មានអត្ថបទជាច្រើន ធ្លាប់លើកឡើងពីគុណសម្បត្តិដ៏អស្ចារ្យពីការរួមភេទ ទាំងសុខភាពផ្លូវចិត្ត ទាំងផ្លូវកាយ។ ប៉ុន្តែក៏មានសំណួរជាច្រើន គ្នាយើងតែងសួរថា តើពេលណាគួររួមភេទ? ពេលណាមិនគួររួមភេទ? ជាទូទៅ អ្នកជំនាញតែងលើកឡើងថា វាអាស្រ័យទៅលើចំណង់ផ្លូវភេទរបស់យើងប៉ុណ្ណោះ ប៉ុន្តែក៏មានចំណុចមួយចំនួន ស្រីៗគ្នាយើងគួរផ្អាករួមភេទបណ្តោះអាសន្នសិន បើស្ថិតក្នុងចំណុចដូចក្នុងអត្ថបទខាងក្រោមនេះ។
១- អំឡុងពេលមករដូវ
អាចនិយាយបានថា វារឿងល្អ បើដៃគូយើង ជាមនុស្សអាចទទួលយកការរួមភេទទាំងអំឡុងពេលយើងមករដូវបាន ប៉ុន្តែកុំឲ្យតម្លៃគាត់នៅលើចំណុចនេះពេក ព្រោះអំឡុងពេលនេះ វាអាចនឹងនាំឲ្យរំខានដល់អារម្មណ៍យើង ណាមួយមានលាយឡំជាមួយឈាមរដូវ អាចនឹងធ្វើឲ្យការរួមភេទនេះ មិនមានភាពស្រណុកសុខស្រួលគ្រប់គ្រាន់នោះទេ។ ហេតុនេះ គ្នាយើងអាចសម្រេចចិត្តដោយខ្លួនឯង គួររួមភេទ ឬមិនគួរ?
អត្ថបទពាក់ព័ន្ធ៖
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
- ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ
- អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នាយើងគួរដឹង
២- កំពុងហើមពោះ
តើប្តីប្រភេទណា ដែលគិតតែចង់រួមភេទជាមួយប្រពន្ធ ទាំងមិនគិតថាពោះយើងកំពុងតែរឹងដូចបាល់បោះនោះ។ ក្នុងករណីនេះ បើប្តី ឬដៃគូយើង ទទួលយកការប្រកែកមិនព្រមរួមភេទពីយើង វាបង្ហាញថា នេះទើបជាស្នេហាពិត ជាប្តី ជាដៃគូគួរឲ្យស្រលាញ់។ អ្វីយើងចង់និយាយនៅត្រង់ចំណុចនេះ បើសិនជាការរួមភេទ មិនប៉ះអារម្មណ៍យើងទេ អាចបន្តបាន ប៉ុន្តែបើវាកាន់តែធ្វើឲ្យអាការៈហើយពោះធ្ងន់ធ្ងរជាងមុន កុំរួមភេទពេលនេះអី។
៣- ទើបតែញ៉ាំឆ្អែតខ្លាំងពីល្ងាច
ត្រង់ចំណុចនេះ យើងអាចនិយាយបាន ចំពោះគូស្នេហ៍ជាច្រើន ការញ៉ាំអាហារពេលល្ងាចបែបរ៉ូមែនទិក និងកាន់តែបង្កាត់ភ្លើងស្នេហ៍ឲ្យរោលរាលខ្លាំងថែមមួយកម្រិតទៀត។ បើគ្នាយើងពិតជាចង់ញ៉ាំអាហារល្ងាចយ៉ាងឆ្ងាញ់ ហើយរ៉ូមែនទិក អាចឈានទៅដល់ការរួមភេទដ៏អស្ចារ្យនោះ ត្រូវកំណត់ការញ៉ាំឲ្យបានល្អ ព្រោះបើយើងញ៉ាំឆ្អែត អាហារក្នុងពោះយើងនឹងធ្វើឲ្យយើងឆាប់ងងុយគេង នាំឲ្យខកខានរាត្រីដ៏អស្ចារ្យនេះមិនខាន។
៤- ទើបសម្រាលកូន
ក្រោយសម្រាលកូន ស្រីៗមិនគួររួមភេទភ្លាមទេ។ កាន់តែប្រសើរជាងនេះ គួរប្រាប់ដៃគូយើង កុំរំខានយើងអំឡុងពេលនេះអី ព្រោះយើងដឹងខ្លួនឯងច្បាស់ ក្រោយសម្រាលប្រដាប់ភេទយើង រងការប៉ះទង្គិចខ្លាំង ហេតុនេះត្រូវរង់ចាំរហូតទាល់តែវិលមករកភាពប្រក្រតីវិញសិន ចាំចាប់ផ្តើមរួមភេទជាថ្មី។
៥- លាបក្រមួនបំបាត់ឈឺចាប់នៅតំបន់ប្រដាប់ភេទ
ត្រូវតែចាំថា បើមានការឈឺចាប់ត្រូវលាបក្រមួននៅតំបន់ប្រដាប់ភេទ ស្រីៗត្រូវកត់សម្គាល់ខ្លួនឯងឲ្យបានត្រឹមត្រូវ តើខាងក្រោមនោះ មានឈឺចាប់ ឬឡើងក្រហមដែរទេ? បើមាន កុំរួមភេទអី គួរសម្រាកឲ្យបានល្អ។
[embed-health-tool-ovulation]