ជំងឺកាមរោគមានច្រើនប្រភេទ មានខ្លះអាចមានលក្ខណៈស្រាល និងខ្លះទៀតអាចគំរាមកំហែងដល់ជីវិត។ ដោយឡែកជំងឺកាមរោគមានភាគតិចណាស់ អាចបញ្ចេញរោគសញ្ញាលើខ្លួនប្រាណផ្នែកខាងក្រៅរបស់អ្នកជំងឺ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងកំលុងពេលរួមភេទ។ ក្នុងករណីដែលដៃគូកំពុងតែលាក់បាំងពីជំងឺកាមរោគ ឬក្នុងករណីខ្លះអាចខ្លួនអ្នកជំងឺផ្ទាល់មិនបានដឹងថាមានផ្ទុកជំងឺទាំងនេះ យើងក៏អាចកត់សម្គាល់ដឹងពីរោគសញ្ញាផ្សេងៗដែលបានកើតឡើងចំពោះដៃគូផងដែរ។
ជំងឺកាមរោគជាប្រភេទជំងឺដែលភាគច្រើនបង្ហាញរោគសញ្ញា នៅត្រង់បរិវេណប្រដាប់ភេទ ដោយមានលក្ខណៈប្រែប្រួលខុសធម្មតាទៅតាមប្រភេទជំងឺ។ អាការៈអ្នកជំងឺគឺមិនអាចលាក់បាំងបាននោះទេប្រសិនជាបង្ហាញរូបសញ្ញាទាំងនេះ៖
ដៃគូស្នេហាភាគច្រើនដែលមានជំងឺកាមរោគជាប់ខ្លួន ឬកំពុងតែផ្ទុកស្ថិតក្នុងការសង្ស័យ រមែងមានការប្រែប្រួលឥរិយាបថរួមភេទខុសប្លែកពីធម្មតា អាចជាការបដិសេធសំណើររួមភេទពីដៃគូ អាចជំរុញឲ្យមានការប្រើប្រាស់ស្រោម និងចុងក្រោយជាការបង្វែការចាប់អារម្មណ៍ធ្វើរឿងផ្សេងដែលអាចគេចវេសពីចំណង់ដៃគូ។ ក្នុងចំណុចនេះអ្នកជំងឺអាចមានផ្ទុកប្រភេទជំងឺ ជាការសង្ស័យពីដៃគូ គឺប្រភេទជំងឺប្រមេះទាំងពីរប្រភេទ។ ជំងឺប្រមេះទាំងពីរប្រភេទអាចបង្ហាញរោគសញ្ញាច្បាស់នៅត្រង់បរិវេណប្រដាប់ភេទ មិនអាចលាក់បាំងបាន។
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣.ភាពខ្មាសអៀន និងភ័យខ្លាច
ដៃគូស្នេហារាប់ឆ្នាំ ការបង្ហាញអាការៈខ្មាសអៀនគឺជារឿងចម្លែក ជាពិសេសចំពោះភាគីខាងស្រីតែម្ដង បើខាងប្រុសវិញ គឺកម្រខ្លាំងណាស់។ មនុស្សស្រីដើម្បីឆ្លើយតបនឹងតម្រូវការខាងប្រុស ស្ថិតក្នុងស្ថានភាពភ័យខ្លាច មិនហ៊ានបដិសេធនោះទេ បានត្រឹមបង្ហាញអាការៈខ្មាសអៀន និងមិនស្រណុកចិត្ដ ព្រោះអាចយល់ថាខ្លួនកំពុងតែសាងកំហុសមួយ គឺការផ្ទេរមេរោគទៅកាន់ដៃគូរបស់ខ្លួន។ អ្នកជំងឺអាចមិនហ៊ាននិយាយប្រាប់ដៃគូរបស់ខ្លួនដោយផ្ទាល់ ព្រោះខ្លាចទទួលការរើសអើង បាត់បង់ក្ដីស្រលាញ់ និង អាចឈានដល់ការប្រែប្រួលទំនាក់ទំនង។ ករណីនេះ យើងជាដៃគូត្រូវកត់សម្គាល់ឲ្យច្បាស់ បើមើលដឹងពីមូលហេតុ និង បញ្ហាប្រឈម ត្រូវពិភាក្សាពិគ្រោះយោបល់ដោយបើកចំហរ ផ្ដល់ក្ដីសង្ឃឹម ស្វែងរកដំណោះស្រាយព្យាបាលឲ្យបានលឿនតាមដែលអាចធ្វើបាន។ អ្នកជំងឺត្រូវការភាពកក់ក្ដៅ ទំនុកចិត្ដ និងការលួងលោម ក្នុងស្ថានភាពចាំបាច់ អ្នកជំងឺក៏អាច និយាយពីមូលហេតុដែលឈានដល់ការបង្ករោគលើខ្លួនឯងផងដែរ។

ដោយឡែកក្នុងករណីដែលដៃគូរបស់យើងស្ថិតក្នុងការសង្ស័យ ឬទើបតែកើតមានជំងឺប្រភេទនេះដោយមិនទាន់បង្ហាញរោគសញ្ញាគឺជារឿងដែលគ្រោះថ្នាក់បំផុត អាចជ្រើសរើសប្រើប្រាស់ស្រោមអនាម័យ ប្រសិនជាយើងមិនជឿជាក់លើទំនាក់ទំនងដៃគូស្នេហ៍ស្មោះមួយនឹងមួយ។ មួយវិញទៀតជំងឺកាមរោគខ្លះអាចនឹងបង្ហាញរោគសញ្ញាយូរបំផុត ទៅលើប្រដាប់ភេទ នោះគឺជំងឺអេដស៍ដែលជាការប្រឈមគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិត។