ចង់បាន ឬរក្សាភ្នែកឲ្យនៅស្អាតល្អ មិនស្រវាំង មិនព្រិល មិនឈឺថ្កាត់ មិនមែនងាយទេ! គ្នាយើងខំប្រឹងថែដែរ តែអត់ដឹងក្បួន ខណៈមួយចំនួនធំខ្ជិល មិនសូវជាខ្វល់ ទាល់តែដុនដាបទើបភ្ញាក់ខ្លួន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” ប្រាប់របៀបថែភ្នែកឲ្យនៅល្អ៖
ចង់បាន ឬរក្សាភ្នែកឲ្យនៅស្អាតល្អ មិនស្រវាំង មិនព្រិល មិនឈឺថ្កាត់ មិនមែនងាយទេ! គ្នាយើងខំប្រឹងថែដែរ តែអត់ដឹងក្បួន ខណៈមួយចំនួនធំខ្ជិល មិនសូវជាខ្វល់ ទាល់តែដុនដាបទើបភ្ញាក់ខ្លួន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” ប្រាប់របៀបថែភ្នែកឲ្យនៅល្អ៖

សុខភាពភ្នែកល្អ ចាប់ផ្តើមពីរបបអាហារ។ ដើម្បីការពារពីបញ្ហាភ្នែកដោយសារវ័យជ្រេ ខូចចំណុចពណ៌លឿងក្នុងភ្នែក (រេទីនភ្នែក) ឬភ្នែកឡើងបាយ ត្រូវញុំាអាស៊ីដខ្លាញ់អូមេហ្គា-៣ ជាតិលុយតេអ៊ីន (Lutein) រ៉ែស័ង្កសី វីតាមីន A, C និង E។
ប្រភពទាំងនេះមានក្នុងបន្លែបៃតង ការ៉ុត ត្រីសម្បូរខ្លាញ់ (ជាពិសេសត្រីសាលម៉ុន) ស៊ុត សាច់ក្នុងគ្រាប់រុក្ខជាតិ សណ្តែក ផ្លែក្រូច អយស្ទ័រ និងសាច់ជ្រូក (អត់ខ្លាញ់) ហើយវាអាចជួយបង្ការកុំឲ្យកើតជំងឺធាត់ ឬទឹកនោមផ្អែម (ជាហេតុនាំឲ្យពិការភ្នែក)។
បារី ឬថ្នាំជក់ មានហានិភ័យខ្ពស់ងាយប្រឈមជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងទ្រុឌទ្រោម ខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ ព្យាយាមផ្តាច់បារី ដើម្បីសុខភាពខ្លួនឯង និងគ្រួសារ ហើយគ្មានអ្វីខ្លាំងជាងការតាំងចិត្តទេ។
សម្លឹង ឬភ្នែកប៉ះពន្លឺថ្ងៃច្រើន ប្រឈមកើតជំងឺភ្នែកឡើងបាយ និងជំងឺទ្រុឌទ្រោមខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ បើឧស្សាហ៍ ឬប្រើភ្នែកញឹកញាប់ក្រោមពន្លឺព្រះអាទិត្យ គួរពាក់វ៉ែនតាការពារ កាំរស្មីយូវី ដើម្បីបន្ថយសម្ពាធ (ប្រឹងសម្លឹង)។
បើការងារ ឬសកម្មភាពយើង ប្រឈមនឹងការប៉ះពាល់អង្គធាតុគ្រោះថ្នាក់ (ឧ.ផ្សារដែក) សារធាតុ ឬធូលីហុយតាមខ្យល់ ត្រូវមានវ៉ែនតាឃ្លុបការពារភ្នែក។
រាប់ទាំងអេក្រង់ទូរសព្ទ កុំព្យូទ័រ ឬទូរទស្សន៍ គួរសម្រាក (ងាកមុខចេញ) ឲ្យបានញឹកញាប់រៀងរាល់ ១៥-២០ នាទី។ បើភ្នែកស្ងួត សូមព្យាយាមធ្មេចបើកៗឲ្យបានញឹកញាប់។
បើយើងកំពុងប្រើវ៉ែនតា ត្រូវប្រាកដថា ដឺក្រេ ឬកម្រិតរបស់កញ្ចក់វ៉ែនតា ត្រូវគ្នាជាមួយកម្រិតភ្នែក។ បើតម្រូវប្រើកុំព្យូទ័រច្រើន គួរសារ៉េអេក្រង់ឲ្យអេនបន្តិច ដើម្បីបន្ថយការជះពន្លឺខ្លាំងចូលភ្នែក។
កម្មវិធីពិនិត្យសុខភាពក្រពេញប្រូស្តាតអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
កម្មវិធីពិនិត្យបញ្ហាឆាប់ចេញទឹកកាមអនឡាញ

គ្នាយើងភាគច្រើនអត់ខ្វល់រឿងពិនិត្យសោះ ចាំរហូតដល់ឈឺ ឬមានបញ្ហា បានរកពេទ្យ។ ការពិនិត្យ អាចដឹងពីជំងឺទឹកដក់បាតភ្នែក។ បើមាន បើរកឃើញ ហើយព្យាបាលទាន់ពេល (ដំណាក់កាលស្រាល) ជាការល្អ។
ពេទ្យភ្នែកចែកជាពីរ៖
– ពេទ្យឯកទេសចក្ខុរោគ៖ គឺពេទ្យឯកទេសថែទាំភ្នែក អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាល (បូករួមទាំងវះកាត់)។
– ពេទ្យអុបទិចមាត្រសាស្ត្រ៖ អាចព្យាបាលជំងឺភ្នែក តែមិនអាចវះកាត់បាន។
រកពេទ្យភ្នែកដើម្បីព្យាបាល ត្រូវមើលលើស្ថានភាពផ្នែក ថាតើគួរទៅរកពេទ្យភ្នែកមួយណាក្នុងចំណោមទាំងពីរខាងលើ។
អាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
How to Keep Your Eyes Healthy. https://medlineplus.gov/eyecare.html
https://www.nei.nih.gov/learn-about-eye-health/healthy-vision/keep-your-eyes-healthy
https://www.bausch.com/vision-and-age/20s-and-30s-eyes/healthy-eyes
https://www.everydayhealth.com/photogallery/9-simple-ways-to-keep-your-eyes-healthy.aspx
កំណែប្រែបច្ចុប្បន្ន
31/01/2022
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ