ជាក់ស្ដែងការរួមភេទម្ដងជាទូទៅ អាចដុតកំដៅថាមពលនៅក្នុងខ្លួនចន្លោះ ពី៦០ ទៅ ១០០ កាឡូរី ដើម្បីជម្រុញ និង បំពេញតម្រូវការក្នុងរាងកាយបានល្អ តែនោះក៏អាស្រ័យលើ សកម្មភាព និងរយៈពេលដែលដៃគូចំណាយក្នុងកំលុងពេលប្រតិបត្ដិការណ៍ផងដែរ។ ជាលទ្ធផល ទើបបណ្ដាលឲ្យដៃគូសងខាងមានអារម្មណ៍ថា ហត់ហេវ អស់កម្លាំង ក្រោយពេលរួមភេទ។ ដើម្បីឆ្លើយតប និង បំពេញតម្រូវការចាំបាច់នាពេលនោះ ដៃគូនីមួយៗត្រូវតែយកចិត្ដទុកដាក់ លើរបបអាហារដែលល្អ ដែលអាចធានាបាននូវ គុណប្រយោជន៍សម្រាប់សុខភាព និង អាចស្រោចស្រង់ថាមពលដែលប្រើប្រាស់អស់ពីរាងកាយ។ ខាងក្រោមគឺជា របបអាហារសំខាន់ សម្រាប់ដៃគូក្រោយរួមភេទ មានដូចជា៖
១. ផ្លែប៊ឺ
ការរួមភេទតែងតែ ធ្វើឲ្យដៃគូសងខាងត្រូវតែថយចុះថាមពេល ព្រោះជាហេតុ ប្រព័ន្ធសរសៃឈាម ក្នុងរាងកាយត្រូវធ្វើចលនាមមាញឹក គ្រប់ទីកន្លែង។ យ៉ាងនេះហើយ ការទទួទានផ្លែប៊័ គឺជារបបអាហារយ៉ាងសាកសមមិនថា ភាគីខាង ប្រុស ឬស្រីនោះទេ។ នៅក្នុងផ្លែប៊ីមានផ្ទុកនូវសារធាតុ ចិញ្ចឹម យ៉ាងសំបូរបែប ដូចជា វីតាមីន E ជាដើម ដែលជាប្រភេទ វីតាមីន អាចផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ដែលជួយពង្រីកសរសៃឈាមឲ្យមានលំហូរបានល្អ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ហើយ ក៏អាចកាត់បន្ថយការខូចខាត DNA របស់មេជីវិតឈ្មោល។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
២. ផ្លែឪឡឹក
ផ្លែឪឡឹកជាប្រភេទរុក្ខជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ងាយស្រួលរកទិញ និងមានគុណសម្បត្ដិសម្រាប់សុខភាពផ្លូវភេទទៀតផង។ ព្រោះថា ផ្លែឈើមួយប្រភេទនេះសមានផ្ទុកនូវ អាស៊ីតអាមីណូ Citrulline ដែលជួយជំរុញ និងបង្កើនអារម្មណ៍របស់ដៃគូ ដូច្នេះវាជាអាហារសម្រន់ដ៏ល្អមួយដើម្បីទទួលទានមុន និង ក្រោយពេលរួមភេទ។ ម្យ៉ាងវិញទៀត បើយោងតាមការសិក្សាថ្មីៗរបស់ក្រុមអ្នក ស្រាវជ្រាវជនជាតិអ៊ីតាលី បានលើកឡើងថា អាស៊ីតអាមីណូ citrulline នៅក្នុងផ្លែឪឡឹកធ្វើអោយ លំហូរឈាមដំណើរការ បានល្អ ប្រសើរឡើង ហើយក៏អាចជួយកាត់បន្ថយ ហានិភ័យបញ្ហា អសមត្ថភាពលិង្គផងដែរ។
អត្ថបទគួរអាន៖
- ផ្លែឪឡឹកអាចជាឱសថធម្មជាតិ ជួយប្រុសៗមានបញ្ហាលិង្គមិនងាយឡើងរឹង
- អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន
- ប្រុសៗច្រើនយល់ខុសលើចំណុចទាំងនេះ ពេលចាប់ផ្ដើមរឿងលើគ្រែ
៣. ផ្លែចេក
ផ្លែចេក អាចផ្ដល់អត្ថប្រយោជន៍ខ្លាំង ទៅលើភាគីដៃគូខាងបុរស ព្រោះផ្លែឈើមួយប្រភេទនេះ មានផ្ទុកទៅដោយ សារធាតុអាហារបំប៉នច្រើន ដូចជាប្រភេទ ប៉ូតាស្យូមជាដើម ព្រោះថា ប៉ូតាស្យូម ជួយជំរុញការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន អរម៉ូនភេទបុរស និង បង្កើនចំណង់ផ្លូវភេទ។ មួយវិញទៀត ក៏មាន សារធាតុ Tryptophan ក៏ត្រូវបានគេរកឃើញមាននៅក្នុងផ្លែចេកដែរ ដែលវាជួយបង្កើនទៅដល់អ័រម៉ូន Serotonin ដែលជាប្រភេទ អរម៉ូន ជួយបង្កើនអារម្មណ៍ និង បង្កើនចំណង់ផ្លូវភេទរបស់បុរស។
៤. ផ្លែប៉ោម
ផ្លែឈើមួយប្រភេទនេះ អាចផ្ដល់អត្ថប្រយោជន៍ខ្ពស់ទៅដល់ដៃគូផ្លូវភេទ ជាពិសេសភាគីខាងស្រី។ ព្រោះថា ផ្លែប៉ោម មានផ្ទុកនូវ សមាសធាតុ polyphenols និង សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាស្រាក្រហម និងសូកូឡា ដែលអាចជំរុញលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និង ទ្វារមាស បង្កើនភាពស្រើបស្រាល។ មួយវិញទៀត ផ្លែប៉ោមក៏មានផ្ទុកនូវ សារធាតុ phloridzin មានទំនាក់ទំនងជាមួយ អ័រម៉ូន អេស្ត្រូឌីយ៉ូល ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធបន្តពូជរបស់ស្ត្រី រួមមាន ស្បូន បំពង់ស្បូន ទ្វារមាស និងថែមទាំង ជួយរក្សាជាតិរំអិល ដល់ប្រព័ន្ធបន្ដពូជស្រ្ដីទៀតផង។ ដូច្នេះផ្លែប៉ោមគួតែជា អាហារសម្រន់សំខាន់បំផុត ដែលអ្នកគួរតែនឹកឃើញ ក្រោយពេលរួមភេទ។
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
៥. ដំឡូងជ្វា
ដំឡូងជ្វា ក៏ជាជម្រើសដ៏ល្អផងដែរក្នុងកំលុងពេលក្រោយរួមភេទ។ ព្រោះដំឡូងជ្វា ជាប្រភេទអាហារដែលងាយនឹងឆាប់រលាយពីប្រព័ន្ធរំលាយអាហារ ហើយក៏សម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាសារធាតុរ៉ែ គេស្គាល់ថា អាចទប់ទល់ នឹង ជំងឺលើសឈាម ដែលអាចស្ថិតក្នុងស្ថានភាព វិវត្តទៅរកហានិភ័យខ្ពស់ អាចឈានទៅដល់ការខ្សោយ លិង្គ ឬ អសមត្ថភាពលិង្គ។ មិនត្រឹមតែប៉ុណ្ណោះ ដំឡូងជ្វាក៏សម្បូរទៅដោយសារធាតុ Beta-carotene ដែលផ្តល់ឱ្យរាងកាយនូវវីតាមីន A ដ៏ច្រើន ដែលអាចជួយបង្កើននូវទឹករំអិលនៅ មាត់ស្បូនឲ្យយកាន់តែប្រសើរឡើង។
ចំណុចសំខាន់
- ផ្លែប៊ែ ដែលមាន វីតាមីន E
- ផ្លែឪឡឹកមានផ្ទុកនូវ អាស៊ីតអាមីណូ citrulline
- ផ្លែចេកមានផ្ទុកនូវ ប៉ូតាស្យូម
- ផ្លែប៉ោម មានផ្ទុកសមាសធាតុ Phloridzin
- ដំឡូងជ្វា មានផ្ទុកនូវ វីតាមីន A
[embed-health-tool-ovulation]