ហេតុអ្វីបានជាប្រុសៗត្រូវតែដឹងពីចំណូលចិត្ដដៃគូ មុនឈានដល់ការរួមភេទ? នេះក៏ព្រោះថា ការរួមភេទប្រកបដោយភាពរីករាយ និងជោគជ័យ គឺជាក្ដីប្រាថ្នាដៃគូគ្រប់រូប ជាពិសេស ចំពោះដៃគូខាងស្រីតែម្ដង។ ស្រីៗក៏ចង់ទទួលបានក្ដីសុខពេញលេញ រាប់ពីចំណុចចាប់ផ្ដើម ដល់ចំណុចបញ្ចប់។ ប៉ុន្ដែភាគច្រើនស្រីៗតែងតែសល់អារម្មណ៍ក្រោយពេលប្រត្ដិបត្ដិការបានបញ្ចប់ នេះក៏ព្រោះតែដៃគូ មិនយល់ពីអារម្មណ៍ខាងស្រីច្បាស់មុនពេលចាប់ផ្ដើម។
ការសិក្សាមួយធ្វើឡើងដោយ អ្នកស្រាវជា្រវផ្នែកសុខភាពផ្លូវភេទជនជាតិ ព័រទុយហ្គាល់ អ្នកស្រី Ana Carvalheira លើស្រី្ដចូលរួមសរុប ៣ ៦៨៧នាក់ បង្ហាញថា មនុស្សស្រីដែលរួមភេទមុនពេលមានអារម្មណ៍ផ្លូវភេទ មានចំនួនច្រើនជាងពីរដង បើធៀបទៅនឹងមនុស្សស្រីដែលរួមភេទពេលមានអារម្មណ៍ផ្លូវភេទ។ ចំណុចនេះបានធ្វើឲ្យអ្នកវាយតម្លៃផ្នែកសុខភាពផ្លូវភេទជាច្រើនទទួលស្គាល់ថា ក្ដីសុខចំណុចកំពូលមនុស្សស្រីមានចំនួនតិចជាងមនុស្សប្រុសគ្រប់ពេលរួមភេទ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ការដឹងច្បាស់ពីចំំំណូលចិត្ដ ផ្ដល់ភាពរីករាយ រំភើប និង បង្កើតអារម្មណ៍មុនឈានដល់ការរួមភេទគឺជាចំណុចសំខាន់បំផុតអាចធ្វើឲ្យខាងស្រីឈានដល់ចំណុចកំពូល។ ម្យ៉ាងទៀត វាក៏ជារឿងល្អសម្រាប់ចំណងគូស្នេហ៍ដ៏ផ្អែមល្ហែមមិនអាចកាត់ផ្ដាច់បាន។ ដូច្នេះប្រុសៗបើចង់ឲ្យដៃគូ រួមដំណើរប្រកបដោយជោគជ័យជាមួយគ្នាអាចសាកល្បងវិធីសាស្ដ្រខាងក្រោមបាន៖
១.បង្កើតបរិយាកាសរីករាយ
ជារឿងដែលចាំបាច់ប្រុសៗគួរតែចំណាយពេលយ៉ាងហោច ១០នាទី ដើម្បីអូសទាញចិត្ដមនុស្សស្រី ឲ្យត្រូវទៅតាមតម្រូវការចំណង់ភេទ តាមរយៈវិធីសាស្ដ្រដូចជា ការងូតទឹករួមគ្នា ការថ្នាក់ថ្នម ថើបអង្អែល ធ្វើម៉ាស្សា ឬការចាក់ភ្លេងរ៉ូមេនទិក ជាដើម។ នៅមានវិធីសាស្ដ្រជាច្រើនផ្សេងទៀតអាចប្រើប្រាស់បាន អាស្រ័យលើដៃគូយល់ពីគ្នាច្បាស់លាស់។
២.ការពន្យារពេល
ពេលដែលយើងអាចធ្វើឲ្យដៃគូមានអារម្មណ៍ហើយ មិនចាំបាច់ប្រញាប់ពេកនោះទេ អាចអូសពេលវេលាឲ្យខាងស្រីមានអារម្មណ៍យូរបន្ដិចក៏មិនអីនោះដែរ ព្រោះចំណង់កំពូលមនុស្សស្រីមានរយៈពេលយូរជាងមនុស្សប្រុស។ យើងអាចចាំដល់ពេលខាងស្រីមានអារម្មណ៍ជោគជាំបន្ដិច ចាំប្រតិបត្ដិការ ក៏មិនទាន់យឺតពេល។ វិធីសាស្ដ្រពន្យាពេលនេះ ក៏អាចប្រើប្រាស់បានក្នុងកំលុងពេលរួមភេទបានដែរ ប្រសិនជាអ្នកចង់ឲ្យដៃគូរមានក្ដីសុខបានយូរ។
៣.បង្ហាញដងខ្លួនសិចស៊ី
សម្រាប់ប្រុសៗយើងដែលមានដងខ្លួនសង្ហា មាំមួន ក៏អាចបង្ហាញភាពទាក់ទាញរបស់ខ្លួនតាមរយៈដងខ្លួននេះទៅកាន់ដៃគូខាងស្រីបានដែរ។ ភាពទាក់ទាញនៃដងខ្លួន ក៏ជាចំណុច ដែលអាចទាញចិត្ដមនុស្សស្រីឲ្យកើតមានចំណង់ភេទបានដែរ ជាមួយនឹងការបីត្រកង នៅចន្លោះដើមទ្រូងដ៏កក់ក្ដៅ។ វិធីសាស្ដ្របែបនេះក៏ត្រូវអ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ណែរនាំដល់មនុស្សប្រុសគ្រប់រូបដែលមានរាងសាច់ដុំសាកល្បងអនុវត្ដផងដែរ។ ប៉ុន្ដែប្រសិនជាបុរសៗដែលមិនមានសាច់ដុំ ឬរាងសង្ហានោះទេគួរតែសាកល្បងតាមវិធីធម្មតាទៅដូចបង្ហាញខាងលើ។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
ជារួម ការដឹងពីចំណូលចិត្ដដៃគូមុនពេលឈានដល់ការរួមភេទគឺជារឿងដែលសំខាន់ ព្រោះយើងអាចធ្វើរឿងជាច្រើន ត្រូវនឹងអ្វីដែលខាងស្រីត្រូវការ ជាពិសេសក៏អាចសម្រេចក្ដីបំណងដែលយើងខិតខំធ្វើតាំងពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់ដែរ។
[embed-health-tool-ovulation]