backup og meta

ចំណុចស្រើបស្រាលប្រុសៗនៅកន្លែងណា?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 06, 2021

    ចំណុចស្រើបស្រាលប្រុសៗនៅកន្លែងណា?​

    ចំណុច​ស្រើប​​ស្រាល​បំផុត​របស់​ប្រុសៗ​នៅ​កន្លែងណា? ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ឬ​ហៅថា​G-Spot នោះ​គឺ​ក្រពេញ​ប្រូស្តាត​។ ក្រពេញ​ប្រូស្តាត ជា​សរីរាង្គ​តូច​មួយ​មាន​ទំហំ​ប្រហែល​ប៉ុន​មេ​ដៃ ដែល​ជា​កន្លែង​ផ្ដល់​ភាព​ស្រើប​ស្រាល​ដល់​ប្រុសៗ​ និង​មាន​ទី​តាំង​នៅ​ម្ដុំ​គល់​លិង្គ​។​

    ១. ក្រពេញ​ប្រូស្តាត​ផ្ដល់​ភាព​ស្រើបស្រាល​បាន​យ៉ាងម៉េច?

    ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ទេ​ថា​ក្រពេញ​ប្រូស្តាត​ផ្ដល់​ភាព​ស្រើប​ស្រាល​ដល់​បុរស​បែប​ណា​នោះ។ ការសិក្សា​មួយ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៨ លើក​ឡើង​ថា​អាច​​មាន​វិធី​ពីរ​យ៉ាង ដែល​ក្រ​ពេញ​ប្រូ​ស្តាត​ធ្វើ​ឲ្យ​ប្រុសៗ​មាន​អារម្មណ៍​ស្រើប​ស្រាល​។

    ទី​មួយ គឺ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​បណ្ដុំ​ប្រ​ព័ន្ធ​ប្រ​សាទ​​ភ្ជាប់​ទៅ​នឹង​ប្រូស្តាត​។ ប្រ​ព័ន្ធ​ប្រសាទ​ទាំង​នោះ​​ហៅ​ថា​​បណ្ដុំ​ប្រ​សាទ​ប្រូស្តាត​(prostatic plexus) ដែល​ចេញ​ពី​អាង​ត្រគាក​ខាង​ក្រោម ជិត​ឆ្អឹង​ខ្នង​។ ក្រ​ពេញ​ប្រូស្តាត លិង្គ និង​ផ្លូវ​បង្ហួរ​នោម ភ្ជាប់​ទៅ​នឹង​ប្រសាទ​ទាំង​នេះ។ ការ​ឡើង​ដល់​ចំណុច​កំពូល​បាន​ភ្ញោច​ដល់​ប្រ​ព័ន្ធ​ប្រសាទ​ទាំង​នេះ នាំ​ឲ្យ​មាន​ភាព​ស្រើប​ស្រាល​នៅ​តំបន់​នោះ​។

    ទ្រឹស្តី​មួយ​ទៀត​លើក​ឡើង​ថា ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​ប្រុសៗ​មាន​ភាព​ស្រើប​ស្រាល​ខ្លាំង និង​រំភើប​ខ្លាំង ពេល​មាន​រំញោច​ក្រពេញ​ប្រូ​ស្តាត បើ​សិន​ជា​មាន​ការអនុវត្ត​បង្កើត​រំញោច​នៅ​ត្រង់​កន្លែង​នោះ។​

    ការ​សិក្សា​​​លើក​ឡើង​ថា ដំណើរ​ការ​ខាង​លើ​នេះ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​រំពឹង​​ពី​ភាព​ស្រើប​ស្រាល​រាល់​​ពេល​មាន​ការ​ភ្ញោច​នៅ​ត្រង់​ក្រ​ពេញ​ប្រូស្តាត​។ ការណ៍​នេះ​ហើយ បាន​ជា​ប្រុសៗ​តែង​មាន​អារម្មណ៍​ស្រើប​ស្រាល​នៅ​តំបន់​ក្រពេញ​ប្រូស្តាត​នេះ​ឯង​។​​

    ស្រើបស្រាលប្រុសៗ

    ​​២. តិច​និក​ថែ​សុខភាព​ក្រពេញ​ប្រូស្តាត​

    បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ក្រ​ពេញ​ប្រូស្តាត ក្នុង​នោះ​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ យ៉ាងណា មាន​វិធី​មួយ​ចំនួន​ជួយ​ឲ្យ​ក្រ​ពេញ​ប្រូស្តាត​ប្រុស​ៗ​យើង​មាន​សុខ​ភាព​ល្អ។​

  • ហាត់​ប្រាណ​ឲ្យ​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​
  • កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ
  • កុំ​ញ៉ាំ​កាល់​ស្យូម​លើសពី​១ ២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​
  • ត្រូវ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន ពិសេស​ត្រី​មាន​អាស៊ីដ​ខ្លាញ់​​អូមេហ្គា៣ ខ្ពស់
  • ញ៉ាំ​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន
  • ផឹក​តែ​បៃតង
  • ចៀសវាង​ការ​ជក់​បារី និង​កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម