ការឆាប់ចេញទឹកកាមលឿនពេក គឺជាឧបសគ្គដ៏ធំរបស់ដៃគូ ជាពិសេសភាគីខាងបុរសៗតែម្ដង ក្នុងកំលុងពេលដ៏មានក្ដីសុខបំផុត ក៏ត្រូវកាត់ផ្ដាច់ភ្លាមៗក្នុងរយៈពេលត្រឹមតែ ៤០វិនាទី ទៅ ២នាទីជាងបន្ដិចប៉ុណ្ណោះ។ តើប្រុសៗយើងចង់បែបនេះដែរទេ? ចម្លើយ គឺមិនចង់ទទួលបានបែបនេះទេ ប្រើពេលវេលាបានកាន់តែយូរកាន់តែជាតម្រូវការរបស់ប្រុសៗ។ ដូច្នេះយើងក៏មានវិធីសាស្ដ្រមួយចំនួនចង់បង្ហាញ សម្រាប់ជាជំនួយ ក៏អាចសាកល្បងបាន។
១.ជំនួយពីដៃគូ
ក្នុងចំណុចនេះមិនទាន់ដល់នាទីដែលចាប់ផ្ដើមប្រតិបត្ដិការណ៍ទេ ប៉ុន្ដែជានាទីមុនពេលចាប់ផ្ដើម ដែលយើងជាបុរសត្រូវតែពិភាគ្សាជាមួយដៃគូជាមុនសិន បង្ហាញពីអារម្មណ៍ពិតដែលចង់ ឲ្យដំណើរការលើគ្រែនេះមានភាពរលូនហើយមានរយៈពេលយូ។ បើដៃគូរបស់យើងយល់ព្រម យើងនឹងប្រាប់គាត់ពីរបៀបផ្សេងៗដែលយើងនឹងប្រើ ក្នុងកំលុងពេលរួមភេទនោះដើម្បីជាការយល់ពីគ្នា។ នេះបើយោងតាមការលើកឡើងរបស់ អ្នកស្រី Vanessa Marin អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ដ និង សុខភាពផ្លូវភេទ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២.ប្រើស្រោម
ការប្រើស្រោមក៏ជាវិធីសាស្ដ្រមួយក្នុងចំណោមវិធីសាស្ដ្រពន្យារការចេញទឹកកាមលឿនដែរ ព្រោះការប្រើស្រោមអាចបញ្ជៀសប្រុសៗពីការប្រតិកម្មអាលែកហ្ស៊ីរហ័ស។ ស្រោមអាចការពារ រុំព័ន្ធជុំវិញលិង្គ ជាលទ្ធផលបុរសៗដែលមានជំងឺអាលែកហ្ស៊ីស្បែកប្រតិកម្មរហ័ស គឺអាចជួយបានមួយកម្រិត។ ការសិក្សាបានបង្ហាញថា បុរសៗដែលមានជំងឺអាលែកហ្ស៊ីស្បែក និងជំងឺសើរស្បែក ក៏ងាយនឹងបង្កឲ្យរួមភេទឆាប់ចេញទឹកកាមបានដែរ។
៣.បន្ថយល្បឿន
ការសម្រុកលឿនៗពេក ក៏ជាកត្ដាជម្រុញឲ្យឆាប់ចេញទឹកបានដែរ ព្រោះកាលដែល យើងខំសម្រុកពេក ក៏នឹងធ្វើឲ្យយើងបាត់បង់ការគ្រងអារម្មណ៍។ ក្នុងចំណុចនេះអ្នកស្រី Vanessa Marin បានបញ្ជាក់ថា ការរួមភេទដោយសកម្មភាពយឺតៗ ហើយដកដង្ហើមមួយៗ ក្នុងកំលុងពេលចាប់ផ្ដើមមិនត្រឹមតែធ្វើឲ្យមានរយៈពេលយូរនោះទេ ហើយដៃគូខាងស្រីក៏អាចនឹងឈានដល់ចំណុចកំពូលផងដែរ។
៤.ប្ដូរក្បាច់
ការប្ដូរក្បាច់ឲ្យបានញឹកញាប់ក៏ជារឿងល្អសម្រាប់ដៃគូ ព្រោះការប្ដូរក្បាច់មានន័យថាគឺការពន្យាពេល នៃចង្វាក់រួមភេទ ហើយក៏ជាពេលដែលយើងអាចសម្រួលការដកដង្ហើមបានដែរ។ អ្នកស្រី Vanessa Marin បានបញ្ជាក់ថា នេះក៏ជាការកាត់ផ្ដាច់ចង្វាក់ផងដែរ។ ការផ្ដាច់ចង្វាក់នេះ យើងក៏អាចធ្វើបានមួយវិធីទៀត ដូចជាការផ្អាកសកម្មភាពបន្ដិច ឬក៏ដកលិង្គចេញសិន ហើយចាំបន្ដទៅមុខទៀត។
អត្ថបទគួរអាន៖
- អាហារល្អៗជួយបេះដូងមានសុខភាពល្អ
- សូណា ជួយបេះដូង និងសម្ពាធឈាម ដូចហាត់ប្រាណដែរ
- រឿង ៥យ៉ាង គ្នាយើងគួរដឹងដើម្បីរក្សាបេះដូងមានសុខភាពល្អ
- នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក
- លំហាត់ប្រាណ ៤ ប្រភេទ ជួយដល់សុខភាពបេះដូង
- រត់ហាត់ប្រាណតិចៗសោះ ជួយសុខភាពឡើងច្រើន ស្ទើរមិនជឿ
៥.សម្រេចកាមដោយខ្លួនឯង
ការសម្រេចកាមដោយខ្លួនឯងមុនពេលរួមភេទជាមួយដៃគូ ក៏ជាវិធីសាស្ដ្រមួយជួយឲ្យយើងជាបុរសមិនងាយចេញទឹកបានដែរ។ បុរសៗអាចអនុវត្ដវិធីនេះបាន ព្រោះថាក្រោយពេលដែល ទឹកចេញម្ដងហើយ គឺអាចប្រើពេលយូទៀត ទើបចេញម្ដងទៀត។ ការសាកល្បងវិធីនេះ ត្រូវច្បាស់លាស់ពេលវេលា ពោលក្រោយពីសម្រេចកាមរួចភ្លាម ប្រញាប់ប្រតិបត្ដិការណ៍ភ្លាម បើចង់បានពេលយូរ។ ប៉ុន្ដែការធ្វើបែបនេះ ភាគច្រើន អាចនឹងប៉ះពាល់ដល់អារម្មណ៍ខាងប្រុស ដែលអាចធ្លាក់ចុះចំណង់ផ្លូវភេទមួយកម្រិត។
៦.រំខានអារម្មណ៍ខ្លួនឯង
ការរំខានអារម្មណ៍ខ្លួនឯង ក្នុងចំណុចនេះ អាចនឹងប៉ះពាល់ក្ដីសុខផ្លូវចិត្ដបន្ដិចខាងបុរស។ ប៉ុន្ដែដើម្បីបំពេញតម្រូវការក្ដីសុខមនុស្សដែលខ្លួនស្រលាញ់ ការធ្វើបែបនេះក៏ជាវិធីសាស្ដ្រល្អផងដែរ។ ការរំខានខ្លួនឯងពេលនេះ ចង់មានន័យថា យើងជាបុរសត្រូវបោះបង់ការផ្ដោតអារម្មណ៍ទៅលើដៃគូរបស់យើង ដោយគិតទៅរឿងអ្វីផ្សេងៗ ដូចជាការញ៉ាំបាយពេលល្ងាច ឬធ្វើអ្វីផ្សេងដែលមិនទាក់ទងនឹងអារម្មណ៍ផ្លូវភេទពេលនោះ។ ការធ្វើបែបនេះអាចនឹងជួយយើង ពន្យារពេលចេញទឹកកាមបាន ខណៈដែលអារម្មណ៍របស់យើងមិនបានផ្ដោតទៅលើដៃគូ។ ប៉ុន្ដែត្រូវចាំថា នៅតែបន្ដរក្សាសកម្មភាពជាមួយដៃគូដដែល ជៀសវាងធ្វើឲ្យភាគីខាងស្រីដឹងខ្លួនថា យើងកំពុងគិតរឿងផ្សេងពីគាត់ ព្រោះស្រីៗងាយនឹងអស់អារម្មណ៍ខ្លាំងណាស់ពេលដឹងថា ខ្លួនយើងនៅជាមួយគាត់ តែអារម្មណ៍នៅក្រៅ។
៧.ធ្វើYogaជាប្រចាំ
ប្រុសៗអាចធ្វើYoga ជាប្រចាំ ព្រោះ Yoga បានផ្ដោតសំខាន់ លើការធ្វើចលនា ការពង្រឹង នៃឥរិយាបថតាមផ្នែកផ្សេងៗ នៃរាងកាយ ដូចជាឥរិយាបថ ហាត់ផ្នែកត្រគាក ចង្កេះ ស្មា ដៃ សម្រួលសរសៃរតាមសន្លាក់ឆ្អឹង និងប្រព័ន្ធដង្ហើម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះការហាត់ Yoga ក៏បានជួយទៅដល់ផ្នែកស្មារតីផងដែរ ព្រោះថា Yoga គឺមានភាពស្ងប់ស្ងាត់ ក្នុងអារម្មណ៍អាចជួយឲ្យយើងអាចជៀសផុតបានពី ជំងឺស្ដ្រេស ជំងឺបាក់ទឹកចិត្ដ ពោល អាចជួយឲ្យផ្នែកសុខភាពផ្លូវចិត្ដរឹងមាំ។ ដូច្នេះ ការហាត់ Yoga បានជារៀងរាល់ថ្ងៃ នឹងជួយបង្កើនសមត្ថភាពផ្លូវភេទបានល្អ។
ជារូមអ្នកស្រី Vanessa Marin ក៏បានបញ្ជាក់ថា មានវិធីផ្សេងៗមួយចំនួនទៀត ដែលអាចអនុវត្ដបាន តាមបទពិសោធន៍ និងអាស្រ័យទៅលើចំណង់របស់ពួកគេ។ វិធីសាស្ដ្រអាចជា ការប្រើប្រាស់ថ្នាំជួយពន្យារពេលចេញទឹកជាដើម ប៉ុន្ដែចូរចងចាំថា ប្រសិនបើគ្រប់វិធីដែលយើងប្រើហើយ នៅតែមិនមានប្រសិទ្ធភាព គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យ ផ្នែកសុខភាពផ្លូវភេទ ដើម្បីកាន់តែច្បាស់ថា យើងកំពុងតែមានជំងឺផ្លូវភេទឬក៏អត់។
[embed-health-tool-ovulation]