backup og meta

ស្រីៗប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរឆ្នាំ អាច​អត់មានកូន ឬ​ប៉ះពាល់​សុខភាព​អត់?

ស្រីៗប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរឆ្នាំ អាច​អត់មានកូន ឬ​ប៉ះពាល់​សុខភាព​អត់?

មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត​មាន​ច្រើន​ដូច​ជា ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់ ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បួន កង​ដាក់​ក្រោម​ស្បែក ឬ​ការ​ប្រើ​ស្រោម​អនាម័យ​។ល។ ស្ត្រី​ភាគ​ច្រើន នៅ​ពេល​ដែល​មិន​ទាន់​ចង់​បាន​កូន និយម​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ប៉ុន្តែ​នៅ​ពេល​ដែល​ប្រើ​យូរ​ទៅ មាន​ស្ត្រី​ខ្លះ​លើក​ឡើង​ថា ប្រើ​ប្រាស់​ថ្នាំ​​គ្រាប់​ពន្យារ​កំណើត​រាប់​ឆ្នាំ អាច​ប៉ះពាល់​ដល់​សុខភាព ពិសេស​ប៉ះពាល់​ដល់​លទ្ធភាព​ការ​បង្ក​កំណើត ឬ​អត់?

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ថា ទោះ​បី​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មាន​ផល​រំខាន​តិច​តួច​ទៅ​តាម​ប្រភេទ​នៃ​សារធាតុ​អ័រម៉ូន និង​ករណី​ប្រើដោយ​ពុំ​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ តែ​បញ្ហា​នេះ​បណ្ដាល​ឲ្យ​អត់​កូន ឬ​ពិបាក​មាន​កូន គឺ​ពុំ​មែន​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​នោះ​ទេ។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ពន្យារកំណើត គឺ​លទ្ធភាព​បង្ករ​កំណើត មាន​ផ្ទៃពោះ​ដូច​រាល់​ស្ត្រី​ពុំ​ធ្លាប់​បាន​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​ដូច​គ្នា​ដែរ។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្រ្តីពពោះ

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

លោក​បន្ត​ថា លើក​លែង​តែ​ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​បន្ទាន់ (ថ្នាំ៧២ ម៉ោង) រយៈ​ពេល​យូរ និង​ញឹក​ញាប់​ពេក ទើប​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បញ្ហា​បង្កកំណើត។ ចំណែក​ប្រភេទ​ថ្នាំ​ពន្យារ​កំណើត​ប្រចាំ​ថ្ងៃ ពុំ​មាន​ផល​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត​នោះ​ទេ ហើយ​ស្ត្រី​ទាំង​អស់​នឹង​ចាប់​ផ្ដើម​មាន​រដូវ​ឡើង​វិញ នៅ​ខែ​បន្ត​បន្ទាប់ ហើយ​សារធាតុ​អ័រម៉ូន​ដែល​មាន​នៅ​ក្នុង​ខ្លួន​នឹង​បញ្ចេញ​អស់​ពី​រាងកាយ​ភ្លាមៗ ក្រោយ​ពេល​បញ្ឈប់​ការ​ប្រើ​ប្រាស់។

ស្ត្រី​មួយ​ចំនួន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ស្រប​ពេល​មាន​បញ្ហា​វិបត្តិ​អត់​កូន ពិបាក​មាន​កូន​ដោយ​ពុំ​បាន​ដឹង ឬ​ពិនិត្យ​ព្យាបាល​ពីមុន ដូចជា​ជំងឺ​ពង​ញី​កណ្ដាញ់ (PCOS) ធ្វើ​ឲ្យ​ស្ត្រី​រាំង​រដូវ រដូវ​មក​មិន​ទៀង​ទាត់​ស្រាប់ ជំងឺ​ដុំ​ឈាម​រដូវ ឬ​ស្បូន​ក្រិន វិបត្តិ​មេ​ជីវិត​ញី​ផ្សេងៗ ដែល​ជា​បញ្ហា​​ធ្វើ​ឲ្យ​ស្ត្រី​​ពិបាក​មាន​កូន​។

ស្វែងយល់ពីការពន្យារកំណើតផ្សេងទៀត៖

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​ណែនាំ​ដល់​ស្ត្រី​គ្រប់​រូប​ជ្រើស​យក​វិធី​ពន្យារ​កំណើត​ឲ្យ​បាន​សម​ស្រប និង​សុវត្ថិភាព​សម្រាប់​ខ្លួន ដោយ​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ច្បាស់​លាស់ និង​ស្វែង​រក​សេវា​ពិនិត្យ តាម​ដាន​សុខភាព​ដែល​ខ្លួន​អាច​ទុក​ចិត្ត​បាន។

ពន្យារកំណើត

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 types of contraception you can use to prevent pregnancy, https://www.health.qld.gov.au/news-events/news/types-contraception-women-condoms-pill-iud-ring-implant-injection-diaphragm

Can Birth Control Cause Infertility?, https://www.verywellfamily.com/can-birth-control-harm-fertility-or-cause-infertility-1959939

Does Birth Control Affect Fertility Long-Term?, https://www.bmhsc.org/blog/does-birth-control-affect-fertility-long-term

Emergency contraception (morning after pill, IUD), https://www.nhs.uk/conditions/contraception/emergency-contraception/

កំណែ​ប្រែបច្ចុប្បន្ន

02/06/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន

ចង់ប្រើថ្នាំពន្យារកំណើត គួរប្រើនៅពេលនេះទើបត្រឹមត្រូវ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម