backup og meta

ប្រុសក៏ដោយស្រីដោយ មុននឹងសម្រេចចិត្តពន្យារកំណើតតាមវិធីនេះ គិតឲ្យច្បាស់សិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 24, 2019

    ប្រុសក៏ដោយស្រីដោយ មុននឹងសម្រេចចិត្តពន្យារកំណើតតាមវិធីនេះ គិតឲ្យច្បាស់សិន

    មធ្យោបាយ​ពន្យារ​កំណើត​សម័យ​ទំនើប​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​អាច​ពន្យារ​កំណើត​បាន​រយៈពេល​ខ្លី វែង ឬ​អស់​មួយ​ជីវិត។

    ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​​ការ​ចង​ដៃ​ស្បូន ជា​វិធី​បញ្ឈប់​កំណើត​អស់​មួយ​ជីវិត តម្រូវ​ឲ្យ​ទាំង​បុរស​ទាំង​ស្រ្តី​ដែល​ជ្រើស​រើស​វិធី​ទាំង​២​នេះ ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ មុនសម្រេច​ថា ចង​បំពង់​មេ​ជីវិត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    “ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​ចងដៃ​ស្បូន មិន​អាច​ចង​ហើយ​ដក​វិញ​បាន​ទេ ឬ​ក៏​ចង​ហើយ​ដក​វិញ អាច​មាន​កូន​ដូច​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​បាន​ទេ ឲ្យ​តែ​សម្រេច​ថា​ចង​ហើយ គឺ​បញ្ឈប់​កំណើត​ពេញ​មួយ​ជីវិត​តែ​ម្តង’។ លោក​វេជ្ជបណ្ឌិត រៀបរាប់។

    ដោយ​ហេតុថា ការ​ចង​ដៃ​ស្បូន និង​ការ​ចង​បំពង់​មេជីវិត​ឈ្មោល ជា​វិធី​បញ្ឈប់​កំណើត​អស់​ជីវិត ទើប​គ្រូពេទ្យ​ណែនាំ​ចំពោះ​តែ​ប្តីប្រពន្ធ ដែល​មាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ប៉ុណ្ណោះ។

    – អាយុ​ច្រើន និង​មាន​កូន​ច្រើន

    – មាន​ជំងឺ​នៅ​តំបន់​ដៃ​ស្បូន ឬ​ពងស្វាស

    – ស្ទះ ឬ​ត្បៀត ដៃស្បូន ឬ​បំពង់​មេ​ជីវិត

    – ធ្លាប់​សម្រាល​ដោយ​វះកាត់ ២ ឬ​៣​ដង​រួច​មក​ហើយ

    – មាន​គ្រួសារ​មួយ​ពេញ​លេញ សម្រេច​ចិត្ត​ឈប់​យក​កូន​បន្ត​ទៀត។

    អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?

    ពន្យារកំណើត

    លោក​វេជ្ជបណ្ឌិត​ ចាន់ ស៊ីណេត បាន​បន្ថែម​ទៀត​ថា វិធី​ពន្យារ​កំណើត​ការ​ចង​បំពង់​មេជីវិត​ឈ្មោល និង​ការ​ចង​ដៃស្បូនមិន​លើក​ទឹក​ចិត្ត​ឲ្យ​បុរស និង​ស្រី​ដែល​មាន​អាយុ​តិច ជ្រើសរើស​ឡើយ តែបើ​អ្នក​ទាំងពីរ​ចង់​ពន្យារ​កំណើត គួរ​តែ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត មាន​ដូចជា ប្រើ​ស្រោម​អនាម័យ លេប​ថ្នាំ​ពន្យារ​កំណើត ចាក់​ថ្នាំ​ពន្យារ​កំណើត ដាក់​កង​ក្រោម​ស្បែក ឬ​ដាក់​កង​ក្នុង​ស្បូន​វិញ ទើប​ជា​ជម្រើស​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 24, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម