backup og meta

បើច្រលំលេបទឹកកាមនឹងមានអ្វីកើតឡើង ប៉ះពាល់ដល់សុខភាពដែរអត់?

បើច្រលំលេបទឹកកាមនឹងមានអ្វីកើតឡើង ប៉ះពាល់ដល់សុខភាពដែរអត់?

ទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម។

ក្រពេញប្រូស្តាតគឺជាផ្នែកមួយ ជួយផ្ដល់សារធាតុមួយចំនួនដល់ទឹកកាម មានដូចជា អាស៊ីតស៊ីទ្រិច អាស៊ីតហ្វូស្វាតាស អ៊ីណូស៊ីតុល កាល់ស្យូម ស័ង្កសី និង ម៉ាញ៉េស្យូម។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ដោយសារតែទឹកកាមមានផ្ទុកប្រូតេអ៊ីន និង សារធាតុផ្សេងទៀតបូករួមទាំង ស្ពែម ដូច្នេះការលេបទឹកកាម មិនបង្កគ្រោះថ្នាក់នោះឡើយ។ ប៉ុន្ដែត្រូវតែប្រុងប្រយ័ត្នសម្រាប់ករណីមួយចំនួន នៅពេលលេបទឹកកាមចូលក្នុងពោះ។ មានអ្នកខ្លះអាលែកហ្ស៊ីជាមួយទឹកកាម ទោះបីវាជាករណីកម្រក្ដីក៏គួរត្រូវប្រុងប្រយ័ត្ន។

ជាមួយគ្នាផងដែរ លោកវេជ្ជបណ្ឌិត អ៊ុច ចាន់ពិសិទ្ធ ឯកទេស​ទឹកនោមផ្អែម ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងសុខភាពផ្លូវភេទ មានប្រសាសន៍ទាក់ទងទៅនឹងការលេបទឹកកាមចូលពោះគឺមិនបង្កផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ ព្រោះថាក្នុងទឹកកាមក្រៅពីមានមេជីវិតគឺមានជាតិ ទឹក ជាតិរ៉ែ ប្លាស្មា និងប្រូតេអ៊ីន ឬជាតិសាច់។ ហើយចំណែកប្រូតេអ៊ីនក្នុងទឹកកាម ក៏មិនទាន់មានការសិក្សាណាមួយបង្ហាញពីអត្ថប្រយោជន៍ចំពោះសុខភាព ដូចប្រូតេអ៊ីនក្នុងអាហារដែលយើងបានញ៉ាំប្រចាំផងដែរ។

លោកបញ្ជាក់ទៀតថា ជំងឺកាមរោគមិនអាចឆ្លងតាមប្រដាប់រំលាយអាហារទេ តែអាចឆ្លងតាមមាត់នៅពេលដែលខាងស្រី រួមភេទតាមមាត់ ឬក៏យកលិង្គដាក់ក្នុងមាត់ដើម្បីលេបទឹកកាម ដែលជាហេតុឆ្លងជំងឺបាន ប្រសិនបើក្រអូមមាត់របស់ស្ត្រីនោះមានដាច់រលាត់ហើយមានឈាម គឺមានហានិភ័យឆ្លងជំងឺកាមរោគ។

ជំងឺកាមរោគ

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy sperm: Improving your fertility https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/fertility/art-20047584

Male Reproductive System https://kidshealth.org/en/parents/male-reproductive.html

spit or swallow? Does it affect STI risk? https://www.sfcityclinic.org/faq/spit-or-swallow-does-it-affect-sti-risk

The Surprising Health Benefits of Swallowing Semen https://www.okwhatever.org/topics/naughty/swallowing-semen-heath-benefits

Is it okay to swallow semen? https://www.plannedparenthood.org/learn/ask-experts/is-it-okay-to-swallow-semen

កំណែ​ប្រែបច្ចុប្បន្ន

19/02/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាទំនាក់ទំនងចំណង់ផ្លូវភេទ និងជំងឺមហារីកលើបុរស

អាហារ ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម