មេរោគHIV គឺជាវីរុសម៉្យាងដែលបង្កឲ្យរាងកាយមនុស្សខ្វះប្រព័ន្ធភាពស៊ាំ និងងាយទទួលរងជំងឺផ្សេងៗដែលក្លាយទៅជាជំងឺអេដស៍(AIDS)។ វីរុស HIV បានទៅបំផ្លាញកោសិកាក្នុងខ្លួនមនុស្ស នឹងធ្វើឲ្យកោសិកាទាំងនោះពិបាកទប់ទល់នឹងការចម្លងមេរោគផ្សេងៗ។ នៅពេលដែលមនុស្សមានផ្ទុកមេរោគ HIV សូម្បីតែការផ្ដាសាយតូចតាចមួយក៏អាចបង្កទៅជាធ្ងន់ធ្ងរបានដែរ ពីព្រោះរាងកាយពិបាកជាសះស្បើយពីជំងឺ។
ប្រព័ន្ធភាពស៊ាំ
មេរោគ HIV អាចបង្កទៅជាជំងឺអេដស៍បានដោយសារតែវាទៅបំផ្លាញកោសិកាប្រព័ន្ធភាពស៊ាំចាំបាច់បំផុតហៅថា CD4 ឬ T cells ប៉ុន្ដែចំពោះរបៀបដែលកោសិកានេះត្រូវបានបំផ្លាញមិនទាន់បានដឹងជាក់ច្បាស់នៅឡើយទេ។ អំឡុងពេលប៉ុន្មានខែដែលត្រូវបានឆ្លងមេរោគ មនុស្សភាគច្រើនបានកើតជំងឺស្រដៀងនឹង ជំងឺផ្ដាសាយដែលអាចមានរយៈពេល២ ឬ ៣អាទិត្យដែលរោគសញ្ញារួមមាន៖
- គ្រុនក្ដៅ
- រងារ
- បែកញើសពេលយប់
- រាក
- ឈឺក្បាល
- ឈឺសាច់ដុំ
- ឈឺសន្លាក់
- រលាកបំពង់ក
- កន្ទួលរមាស់
- ហើមកូនកណ្ដុរ
- ដំបៅមាត់ឬប្រដាប់ភេទ
មានមនុស្សជាច្រើន មិនទាន់បានដឹងពីស្ថានភាពនៃមេរោគ HIV របស់ពួកគេនៅឡើយទេ ហើយម៉្យាងទៀតហានិភ័យនៃការចម្លងនៅដំណាក់កាលនេះមានកម្រិតខ្ពស់ផងដែរ។ ដំណាក់កាលបន្ទាប់ គឺជាដំណាក់កាលដែលរោគសញ្ញាមិនទាន់បញ្ចេញមកក្រៅ ដែលជាធម្មតាវាមានរយៈពេល៨ទៅ១០ឆ្នាំ ឬក្នុងករណីខ្លះទៀតវាអាចមានរយៈពេលយូរជាងនេះទៀត ដែលមេរោគនៅសំងំក្នុងខ្លួន។ ក្នុងដំណាក់កាលនេះមនុស្សមួយចំនួនប្រហែលជាអាចមានឬមិនមានរោគសញ្ញដូចជា ៖
- អស់កំលាំង
- ដកដង្ហើមញាប់
- ក្អក
- គ្រុនក្ដៅ
- ហើមកូនកណ្ដុរ
- ស្រកទម្ងន់
- រាក
ប្រសិនបើការឆ្លងមេរោគ HIV បង្កទៅជាជំងឺអេដស៍នោះ រាងកាយរបស់អ្នកជំងឺនឹងងាយឆ្លងទៅនឹងជំងឺឱកាសនិយមផ្សេងៗ ហើយអ្នកដែលមានជំងឺ HIV ឬអេដស៍ សុទ្ធតែបង្កើនហានិភ័យក្នុងការចម្លងរោគដូចជា វីរុស herpes មានឈ្មោះថា cytomegalovirus ដែលធ្វើឲ្យប៉ះពាល់ទៅលើភ្នែក សួត និងប្រព័ន្ធរំលាយអាហារ។
ការចម្លងមួយផ្សេងទៀតគឺ ជំងឺ Kaposi’s sacorma ដែលជាជំងឺមហារីកជញ្ជាំងសរសៃឈាម។ វាកម្រមានបំផុតទៅលើមនុស្សទូទៅ ប៉ុន្ដែងាយនឹងកើតនៅលើអ្នកដែលមានផ្ទុកមេរោគ HIV។ រោគសញ្ញារួមមាន ដំបៅពណ៌ក្រហម ឬ ពណ៌ស្វាយចាស់ លើមាត់ និងស្បែក ហើយវាក៏អាចប៉ះពាល់ទៅក្នុងសួត ប្រព័ន្ធរំលាយអាហារ និងសរីរាង្គខាងក្នុងផ្សេងទៀតដែរ។ អ្នកកើតជំងឺHIV ឬអេដស៍ ក៏មានហានិភ័យក្នុងការកើតជំងឺមហារីកlymphomasផងដែរដោយរោគសញ្ញារបស់វាមានដូចជាការហើមកូនកណ្ដុរ។
ប្រព័ន្ធដង្ហើម និងប្រព័ន្ធសរសៃឈាមបេះដូង
មេរោគ HIV បង្កើនហានិភ័យនៃជំងឺផ្តាសាយ គ្រុនផ្តាសាយធំ និង ជំងឺរលាកសួត។ យោងទៅតាមសមាគមសួតអាមេរិច ជំងឺអេដស៍អាចនាំឱ្យមានជំងឺឱកាសនិយមដូចជាជំងឺសួត។ ដោយគ្មានការព្យាបាល ឬបង្ការ អ្នកដែលមានមេរោគអេដស៍ងាយនឹងឆ្លងជំងឺរបេង រលាកសួត និងជំងឺម៉្យាងហៅថា pneumocystis carini pneumonia (PCP) ។ PCP បង្កឲ្យមាន ការពិបាកដកដង្ហើម ក្អក និងគ្រុនក្ដៅ។
មេរោគ HIV បង្កើនហានិភ័យនៃការកើតជំងឺលើសសម្ពាធឈាមក្នុងសួត (PAH)។ PAH គឺជាការលើសសម្ពាធឈាមនៅក្នុងសរសៃអាកទែ ដែលផ្គត់ផ្គង់ឈាមទៅសួត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បេះដូង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់ពិនិត្យសុខភាពជំងឺមហារីកសួត ចុចទីនេះ!
ចង់ពិនិត្យសុខភាពជំងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ចុចនៅទីនេះ!
ជំងឺសរសៃឈាមបេះដូងដែលបង្កដោយមេរោគ HIV បានធ្វើកំណែប្រែដោយបុព្វហេតុការព្យាបាលនៃរបប HAART (highly active antiretroviral therapy)។ HAART បានកែប្រែដំណើរការនៃមេរោគអេដស៍គួរឲ្យកត់សម្គាល់ បន្តអាយុជីវិត និងធ្វើឱ្យគុណភាពជីវិតប្រសើរឡើងសម្រាប់អ្នកផ្ទុកមេរោគHIV។ ម្យ៉ាងវិញទៀត ទិន្នន័យដំបូង បានលើកឡើងពីការព្រួយបារម្ភថា HAART មានទំនាក់ទំនងនឹងការកើនឡើងនៃជំងឺសរសៃឈាមអាកទែ Peripheral និង Coronary ។ ការប្រែប្រួលដែលទាក់ទងនឹង HAART អាចមានពាក់ព័ន្ធទៅនឹងមនុស្សភាគតិចដែលមានផ្ទុកមេរោគអេដស៍នៅទូទាំងពិភពលោក ដែលធ្វើការព្យាបាលតាមរយៈ HAART។ ដូចនេះ ការសិក្សាដែលធ្វើឡើងមុនពេល HAART ដាក់ឲ្យប្រើប្រាស់ នៅតែអនុវត្តបានទូទាំងពិភពលោក។
[embed-health-tool-bmr]
ប្រព័ន្ធរំលាយអាហារ
ការចម្លងរោគនៃមេរោគ HIV មួយ ជាទូទៅត្រូវបានគេហៅថា Candidiasis។ រោគសញ្ញារួមមានដូចជា ការរលាក និងមានច្រាំងពណ៌សនៅលើអណ្តាត។ វាក៏អាចបណ្តាលឱ្យរលាកបំពង់អាហារដែលអាចធ្វើឱ្យពិបាកក្នុងការបរិភោគ។ ការឆ្លងវីរុសផ្សេងទៀតដែលប៉ះពាល់លើមាត់គឺ oral hairy leukoplakia ដែលបង្កឲ្យមានដំបៅពណ៌សនៅលើអណ្តាត។
ការឆ្លងមេរោគ Salmonella ត្រូវបានឆ្លងតាមរយៈអាហារដែលមានមេរោគឬទឹក ហើយបណ្តាលឲ្យមានជំងឺរាករូស ឈឺពោះ និង ក្អួត។ អ្នកណាក៏អាចកើតវាបាន ប៉ុន្តែប្រសិនបើអ្នកមានមេរោគHIV អ្នកនោះនឹងមានហានិភ័យខ្ពស់ដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរពីការឆ្លងមេរោគនេះ។
ការទទួលទានអាហារ ឬ ទឹកដែលមានមេរោគអាចបណ្តាលឲ្យមានការឆ្លងវីរុសក្នុងពោះវៀនដែលហៅថា cryptosporidiosis ។ វាប៉ះពាល់ដល់បំពង់ទឹកប្រមាត់ និងពោះវៀន ហើយវាអាចបង្កភាពធ្ងន់ធ្ងរ និងបណ្តាលឱ្យរាករ៉ាំរ៉ៃដល់អ្នកដែលមានជំងឺអេដស៍។ ការឆ្លងមេរោគ Cryptosporidiosis អាចកើតនៅលើមនុស្សដែលមានប្រព័ន្ធភាពស៊ាំធម្មតា ប៉ុន្តែវាក៏អាចក្លាយជាបញ្ហារ៉ាំរ៉ៃ ចំពោះអ្នកដែលមានកម្រិត CD4 ក្រោម២០០ ។
ជំងឺសរសៃប្រសាទដែលបង្កដោយមេរោគ HIV (HIVAN) គឺនៅពេលដែលតម្រងនៅក្នុងតម្រងនោមរបស់អ្នកជំងឺរលាកធ្វើឱ្យពិបាកក្នុងការបញ្ចេញនូវកាកសំណល់ពីសរសៃឈាម។
ប្រព័ន្ធរំលាយអាហាររបស់អ្នកជំងឺមានបញ្ហា អាចកាត់បន្ថយការឃ្លានអាហារ និងធ្វើឱ្យពិបាកក្នុងការបរិភោគឲ្យបានត្រឹមត្រូវ។ ចំណែក ការស្រកទម្ងន់ក៏ជាផលប៉ះពាល់ទូទៅមួយនៃមេរោគអេដស៍ដែរ។
ប្រព័ន្ធសរសៃប្រសាទកណ្ដាល
ផលវិបាកនៃបញ្ហាសរសៃប្រសាទស្មុគស្មាញបណ្ដាលមកពីជំងឺអេដស៍។ ថ្វីបើមេរោគ HIV មិនចម្លងទៅកោសិកាសរសៃប្រសាទដោយផ្ទាល់ក៏ដោយ ក៏វាចម្លងទៅលើកោសិកាដែលគាំទ្រនិងសរសៃប្រសាទនៅជុំវិញខួរក្បាល និងនៅលើរាងកាយ។
រាល់យន្ដការនៃការខូចខាតទៅលើប្រព័ន្ធប្រសាទដែលទាក់ទងនឹងមេរោគ HIV គឺមិនអាចយល់ទាំងស្រុងបាននោះទេ ប៉ុន្តែការចម្លងមេរោគនៃកោសិកាជំនួយទាំងនេះ រួមចំណែកដល់ការមានគ្រោះថ្នាក់នៃសរសៃប្រសាទ។ ការឆ្លងមេរោគ HIV កម្រិតខ្ពស់ អាចបំផ្លាញសរសៃប្រសាទ (neuropathy)។ រន្ធតូចៗដែលនៅក្នុងបំពង់សរសៃប្រសាទ peripheral (vascular myelopathy) អាចបណ្តាលឲ្យមានការឈឺចាប់ សុខភាពចុះខ្សោយ និងពិបាកក្នុងការដើរ។
ជំងឺ HIV ឬអេដស៍ អាចបង្កឱ្យមាន ជំងឺវង្វេង HIV-associated dementia ឬ AIDS dementia complex ដែលលក្ខខណ្ឌទាំងពីរយ៉ាង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារនៃការយល់ដឹង។
ជំងឺរលាកខួរក្បាល Toxoplasma គឺជាផលវិបាកមួយទៀតនៃការឆ្លងមេរោគ HIV។ អ្នកដែលមានជំងឺ A អេដស៍គឺបានបង្កើនហានិភ័យនៃការរលាកនៃខួរក្បាលនិងខួរឆ្អឹងខ្នងដោយសារពពួកប៉ារ៉ាស៊ីតដែលបានរកឃើញជាទូទៅនៅក្នុងលាមកឆ្មា រោគសញ្ញារួមមាន ការភាន់ភាំង ឈឺក្បាល និងប្រកាច់។
ផលវិបាកមួយចំនួននៃជំងឺអរដស៍ រួមមានបាត់បង់ការចងចាំ ការថប់អារម្មណ៍ និងការបាក់ទឹកចិត្ត។ នៅក្នុងករណីកម្រីតខ្ពស់ ការរវើរវាយ និងបញ្ហាសតិអារម្មណ៍ អាចកើតឡើង មនុស្សមួយចំនួនជួបប្រទះ ការឈឺក្បាល បញ្ហាលំនឹង និងបញ្ហាភ្នែក។
សើស្បែក
សញ្ញាមួយដែលបញ្ជាក់ពីរោគសញ្ញាជំងឺ HIV ឬអេដស៍ អាចឃើញមាននៅលើស្បែក។ ការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំដែលចុះខ្សោយ ធ្វើឱ្យអ្នកជំងឺងាយរងគ្រោះនឹងវីរុសដូចជា Herpes។ វីរុស Herpes អាចបង្កឲ្យមានដំបៅនៅជុំវិញមាត់ និង ប្រដាប់បន្តពូជ។ អ្នកដែលមានផ្ទុកមេរោគ HIV គឺបង្កើនហានិភ័យនៃការកើតជំងឺរើម ដែលបង្កមកពីវីរុស Herpes Zoster ។ រោគសញ្ញានៃជំងឺរើមរួមមាន កន្ទួលរមាស់ខ្លាំង ដែលជាញឹកញាប់មានលក្ខណៈជាពងបែក។
ការឆ្លងមេរោគលើស្បែកដោយវីរុសដែលហៅថា molluscum contagiosumបានបង្កឲ្យមានការលេចឡើងនូវដុំពកលើស្បែក។ លក្ខខណ្ឌមួយប្រភេទទៀតត្រូវបានគេហៅថា prurigo nodularis ដែលវាបង្កឲ្យមានដុំពកស្ងួតក្រៀម នៅលើស្បែកហើយក៏មានការរមាស់ធ្ងន់ធ្ងរផងដែរ។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?
[embed-health-tool-bmi]
[embed-health-tool-pregnancy-weight-gain]
[embed-health-tool-bmi]