backup og meta

រឿងមួយចំនួន ស្រីៗចង់បានក្រោយរួមភេទរួច

រឿងមួយចំនួន ស្រីៗចង់បានក្រោយរួមភេទរួច

ការរួមភេទត្រូវធ្វើឡើងដោយការរីករាយ និងយកចិត្ដទុកដាក់បំផុតចំពោះដៃគូទៅវិញទៅមក ទាំងកាយវិការ និងពាក្យសម្ដីដើម្បីបង្ហាញពីភាពស្មោះត្រង់ និងទំនុកចិត្ដមិនអាចខ្វះបាន។ ហេតុដូច្នេះហើយ ការត្រៀមលក្ខណៈរួមភេទជាមួយដៃគូ មិនថាមុនពេល ឬក្រោយពេលនោះទេ ដៃគូតែងតែចង់បានការខ្វល់ខ្វាយ ជាពិសេសភាគីខាងនារីតែម្ដង ក្រោយរួមភេទ ខាងស្រីមានតម្រូវការខ្ពស់ ដែលយើងជាបុរសគួរដឹង ដើម្បីរក្សាទំនាក់ទំនងនេះកាន់តែល្អប្រសើរ។

១.ការថើបអង្អែល

នារីៗភាគច្រើន គាត់ចង់ទទួលបានភាពស្និតស្នាលខ្លាំងដោយការថើបអង្អែលថ្នាក់ថ្មមពីបុរសក្រោយពេលរួម​ភេទ។​ សកម្មភាពបែបនេះអាចធ្វើឲ្យភាគីខាង​ស្រីមានទំនុកចិត្ដ និងការលើកទឹកចិត្ដខ្ពស់ពីបុរសដែលគាត់ស្រលាញ់។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះក៏ជាសារមួយចង់ប្រាប់ថា គ្រប់ពេលវេលា មុនពេលឬក្រោយរួមភេទនោះទេ អារម្មណ៍នៅតែត្រូវការ និង​ស្រលាញ់គាត់ខ្លាំង មិនអាចខ្វះបាន។ យើងអាចថើបគ្រប់ទីកន្លែងលើខ្លួនប្រាណរបស់គាត់​មិនថាដងខ្លួន មុខ ឬក្បាលនោះទេ ដៃគូនឹងទទួលបានភាពកក់ក្ដៅមួយនេះ។

អត្ថបទគួរអាន៖

២.ការឱប

ផ្ដល់ក្ដីស្រលាញ់ដោយការឱប ក៏ជាវិធីមួយដែលនារី​ចង់បានក្រោយពេលរួមភេទ។ ជាក់ស្ដែងកំហុសមួយដែលប្រុសៗមិនសូវគិតដល់ក្រោយពេលរួមភេទ​ គឺ​តែងតែធ្វើតាមអារម្មណ៍​អស់កម្លាំងជាក់ស្ដែង ពោលអាច​គេងយកសុខតែម្នាក់ឯង ដោយមិនសូវខ្វល់ពីដៃគូ។ ចំណុច​នេះ​ក៏អាចធ្វើឲ្យដៃគូឆាប់អន់ចិត្ដ ហើយក៏មិន​ចង់ទទួលបានទង្វើរមួយនេះឡើយ។ ការឱបទោះឆាប់ក្ដី យូរក្ដីក៏យើងអាចធ្វើសម្រាប់ដៃគូបានប្រសិនជាមាន​ឱកាសនោះមែន។

៣.សួរពីអារម្មណ៍ពិត

ចំណុចនេះអាចមានភាពខ្មាសអៀនបន្ដិចសម្រាប់ដៃគូថ្មីថ្មោង ឬដៃគូដែលមិនសូវមានពេលវេលាជាមួយគ្នាញឹកញាប់។ ម្យ៉ាងវិញទៀតនារីក៏មានការអៀនខ្មាសនឹងឆ្លើយសំណួរនេះដែរ ប៉ុន្ដែអាចនឹងប្ដូរអារម្មណ៍មកវិញដោយ​​​​ភាពរីករាយអាចនិយាបានថា ការបង្កើតបរិយាកាសស្រស់ស្រាយ ក្រោយពេលហត់នឿយពីរួមភេទហើយ។ យើងអាចសួរពីអារម្មណ៍ដែលគាត់ទទួលបាន ក្នុងកំលុងពេលរួមភេទ ពេលនោះទោះគាត់ឆ្លើយឬមិនឆ្លើយក៏មិនអីដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤.ការសន្ទនាខ្លីៗ

បន្ទាប់ពីប្រតិបត្ដិការរួច យើងបុរសៗមិនគួរសម្រាកគេងលក់ភ្លាមនោះទេ​ យើងអាចបង្កើតការសន្ទនាខ្លីៗបង្ហាញ​ពីទំហំអារម្មណ៍ខ្វាយខ្វល់ និងសុខទុក្ខពីគាត់ឲ្យបានច្រើន។ នារីភាគច្រើនគាត់​​​តែងតែចង់ស្ដាប់សម្ដីដែលយើងសួរគាត់អំពីសុខទុក្ខដែលយើងគិតចំពោះគាត់ ព្រោះ​គាត់មិនអាចសុខៗ និយាយចេញមកដោយគ្មានការសួរនាំពីយើង​នោះទេ។ ការគិតដល់ចំណុចនេះ គាត់នឹងអាចសប្បាយចិត្ដខ្លាំង និយាយពីទុក្ខកង្វល់ដែលគាត់មាន ប្រាប់​មកកាន់យើងជាមិនខាន។

[embed-health-tool-bmr]

៥.ការធ្វើឲ្យភ្ញាក់ផ្អើល

ការធ្វើរឿងដែលភ្ញាក់ផ្អើល ដោយការបង្ហាញនូវរបស់អ្វីមួយ ទុកជាកាដូរសម្រាប់គាត់ មិនថាតិចឬច្រើនទេ គឺដៃគូ​នឹងសប្បាយចិត្ដ ជាពិសេសរបស់ដែលគាត់ស្រលាញ់​។ ភាគីខាងស្រីនឹង​ទទួលអារម្មណ៍កក់ក្ដៅពីយើង​បាន១០០% ពិសេស​​​ភាពសប្បាយរីករាយដែលយើងអាចផ្ដល់ឲ្យបានក្រៅពីក្ដីសុខដោយការរួមភេទ។ ការផ្ដល់ជារបស់អ្វីមួយដល់ដៃគូ យើងអាចធ្វើបាន តាមពេលវេលាក្នុងឱកាសកម្មវិធីអ្វីមួយ ដូចជាបុណ្យនៃក្ដីស្រលាញ់ ឬឱកាសផ្សេងទៀតទៅតាមពេលវេលាជាក់ស្ដែង។

៦.បង្ហាញការយកចិត្ដទុកដាក់

នារីៗចង់បានការយកចិត្ដទុកដាក់ពីដៃគូ ច្រើនជាងដៃគូយកចិត្ដទុកដាក់លើទូរស័ព្ទ។ មានន័យថាយើងត្រូវទុកទូរស័ព្ទចោលមួយឡែកសិន បើគ្មានភារកិច្ចចាំបាច់។ ការចំណាយពេលប្រើប្រាស់ទូរស័ព្ទនៅក្បែរដៃគូ អាចបណ្ដាលឲ្យគាត់មានអារម្មណ៍​ធុញថប់ និងពេល​ខ្លះគាត់អាចមានអារម្មណ៍អន់ចិត្ដដោយមិនឲ្យយើងឃើញ។ ដូច្នេះគ្មានអ្វីដែលពិបាក​នោះទេ​ បើគ្រាន់តែផ្ដល់ស្មាឲ្យគាត់កើយ និយាយពាក្យល្អៗ សប្បាយៗទៅកាន់គាត់នោះ។

ចំណុចសំខាន់

ជារួម នារីៗគាត់ចង់បានភាពផ្អែមល្ហែម ការយកចិត្ដទុកដាក់មិនថាពាក្យសម្ដី ឬកាយវិការនោះទេ គឺជាតម្រូវការរបស់គាត់ទាំងអស់។ ភាពផ្អែមល្ហែមត្រូវផ្ដើមឡើងពីយើងប្រុសៗ ប៉ុន្ដែតាមភាព ជាក់ស្ដែងភាគច្រើន បុរសៗគាត់តែងតែអស់កម្លាំង អាចគេងលក់ចោលដៃគូក៏មាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Things Men Do After Sex That Women Love, https://level.medium.com/5-things-men-do-after-sex-that-women-love-f5aeae214acc

Examining the Possible Functions of Kissing in Romantic Relationships, https://www.ncbi.nlm.nih.gov/pmc/articles/PMC4487821/

https://bestlifeonline.com/things-to-do-after-sex/, https://bestlifeonline.com/things-to-do-after-sex/

Nine things to do after sex From round two to a selfie, https://www.gq-magazine.co.uk/article/things-to-do-after-sex

Men fall asleep, women cuddle and other post-sex behaviors that affect relationships, https://edition.cnn.com/2019/04/26/health/post-sex-kerner/index.html

7 things almost every woman wants after sex, https://en.igihe.com/social/7-things-almost-every-woman-wants-after-sex

កំណែ​ប្រែបច្ចុប្បន្ន

19/07/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប្រុស-ស្រី ចង់បានសកម្មភាពផ្លូវភេទល្អ កុំភ្លេចហាត់ប្រាណ

កត្តាទាំងនេះ សុទ្ធតែជាសត្រូវរបស់ចំណង់ផ្លូវភេទ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម