backup og meta

ក្អួតចង្អោរ និងបែកញើសពេលយប់ អាច​ជារោគសញ្ញានៃជំងឺអេដស៍! គ្នាយើងគួរប្រយ័ត្ន!

ក្អួតចង្អោរ និងបែកញើសពេលយប់ អាច​ជារោគសញ្ញានៃជំងឺអេដស៍! គ្នាយើងគួរប្រយ័ត្ន!

គ្រោះ​ថ្នាក់​ណាស់! គ្នា​យើង​ទាំង​ប្រុស​ទាំង​ស្រី ដែល​ឧស្សាហ៍​មាន​ដៃ​គូ​រួម​ភេទ​ច្រើន ពេល​ប្រទះ​រោគ​សញ្ញាទាំង ១០​នេះ ឆាប់​ទៅ​រក​គ្រូពេទ្យ​ពិនិត្យសុខ​ភាព​ភ្លាម ព្រោះ​យើង​អាច​នឹង​ឆ្លង​ជំងឺ​អេដស៍​ដោយ​មិន​ដឹង​ខ្លួន។

មេរោគ​ហ៊ីវ​ ភាគ​ច្រើន​ឆ្លង​តាម​រយៈ​ ទឹកកាម​បុរស​ ការ​ធ្លាក់ស​របស់​ស្រ្ដី​ និង​ឈាម។ យោង​ទៅ​តាម​មជ្ឈ​មណ្ឌល​បង្ក្រាប​និង​បង្ការ​ជំងឺអេដស៍ ​ម្នាក់​ក្នុង​ចំនោម​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​ប្រាំបី​នាក់​ មិន​បាន​ដឹង​ថា​ខ្លួន​បានឆ្លង​មេរោគ​នេះ​ទេ។ ត្រូវដឹងថា មេរោគ​ហ៊ីវ ​មិន​អាច​ព្យាបាល​បានមែន​ ប៉ុន្ដែ​យើងអាច​ប្រើ​ឪសថ​សម្រាប់​បង្ការ​មេរោគ បញ្ឈប់​ការ​កកើត​ថែម​ទៀត​ និង​បន្ត​អាយុ​ជីវិត​ ដោយ​ធ្វើ​ការ​ពិនិត្យ​រក​មេរោគ​ហ៊ីវ​ និងឆាប់​ទៅ​ទទួល​ការ​ព្យាបាល​ឲ្យ​លឿន​បំផុHello គ្រូពេទ្យ” នឹងប្រាប់​រោគ​សញ្ញា​ទាំង​១០​ សម្រាប់​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​តែង​ជួប​ប្រទះ​នៅ​ដំណាក់​កាល​ដំបូង។

ក្អួតចង្អោរ

អការៈ​​នេះ​ តែង​ជួប​ប្រទះ​ញឹកញាប់​ជាង​គេ ​ពីព្រោះ​មេរោគ​ហ៊ីវ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពសាំ​ចុះ​ខ្សោយ​ ដោយ​ទៅ​សម្លាប់​កោសិកា​ឈាម​ស​ ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​យើង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​យ៉ាង​ងាយ

បើសិន​យើង​មាន​អាការៈ​ចង់ក្អួត មាន​ន័យ​ថា​រាង​កាយ​អាច​ទទួល​រង​ផល​ប៉ះពាល់​ពី​វីរុស​ហ៊ីវ​រួច​ទៅ​ហើយ។ ថ្វី​ត្បិត​ការ​ចង្អោរ​និង​ក្អួត​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន ​តែត្រូវ​កត់​សម្គាល់​ខ្លួន​យើង​និង​ឆាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​នៅ​ពេលយើង​ធ្លាប់រួមភេទ ឬ​ធ្វើ​អ្វី​មួយ​ប្រថុយ​ប្រថាន​អាច​នឹង​ឆ្លង​មេរោគ។

គ្រុនក្ដៅ

គ្រុន​ក្ដៅ​រយៈ​ពេល​យូរ ​ក៏​ត្រូវ​ចាត់​ទុក​ចូល​ជា​រោគ​សញ្ញា​នៃ​មេរោគ​ហ៊ីវ ​រួមមាន​ជាមួយ​ ចង្អោរ​ និង​ក្អួត ​ព្រោះ​នៅ​ពេល​គ្រុន​ក្ដៅ ​មាន​ន័យថា​វីរុស​កំពុង​តែ​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ នៅ​ដំណាក់​កាល​ដំបូង​នៃ​មេរោគ​ហ៊ីវ ​គ្រុនក្ដៅ​ឧស្សាហ៍​កើត​ឡើង ​និង​មាន​រយៈ​ពេល​យូរ​ជាង​គ្រុន​ក្តៅ​ធម្មតា ម្តងៗ​មាន​ចន្លោះ​ពី ២​ ទៅ​ ៤​សប្ដាហ៍។

បែកញើសពេលយប់

មេរោគ​ហ៊ីវ​ អាច​ធ្វើ​ឲ្យ​យើង​បែក​ញើស​នៅ​ពេល​យប់​ ព្រម​ទាំង​មាន​គ្រុន​ក្ដៅ​ រោគ​សញ្ញា​នេះ​ អាច​ធ្ងន់ធ្ងរ ​រហូត​ដល់​សើម​ខោអាវ​ ភួយ​ព្រម​ទាំង​កម្រាលពូក ​ធ្វើឲ្យ​យើង​ភ្ញាក់​ពី​ដំណេក​បាន។ បើ​ជួប​រោគ​សញ្ញា​ទាំង​អស់​នេះ​ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ជា​បន្ទាន់​។

រាក

ដោយ​សារ​តែ ​វីរុស​ហ៊ីវ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ​ហេតុនេះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ​ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ពពួក ​វីរុស ​ផ្សិត ឬ​បាក់តេរី​បង្ក​រោគ។

ឈឺក្បាលខ្លាំង

នៅ​ឆ្នាំ​២០០០ ​របាយការណ៍​សិក្សា​ទស្សនាវដ្ដី​វាស់​ស្ទង់​ការ​ឈឺចាប់​​បង្ហាញ​ថា ​ក្នុង​ចំនោម​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ​ ១៣៦​នាក់​ មាន​រហូត​ដល់​៤៦​ភាគរយ​ឈឺក្បាល​ខ្លាំង ​១៦​ភាគរយ​ឈឺ​មួយ​ចំហៀង​ក្បាល ​និង​នៅ​សេស​សល់​ជួប​ប្រទះ​ការ​ឈឺ​ក្បាល​ប្រភេទ​ផ្សេងៗ​ទៀត។ ទោះ​ជា​ដំណាក់​កាល​ណា​ក៏​ដោយ​នៃ​ការ​ឆ្លង ប្រភេទ​នៃការ​ឈឺក្បាល​ខ្លាំង​មាន​រយៈ​ពេល​យូរ ព្រម​ទាំង​អស់​កំលាំង​ល្ហិតល្ហ​។

រលាកបំពង់ក

ការ​រលាក​បំពង់ក អាច​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​រោគ​សញ្ញា​​គ្រុន​ផ្ដាសាយ​ មនុស្ស​​ភាគ​ច្រើន​មិន​សូវ​ខ្វល់ខ្វាយ​នោះ​ទេ ទោះ​យ៉ាង​ណា​ករណី​រលាក​បំពង់ក នឹង​កើត​ឡើង​ស្រប​ពេល​ជាមួយ​គ្រុន​ក្ដៅ​ ព្រម​ទាំង​មានការ​បែក​ញើស​នា​ពេល​យប់​ នៅ​ដំណាក់​កាល​ដំបូង​ក្រោយ​ឆ្លង​មេរោគ​ហ៊ីវ។

ឈឺសាច់ដុំឬក៏ឈឺសន្លាក់

នៅ​ឆ្នាំ​២០០២​ របាយការណ៍​ទស្សនាវដ្ដី​បណ្ឌិត​សភា​នៃ​ក្រុម​គ្រូពេទ្យ​ឯកទេស​វះកាត់​ឆ្អឹង​អាមេរិក ​បង្ហាញ​ថា ​បញ្ហា​ការ​ឈឺ​សាច់ដុំ​ភាគ​ច្រើន ​ជា​រោគ​សញ្ញ​ដំបូង​នៃ​ការ​ឆ្លង​មេរោគ​ហ៊ីវ​ ឬក៏​អាច​និយាយ​បាន​ថា ​ការ​ឈឺ​សាច់ដុំ​ និង​ឈឺសន្លាក់​អាច​ជា​បណ្ដុំ​រោគ​សញ្ញា​នៃ​ជម្ងឺ​ផ្សេងៗ​។ ក្រៅ​ពី​នេះ​​បើយើង​ធ្លាប់​ធ្វើ​អ្វី​មួយ​ប្រថុយ​ប្រថាន​ហើយ​ងាយ​នឹង​បង្ករោគ នោះ​ការ​ឈឺ​សាច់ដុំ​នេះ​អាច​បង្ហាញ​ប្រាប់​ថា​យើង​មាន​ឆ្លង​មេរោគ​ហ៊ីវ​ហើយ

ហើមកូនកណ្ដុរ

ក្រពេញ​ទឹក​រងៃ​នៅ​ក្នុង​ខ្លួន​យើង​មាន​ទីតាំង​ស្ថិត​នៅ ​ក្រលៀន ​ក្លៀក ​និង​នៅ​ក​ ជាប់​ថ្ពាល់​ផ្នែក​ខាង​ក្រោម​នៃ​ឆ្អឹង​ថ្គាម ទាំង​អស់​នេះ​ជា​ផ្នែក​របស់​ប្រព័ន្ធ​ភាពស៊ាំ។ មេរោគហ៊ីវ បាន​ធ្វើ​ឲ្យ​ក្រពេញ​ទឹក​រងៃ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​មាន​លក្ខណៈ​ហើម​ និង​ឈឺចាប់ ​ជា​ពិសេស​វា​អាច​បន្ត​រហូត​ដល់​២សប្ដាហ៍។ បើ​មាន​សញ្ញា​ទាំង​នេះសូម​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ព្យាបា

អេដស៍

អស់កម្លាំង

ទោះ​បី​ជា​ការ​អស់​កំលាំង​បញ្ជាក់​ប្រាប់​ពី​ការ​ឆ្លង​ជម្ងឹ​ផ្សេងៗ តែ​ក៏​អាច​មក​ពី​ការ​ឆ្លង​មេរោគ​ហ៊ីវ​ យើង​ត្រូវ​កត់​សម្គាល់​ខ្លួនឯង​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត។ ជា​ពិសេស​នៅ​ពេល​ធ្លាប់​ធ្វើ​អ្វី​មួយ​ ​ប្រថុយ​ប្រថាន​ដូច​ជា​រួមភេទ​មិន​ប្រើ​ស្រោម រឺ​ប៉ះ​ពាល់​ឈាម​អ្នកដទៃ​ងាយ​នឹង​បង្ក​រោគបើ​មានសភាព​អស់​កំលាំង​បូក​បញ្ចូល​ផង​នោះ អាច​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ហ៊ីវ។

[embed-health-tool-bmi]

១០ជម្ងឺរលាកស្បែក Seborrheic

ជំងឺ​រលាក​ស្បែក Seborrheic គឺជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ហ៊ីវ ​មិន​អាច​ជៀស​ផុត​ពី​មាន​កន្ទួល​ក្រហម ​រមាស់​ របក​ស្បែក និង​រលាក​ស្បែក​ មានកើតនៅ​ស្បែក​ក្បាល ​មុខ ​ដើមទ្រូង​ ក្រលៀន ​និង​ខ្នង​ផ្នែក​ខាង​លើ​។ សកម្មភាព​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ដូចជា​ប្រើ​កន្សែង​ជូត​ខ្លួន​រួម​ ឬ​អោបគ្នា ​មិន​អាច​ចម្លង​មេរោគហ៊ីវ​ពី​ម្នាក់​ទៅ​​ម្នាក់​បាន​ទេ​ យើងអាច​ឆ្លង​មេរោគ​នេះ​តាម​រយៈ​ការ​ធ្វើ​អ្វី​មួយ​ប្រថុយ​ប្រថាន​ហើយ​ងាយនឹងបង្ករោគ​តែ​ប៉ុណ្ណោះ ​ហេតុនេះ​អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​រួមភេទ​ និងចែករំលែក​ម្ជុល​ចាក់ថ្នាំ ​ឬចាក់​សាក់​ ដើម្បី​ការពារ​ជីវិត​យើង​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ៕

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Early Warning Signs Of HIV That You Must Know.

http://naturalon.com/10-early-warning-signs-of-hiv-that-you-must-know/view-all/

HIV/AIDS

https://www.mayoclinic.org/diseases-conditions/hiv-aids/symptoms-causes/syc-20373524

What are the symptoms of HIV & AIDS?

https://www.plannedparenthood.org/learn/stds-hiv-safer-sex/hiv-aids/what-are-symptoms-hivaids

កំណែ​ប្រែបច្ចុប្បន្ន

11/12/2024

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាក​វ៉ាក់សាំងជំងឺអេដស៍ ​

នៅកម្ពុជាអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 7 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម