យើងអាចនិយាយបានថាមានចំណុចចំនួនប្រាំ ដែលស្រីៗតែងតែខ្មាសអៀន ពិបាកហារមាត់និយាយទៅដៃគូ ក្នុងកំលុងរួមភេទ។ អ្នកស្រី Robin Milhausen សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកផ្លូវភេទនៅសាកលវិទ្យាល័យ Guelph ប្រទេសកាណាដា មានប្រសាសន៍ថា ស្រីៗបានបាត់បងឱកាសទទួលក្ដីសុខជាច្រើនដង ដោយការលាក់បាំងអារម្មណ៍ និងភាពខ្មាសអៀន ចំពោះដៃគូ ម្យ៉ាងវិញទៀត ដៃគូក៏មិនបានយល់ពីអ្វីដែលខាងស្រីចង់បាននោះដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
អ្នកស្រីសាស្ដ្រាចារ្យបានណែនាំចំណុចសាមញ្ញៗទាំង៥នេះ ដែលស្រីៗចង់បានពីដៃគូរបស់់ខ្លួនក្នុងកំលុងពេលរួមភេទ៖
១. បង្កើតអារម្មណ៍
បុរសៗអាចមានអារម្មណ៍ផ្លូវភេទកើតឡើងគ្រប់ពេលវេលា ប៉ុន្ដែសម្រាប់ស្ដ្រីវិញ មិនងាយនោះទេ។ គ្រប់ពេលនៅជាមួយគ្នាក្ដីបំណងរបស់ស្រីៗមុនពេលចាប់ផ្ដើម ចង់ឲ្យដៃគូជួយបង្កើតអារម្មណ៍ជាមុនសិន មុនឈានដល់រួមភេទ។ អារម្មណ៍មួយនេះស្រីៗមានការអៀនខ្មាស មិនហ៊ាននិយាយនោះទេ ប៉ុន្ដែពិតជាចង់ឲ្យដៃគូរបស់ខ្លួនដឹងខ្លាំងណាស់។ ស្រីៗអាចយល់ច្បាស់ថា អារម្មណ៍ប្រុសៗអាចកើតមានភ្លាមៗ ហើយក៏អាចឆាប់អស់ទៅវិញភ្លាមៗបានដែរ នៅពេលដល់ចំណុចកំពូល។ ដូច្នេះអ្វីដែលស្រីៗរំពឹងទុក គឺដៃគូរបស់ខ្លួនអាចបង្កើតអារម្មណ៍ឲ្យខ្លួនបាន មិនថាតាមបែបណានោះទេ គឺជាក្ដីសុខ ដែលអាចរួមដំណើរជាមួយគ្នា។
២.ភាពស្និទ្ធស្នាល
ការរួមភេទមិនគួរបញ្ចប់ភ្លាមៗក្រោយពេលដៃគូដល់ចំណុចកំពូលនោះទេ។ ស្រីៗគាត់ចង់បានភាពកក់ក្ដៅ ដោយការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និង ការបរបោសអង្អែល ពីដៃគូខ្លាំងណាស់ក្រោយពេលរួមភេទ។ ភាគីខាងស្រីមិនចង់ចាប់ផ្ដើម និង បញ្ចប់ដោយភាពតក់ក្រហល់ភ្លាមៗ ដោយទុកខ្លួនចោលនោះទេ។ ទោះបីដៃគូរបស់ខ្លួន មិនអាចបំពេញក្ដីបំណងឈានដល់ចំណុចកំពូល ស្រីៗនៅតែរីករាយប្រសិនបើដៃគូអាច រក្សាភាពស្និទ្ធស្នាលមួយនេះបានយូរ។
៣.ភាពស្ងៀមស្ងាត់
បុរសៗភាគច្រើនអាចយល់ថា ការដែលដៃគូរបស់ខ្លួនស្ងប់ស្ងាត់ គ្មានសកម្មភាព ឬសំឡេងអ្វី នោះមានន័យថា ខ្លួនគ្មានលទ្ធភាពអាចធ្វើឲ្យដៃគូដល់ចំណុចកំពូលបានទេ។ ប៉ុន្ដែគឺមិនដូច្នោះទេ ស្រីៗខ្លះមានភាពខ្មាស់អៀន អាចខំទប់អារម្មណ៍ ដោយមិនបញ្ចេញសញ្ញាអ្វីឡើយ ទោះជាឈានដល់ចំណុចកំពូលក៏ដោយ។ ចំណុចនេះ ស្រីៗក៏មានការអៀនខ្មាស ដោយមិនហ៊ាននិយាយប្រាប់ពីមូលហេតុដល់ដៃគូ ប្រសិនបើបុរសៗមិនបានសួរនាំ។
៤.ការរៀបចំខ្លួន
ស្រីៗទោះបីជាមើលឃើញពីភាពខ្សោយដៃគូ ក៏មិនហ៊ាននិយាយនោះដែរ។ ប៉ុន្ដែយើងជាបុ្រសត្រូវតែដឹងពីចំណូលចិត្ដដែលដៃគូត្រូវការ ការអនាម័យរាងកាយប្រដាប់ភេទ ភាពក្រអូបជាប់ខ្លួន គឺផ្ដល់នូវទំនុកចិត្ដដល់ដៃគូ។ ភាពស្រស់ស្អាត អនាម័យ របស់បុរសៗមុនពេលចាប់ផ្ដើមរួមភេទ គឺជាចំណុចពិសេសដែលស្រីៗឆាប់មើលឃើញ ហើយក៏ឆាប់ធ្វើឲ្យមានអារម្មណ៍ផងដែរ។ ដូច្នេះចំណុចទាំងនេះគឺជាការត្រៀមខ្លួនដែលបុរសៗចាំបាច់ត្រូវដឹង ព្រោះស្រីទោះមើលឃើញពីភាពខ្វះខាត ក៏មិនហ៊ាននិយាយចំៗពីមុខយើងនោះដែរ។
៥.ស្វែងយល់ពីចំណូលចិត្ដ
ជាធម្មតាស្រីៗចូលចិត្ដលាក់បាំងពីចំណូលចិត្ដដែលខ្លួនមានណាស់។ អ្នកខ្លះអាចអៀនខ្មាស មិនហ៊ាននិយាយនូវអ្វីដែលខ្លួនចង់ឲ្យដៃគូធ្វើដើម្បីខ្លួន។ តួយ៉ាងការបបោសអង្អែលបង្កើតអារម្មណ៍មុនពេលចាប់ផ្ដើម ការប្រើប្រាស់វិធីរួមភេទផ្សេងៗ ការប្រើប្រាស់ភាសាស៊ីអារម្មណ៍ ក្នុងកំលុងរួមភេទ ការបង្ហាញទំហំក្ដីសុខដែលគាត់ទទួលបាន ទាំងនេះស្រីៗមិនមានភាពកា្លហាននិយាយឲ្យដៃគូដឹងឡើយ។ ដៃគូត្រូវតែស្វែងយល់ពីនូវចំណុចទាំងនេះ គ្រប់ពេលវេលានៅជាមួយគ្នា។
អត្ថបទគួរអាន៖
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- បញ្ហាបេះដូង! បើមានសញ្ញាទាំងនេះ ឆាប់ទៅជួបពេទ្យភ្លាម
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
[embed-health-tool-ovulation]