ការសិក្សាបានរកឃើញថា ការរួមភេទដោយការព្រមព្រៀង កើតពីក្ដីស្រឡាញ់ បានផ្ដល់ប្រយោជន៍មួយចំនួនចំពោះសុខភាព មិនថាបុរស ឬស្រ្តី។ ជាមួយគ្នានេះដែរ ស្រីៗក៏អាចមានការប្រែប្រួលលើរាងកាយមួយចំនួនដែរ ក្រោយពីប្រឡូកក្នុងរឿងរួមភេទនេះ។ ខាងក្រោមនេះជាការប្រែប្រួលសំខាន់ៗចំនួន ៦ យ៉ាងដែលស្រីៗជួបប្រទះលើរាងកាយនៅពេលស្រីៗចាប់ផ្ដើមរួមភេទ។
១. ដើមទ្រូងឡើងតឹងណែន
ការរួមភេទធ្វើឲ្យរាងកាយឆ្លងកាត់ការប្រែប្រួលដោយផ្ទាល់ ដោយសារតែប្រព័ន្ធប្រសាទដែលទទួលបានការរំភើប នាំទៅរកសកម្មភាពនៅក្នុងសរសៃឈាមដែលបណ្ដាលឲ្យសុដន់ឡើងតឹង។ ក្រោយស្រីៗចាប់ផ្ដើមរួមភេទ ដើមទ្រូងពិតជាអាចធំជាងមុនដល់ទៅ ២៥% អំឡុងពេលរួមភេទ។ ស្រីៗគ្នាយើងដឹងឬអត់ថា ទំហំ និងភាពតឹងណែននៃដើមទ្រូង ពិតជាអាចប្រែប្រួលអាស្រ័យលើកម្រិតនៃការស្រើបស្រាល។
២. ចុងសុដន់ឆាប់ស្រៀវ
ឥទ្ធិពលមួយទៀតនៃការរួមភេទ អាចធ្វើឲ្យលំហូរឈាមកាន់តែច្រើន និងភាពតានតឹងនៃសាច់ដុំនៅក្នុងតំបន់មួយចំនួន រួមទាំងក្បាលសុដន់។ ដំណើរការនេះហៅថា vasocongestion ដែល ធ្វើឲ្យក្បាលសុដន់រឹង មានដុំពក និងអាចឈានទៅដល់ចំណុចកំពូល ដែលស្រីភាគច្រើនកម្រទៅដល់។ ប៉ុន្តែក្បាលសុដន់ប្រែជាស្រៀវជាទូទៅ ដែលមានន័យថាពួកគេអាចឡើងរឹង សូម្បីតែនៅពេលដែលយើងគិតពីរឿងស្រើបស្រាល។
៣. ភាពរីករាយ
ការរួមភេទអាចធ្វើឲ្យយើងមានភាពរីករាយ ហើយ Oxytocin ដែលគេស្គាល់ថាជាអ័រម៉ូនរីករាយជាអ្នកទទួលខុសត្រូវនៃភាពរីករាយនេះ។ ជាទូទៅ ស្រីៗបញ្ចេញអ័រម៉ូននេះច្រើនជាងប្រុសៗអំឡុងពេលរួមភេទ ហើយភា្លមៗនោះអាចធ្វើឲ្យយើងទទួលបានអារម្មណ៍រីករាយ។ ស្របគ្នានេះដែរ ពេលស្រីៗចាប់ផ្ដើមរួមភេទ ក៏មានបញ្ចេញសារធាតុ dopamine ធ្វើឲ្យមនុស្សកាន់តែមានទំនុកចិត្ត ហើយអ័រម៉ូនតេស្ដូស្ដេរ៉ូនអាចធ្វើឲ្យយើងកាន់តែមានភាពជឿជាក់។
៤. Clitoris និងស្បូនចេះឆ្លើយតប
ស្របពេលដែលទ្វារមាសហាក់ដូចជាអសកម្មមុនពេលមិនទាន់រួមភេទលើកដំបូង គ្នាយើងស្រីៗនឹងភ្ញាក់ផ្អើលពេលដឹងពីរបៀបដែល Clitoris និងស្បូនរៀនដំណើរការដោយខ្លួនឯង។ មុនពេល និងអំឡុងពេលរួមភេទ Clitorisនឹងរីកប៉ោង ហើយស្បូនងើបឡើងបន្តិច ដែលការឆ្លើយតបបែបនេះនឹងកើតមានជាថ្មីនៅពេលរួមភេទលើកក្រោយ។
៥. ភាពរលាស់នៃទ្វារមាសផ្លាស់ប្តូរ
ក្រោយរួមភេទលើកដំបូង ទ្វារមាសសម្របតាមសកម្មភាពដោយបើកទូលាយជាងមុន ហើយពេលក្រោយៗទៀត បើគ្នាយើងទទួលបានអារម្មណ៍ស្រើបស្រាលគ្រប់គ្រាន់ នោះទ្វារមាសនឹងបើកឡើង ត្រៀមខ្លួនសម្រាប់អ្វីដែលកើតឡើងបន្ទាប់។
៦. ទឹករម្អិលបញ្ចេញមកមិនដូចគ្នា
ក្រោយពីស្រីៗចាប់ផ្ដើមរួមភេទ ទឹករម្អិលបញ្ចេញមកមិនដូចមុនទៀតទេ ខណៈពេលដែលការសម្រេចកាមដោយខ្លួនឯងអាចធ្វើឲ្យស្រីៗបញ្ចេញទឹករម្អិលមានអារម្មណ៍សើម តែភាពសើមកើតចេញពីការស្រើបស្រាលដោយដៃគូគឺកាន់តែខ្លាំង។ បន្ទាប់មក ការបញ្ចេញទឹករម្អិលក៏បន្តប្រែប្រួលពេញមួយជីវិតរបស់ស្រីៗគ្នាយើង អាស្រ័យលើស្ថានភាពអារម្មណ៍ និងវដ្តរដូវដែរ។
ចំណុចសំខាន់
- ដើមទ្រូងឡើងតឹងណែន
- ចុងសុដន់ឆាប់ស្រៀវ
- ភាពរីករាយ
- Clitoris និងស្បូនចេះឆ្លើយតប
- ភាពរលាស់នៃទ្វារមាសផ្លាស់ប្តូរ
- ទឹករំអិលបញ្ចេញមកមិនដូចគ្នា
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
[embed-health-tool-ovulation]