្រាលទឹកអាស៊ីដក្រពះ៖ កើតឡើងនៅពេលដែលអាស៊ីដត្រលប់ពីក្រពះ និងចូលទៅក្នុងបំពង់ក។ លទ្ធផលអាចជាការរលាករ៉ាំរ៉ៃនៅក្នុងបំពង់កដែលនាំឲ្យក្អកបាន។
ការឆ្លងមេរោគ៖ ការឆ្លងរោគដែលប៉ះពាល់ដល់ប្រព័ន្ធដង្ហើម ដូចជាមេរោគបង្កជាជំងឺរលាកសួត គ្រុនផ្ដាសាយ ដែលកត្ដាទាំងនេះ ក៏អាចបណ្ដាលឲ្យមានការកើតជំងឺក្អកបានដែរ តែវានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ វាអាចបង្កឲ្យសួតរបស់យើងជួបប្រទះ នឹងការរលាកមួយរយៈពេល។
ការប្រើថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ជាទូទៅសម្រាប់អ្នកជំងឺលើសឈាម និងជំងឺខ្សោយបេះដូង ត្រូវបានគេដឹងថាបណ្តាលឲ្យក្អករ៉ាំរ៉ៃបាន ប៉ុន្ដែមានចំនួនអ្នកកើតតិច។
ជំងឺមហារីកសួត៖ ជំងឺមហារីកសួតក៏បង្ហាញរោគសញ្ហាដោយការក្អកដែរ។ ឈានដល់ដំណាក់កាលមហារីក សួតទទួលការវាយប្រហារខ្លាំង និងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត រោគសញ្ញាមហារីកសួត ដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្អកមានឈាម មានក្លិន ដែលអ្នកជំងឺត្រូវប្រុងប្រយ័ត្ននៃរោគសញ្ញាឈានដល់ដំណាក់កាលនេះ។
ជាទូទៅការក្អករ៉ាំរ៉ៃ ជាសញ្ញានៃជំងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមដែលអាចបង្កការរំខានដល់ជីវភាពរស់នៅ ប៉ះពាល់ដល់សុខភាព បង្កជាជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះបើមានរោគសញ្ញាក្អកចន្លោះពី៤ទៅ ៥សប្ដាហ៍ គួរតែប្រញាប់ ធ្វើតេស្ដសុខភាពស្វែងរកជំងឺ ដើម្បីព្យាបាល។
ចំណុចសំខាន់
អត្ថបទគួរអាន៖
កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក