backup og meta

ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហា​ទាំងនេះ

ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហា​ទាំងនេះ

គ្នាយើងមួយចំនួនមានធ្លាប់ឆ្ងល់អត់ ហេតុអីក្រោកពីគេង​ស្រាប់តែត្របកភ្នែកឡើងហើម? គេងគ្រប់គ្រាន់​ថែមទាំងមិនទាំងយំផង បែរជាហើមភ្នែកដែរ។ ពេលខ្លះ ទោះជាគេងគ្រប់គ្រាន់​ក៏បញ្ហានេះអាចកើតឡើងដូចគ្នា ដោយសារកត្តាមួយចំនួនយើងមិនធ្លាប់ចាប់អារម្មណ៍។ តើ​កត្តាទាំងនោះ​មានអ្វីខ្លះ?

១- ញ៉ាំប្រៃពេក

រឿងដំបូងបង្អស់អាចធ្វើឲ្យហើមត្របកភ្នែក រង្វង់ភ្នែកយើងនៅពេលព្រឹក គឺដោយសារតែញ៉ាំរបស់ប្រៃពេក។ នៅពេលរបបអាហារយើងសម្បូរទៅដោយជាតិសូដ្យូម (ជាតិអំបិល)  រាងកាយរបស់យើងទំនងត្រូវរក្សាជាតិទឹកកាន់តែច្រើន។ នោះដោយសារ​មាន​អតុល្យភាព ​រវាងជាតិសូដ្យូម និងប៉ូតាស្យូមក្នុងជាលិកា ពេលដែលសូដ្យូមមានកម្រិតខ្ពស់ ជាតិទឹកក្នុងរាងកាយ នឹងបញ្ចេញដើម្បីទៅរំលាយជាតិសូដ្យូម កត្តានេះនឹងធ្វើឲ្យជាលិកាទាំងនោះហើមពេញទៅដោយជាតិទឹក។

បើភ្នែកឡើងហើមដោយសារការរក្សាជាតិទឹក និងញ៉ាំប្រៃខ្លាំង នៅពេលព្រឹកវានឹងប្រែទៅជាហើមខ្លាំងពិសេសដោយសារយើងមិនបានផឹកទឹកគ្រប់គ្រាន់នៅពេលយប់ ជាហេតុនាំឲ្យរាងកាយខ្សោះជាតិទឹកនៅពេលព្រឹក។ ហេតុនេះកុំញ៉ាំអាហារប្រៃពេក និងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចូលគេង បើយើងឧស្សាហ៍ជួបបញ្ហាភ្នែកហើម​ខ្មៅនេះ។

អត្ថបទពាក់ព័ន្ធ៖

២- អាលែកហ្ស៊ី

ហេតុផលមួយទៀតនាំឲ្យភ្នែកឡើងហើមនៅពេលព្រឹក គឺទម្លាប់គេងរបស់យើង យើងខ្លួនឯងប្រហែលមានបញ្ហាអាលែកហ្ស៊ី បណ្តាលឲ្យរាងកាយផលិតអ័រម៉ូនហ៊ីស្តាមីនច្រើន ដែលបង្កឲ្យមានបញ្ហារលាក ឡើងកន្ទួល អុជៗក្រហមកើតឡើងបាន។ បើអុីចឹងមានទំនាក់ទំនងអ្វីជាមួយទម្លាប់គេងរបស់យើង?

បើសិនជាយើងក្រោកពីគេង ភ្នែកឡើងហើម គ្នាយើងអាចនឹងអាលែកហ្ស៊ីជាមួយអ្វីមួយមានក្នុងបន្ទប់គេង ឬអាចមកពីកម្រាលពូក ស្រោមខ្នើយយើងទើបទិញប្រើ មានអ្វីមួយបង្កជាអាលែកហ្ស៊ីបាន។

មួយទៀត បើយើងគេងបើកបង្អួត ក៏អាចនាំឲ្យវត្ថុបង្កអាលែកហ្ស៊ីពីខាងក្រៅ មកប៉ះពាល់រាងកាយយើងដូចគ្នា។ ហេតុនេះ ព្យាយាមគេងបិទបង្អួចឲ្យបានត្រឹមត្រូវ ហើយបើឃើញថាបានផល​អាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់​ជំនួយខ្យល់នៅពេលមានអារម្មណ៍ស្អុះស្អាប់។

អត្ថបទពាក់ព័ន្ធ៖

៣- គេងមិនគ្រប់គ្រាន់

ពិតណាស់ បញ្ហារមាស់ភ្នែក ឬហើម នៅពេលព្រឹកភាគច្រើនកើតឡើងដោយសារតែគេងមិនគ្រប់គ្រាន់នេះឯង។ បើគ្នាយើងគេងមិនបានឆ្អែតនៅពេលយប់ វាស្មើនឹងទម្លាប់គេងគ្មានផាសុខភាព ជាហេតុអាចនាំឲ្យហើមកើនជាតិទឹកនៅជុំវិញត្របកភ្នែក និងកម្រិតឈាមក៏ប្រមូលផ្តុំនៅទីនោះច្រើនដូចគ្នា។ ពិសេសជាទូទៅបញ្ហាហើមភ្នែក នឹងធ្វើឲ្យឡើងស្នាមខ្មៅជុំវិញភ្នែក និងត្របកភ្នែកក្រោមទៀតផង។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

អាលែកហ្ស៊ភ្នែក១

៤- មានបញ្ហាភ្នែក ពិសេសជំងឺភ្នែកក្រហម

ហើម ឬប៉ោងភ្នែក ក៏អាចបណ្តាលមកពីបញ្ហាសុខភាពភ្នែកមួយចំនួនដូចគ្នា បញ្ហាភ្នែកក្រហម ជាធម្មតាបង្កឡើងដោយការឆ្លងរោគជាដើម។ ប៉ុន្តែភ្នែកក្រហម ក៏អាចបង្កឡើងដោយសារអាលែកហ្ស៊ីអ្វីមួយ ឬអាលែកហ្ស៊ីកញ្ចក់ពាក់ក្នុងភ្នែក (contact lenses) ដូចគ្នា។ នៅមានរោគសញ្ញាជាច្រើនទៀត អាចបញ្ជាក់ថាយើងមានបញ្ហាភ្នែកក្រហម ដូចជា ឡើងកន្ទួលក្រហម ឬអាចម៍ភ្នែកច្រើនជាដើម។

អ្វីសំខាន់បំផុតគ្នាយើងត្រូវចាំ បើមានបញ្ហាភ្នែកក្រហមត្រូវរក្សាភ្នែកឲ្យស្អាតជានិច្ច តាមរយៈការលាងភ្នែកថ្នមៗជាមួយទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតអាចម៍ភ្នែកចេញឲ្យបានត្រឹមត្រូវ។

៥- គេងទាំងមិនបានដោះcontact lenses ចេញ

រឿងនេះត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនបំផុត ព្រោះគេងពាក់លែន (contact lenses) វាកាន់តែងាយស្រួលឲ្យបាក់តេរីធំលូតលាស់ក្នុងចន្លោះរវាងផ្ទៃភ្នែក និងលែន ហើយវាមិនត្រឹមតែបង្កជាបញ្ហាហើមភ្នែកពេលព្រឹកប៉ុណ្ណោះទេ ថែមទាំងកើតចេញជាបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត។

៦- ផឹកគ្រឿងស្រវឹងច្រើន

គ្នាយើងប្រហែលធ្លាប់ប្រទះមិនខាន ក្រោយផឹកស្រាស្រវឹងខ្លាំងនៅពេលយប់ ក្រោកព្រឹកឡើងបែរជាហើមភ្នែកមើលមិនយល់។ ខណៈដែលយើងមិនបានគេងគ្រប់ ៨ម៉ោងហើយនេះ វាជាហេតុធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ដូចជាករណីរៀបរាប់ខាងលើដូច្នោះដែរ ទាំងគេងមិនគ្រប់ និងញ៉ាំជាតុប្រៃច្រើន។

ចំណុចសំខាន់

ក្រោក​ពី​គេង​ឡើង​មាន​បញ្ហា​ហើម​ភ្នែក អាច​បណ្ដាល​មកពី​យើង​មាន​ទម្លាប់​ញ៉ាំ​ប្រៃ ឬ​មាន​បញ្ហា​អាលែកហ្ស៊ី​ដែរ។ ក្រៅ​ពី​នេះ ក៏​អាច​បណ្ដាល​មកពី​គេង​មិន​គ្រប់​គ្រាន់ ឬ​ផឹក​គ្រឿង​ស្រវឹង​ពី​យប់​ច្រើន​ពេក​ដែរ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

reasons why you wake up with puffy eyes in the morning

Common Causes of Eyelid Swelling, https://www.verywellhealth.com/top-causes-of-eyelid-swelling-3422114

8 Reasons Why Your Eyes Are So Puffy, https://www.womenshealthmag.com/health/a19899435/puffy-eyes-causes/

កំណែ​ប្រែបច្ចុប្បន្ន

23/03/2022

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុទាំងនេះហើយ ធ្វើឲ្យ​យើងមានជំងឺភ្នែក

តិចនិក ​៥ ​យ៉ាង ដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Mar 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម