backup og meta

កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក

កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក កំពុងតែខិតជិតមកដល់ហើយ ដែលមានន័យ​ថា អ្នកទំនងជាកំពុងតែ​គិត​ថា បាន​អ្វីធ្វើជា​កាដូ​ដើម្បីជូនម្តាយ​ជា​ស្រឡាញ់​របស់​អ្នក​ជាមិនខាន។ ប៉ុន្តែ មិនថា ជាកាដូអ្វីក៏ដោយ វា​តែង​តែ​ជា​ការ​បង្ហាញពី​ក្តីស្រឡាញ់ និងការ​ដឹងគុណជានិច្ចចំពោះមនុស្ស​ដែល​បាន​បង្ហាញពីក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដោយ​ឥតលក្ខខណ្ឌ​ពេញ​មួយ​ជីវិត​របស់​គាត់​។ ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ចង់​ឲ្យម្តាយ​របស់​អ្នក​នៅ​តែ​មាន​សុខភាពល្អ​ជានិច្ច​ធ្វើ​ជា​កាដូនៅ​ទិវាមាតាពិភពលោក ដែលត្រូវនឹង​ថ្ងៃទី​១២ ខែឧសភា ខាងមុខនេះ អ្នក​អាច​ទិញ​កាដូ​ដ៏​មាន​អត្ថន័យ​ដូច​ខាង​ក្រោមនេះ៖

១. កញ្ចប់​ពិនិត្យ​សុខភាព

ពិត​ណាស់ គ្មាន​អ្វី​មាន​តម្លៃ​ជាង​សុខភាពឡើយ ហេតុនេះ ការទិញកញ្ចប់ពិនិត្យសុខភាពទូទៅ​សម្រាប់​អ្នកម្តាយ​ជាទីស្រឡាញ់​របស់អ្នក គឺ​ជា​ការដូដ៏ថ្លៃថ្លា ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​សុខភាពល្អក្នុង​រយៈ​វែង​។ នៅពេល​ដែល​ម្តាយ​របស់​អ្នកមានវ័យ​កាន់តែចាស់ ការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ពិត​ជា​សំខាន់ណាស់ ព្រោះអាច​រក​ឃើញ​ជំ​ងឺ​ទាន់ពេល​វេលា និង​ទទួលបាន​ការ​ព្យា​បាល​ដែលមាន​ប្រសិទ្ធិភាព​។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

២. កញ្ចប់ធានារ៉ាប់រងលើសុខភាព

ក្រៅពី​ការ​ពិនិត្យ​សុខភាព ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ថ្លៃព្យាបាល ដែលអាច​កើត​ឡើង​បន្ទាប់ពីការ​ពិនិត្យ​សុខភាព ក៏​ជា​រឿង​ចាំ​បាច់​ផ​ងដែរ​។ ការមានគម្រោងលើកញ្ចប់ធានារ៉ាប់រង​សុខភាពដ៏ល្អ នឹង​ជួយ​បន្ធូរបន្ថយ​បន្ទុក​លើ​ថ្លៃ​ចំណាយ​ការ​ព្យាបាល​ផ្សេង​ៗ​។

ការព្រួយបារម្ភ​ថា ពួក​គាត់អាច​ជា​មនុស្សចាស់ដែល​គ្មាន​ប្រយោជន៍ ឬជាបន្ទុក​របស់​កូនៗលើ​ការ​ចំណាយ​បន្ថែម​ផ្សេង​ៗ គឺ​ជា​កង្វល់ជា​ទូទៅរបស់ឪពុកម្តាយរបស់យើង​។ ហេតុនេះ ការជ្រើស​រើស​កញ្ចប់ពិនិត្យ​សុខភាព ឬធានា​រ៉ាប់​រង​លើ​សុខភាពដ៏ល្អ​មួយសម្រាប់ម្តាយ​ជា​ទីស្រឡាញ់របស់យើង គឺជា​កាដូដ៏មានតម្លៃ​សម្រាប់​ពួក​គាត់ និង​ស័ក្ក​សម​នឹង​តម្រូវ​ និង​ការ​ចង់បាន​របស់ពួកគេ​។

៣. ឧបករណ៍​ហាត់ប្រាណនៅផ្ទះ

កត្តាមួយក្នុងចំណោម​កត្តាដ៏ធំបំផុត​ដែលនាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ក្នុង​ចំណោមមនុស្សចាស់ គឺការ​ខ្វះ​ធ្វើលំហាត់ប្រាណ​។ ក្រៅពីការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ការ​ធ្វើ​លំហាត់ប្រាណ គឺ​ជា​វិធី​ដ៏សំខាន់​ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យនៅ​តែ​ល្អ​។ ហេតុនេះ ប្រសិន​បើ​ម្តាយ​របស់អ្នក មិនមាន​ពេល​ចេញក្រៅច្រើន ដោយ​បារម្ភ​ពី​កត្តា​ផ្សេង​ៗ អ្នក​អាច​ទិញ​ឧបករណ៍ហាត់ប្រាណដើម្បីជូន​គាត់ហាត់នៅ​ផ្ទះ​បាន។ ម៉ាស៊ីន​រត់ ដើរ កង់ហាត់ប្រាណ ឬម៉ាស៊ីន​ម៉ាស្សាជាដើម គឺ​ជាកាដូដ៏ស័ក្តិ​សម​សម្រាប់​អ្នក​ម្តាយ​របស់យើង ក្នុង​ហាត់ប្រាណនៅផ្ទះ ដើម្បី​ជួយ​ឲ្យ​គាត់​មានភាព​រឹង​មាំ និង​មាន​សុខភាពល្អ​។

៤. កញ្ចប់ទេសចរណ៍

ការទិញកញ្ចប់ទេសចរណ៍​សម្រាប់​ពួកគេ​ទៅដើរ​លេងនៅក្រៅប្រទេស ក៏​ជា​កាដូដ៏ល្អ​សម្រាប់​អ្នក​ម្តាយផង​ដែរ ដែលអាច​ជួយ​ឲ្យ​​គាត់​ទទួលបាន​បទពិសោធន៍​ថ្មី និង​​ជួយ​ឲ្យ​សុខភាពផ្លូវ​ចិត្ត​របស់​ពួក​គាត់​កាន់​តែ​ប្រសើរ​។

៥. ចំណាយពេលនៅ​ជាមួយ​គាត់នៅថ្ងៃពិសេសៗ

ពិត​ណាស់ មនុស្សចាស់​អាច​នឹង​មាន​ភាព​ឯកោ​ច្រើន ដោយ​សារ​តែ​ភាគច្រើនៃយើង មិន​សូវ​មាន​ពេល​ឲ្យ​គាត់ ហេតុនេះ ក្នុង​នាម​ជា​កូន យើង​គួរ​តែ​ចំណាយពេល​​ឲ្យ​មាន​ប្រយោជន៍​ជាមួយ​នឹង​ម្តាយ​របស់យើង នៅ​ថ្ងៃពិសេសៗ ដូច​ជា ទិវាមាតាពិភពលោក​ ជា​ដើម​។

ការ​ចម្អិនម្អូប​ដែល​គាត់​ចូល​ចិត្ត​ ឬជូន​គាត់​នៅ​ញ៉ាំអីនៅក្រៅ មិន​ត្រឹម​តែ​ជា​កាយវិការ​ដ៏សមស្រប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​ការ​បង្ហាញពី​ការ​ដឹង​គុណ​មួយផង​ដែរ​ ហើយ​ការ​ធ្វើ​បែបនេះ នឹង​ធ្វើ​ឲ្យ​ម្តាយ​របស់​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​កាត់​បន្ថយ​ភាព​តាន​តឹង​នានា​។ ក្រៅពី​នេះ ការ​ចំណាយ​ពេល​ជជែក​លេង​ជាមួយនឹង​គាត់ ដូច​ជា រំឭកពីការ​ថែទាំ និង​រឿវ​រ៉ាវ​ល្អ​ៗ​ដែល​គាត់​ធ្វើ​ចំពោះ​យើង ក៏​ជា​កាដូ​មួយ​ផង​ដែរ ព្រោះ​ថា ការ​ធ្វើ​បែបនេះ មិនត្រឹម​តែ​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ជា​ការ​បង្ហាញពី​ការ​ស្រឡាញ់ និង​ដឹង​គុណ​ផង​ដែរ​។

[embed-health-tool-bmi]

៦. ណែនាំវេបសាយ ឬបណ្តាញសង្គមផ្នែក​សុខភាព

ពិតណាស់ ការណែនាំ​បណ្តាញសង្គម ឬគេហទំព័រ​ដែល​មាន​មាតិកា​សុខភាពល្អ​ៗ ដូច​ជា Hello គ្រូពេទ្យ ក៏​ជា​កាដូ​មួយ​ផង​ដែរ ព្រោះ​ថា ការ​ធ្វើ​បែប​នេះ មិនត្រឹម​តែ​បង្ហាញពី​ការ​គិត​គូ​ដល់​សុខភាព​របស់​ម្តាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជួយ​ឲ្យ​គាត់គិត​ដល់​សុខភាព​ជា​ទូទៅ​របស់​គាត់​ទៀតផង។​ ការ​អាន និងមើលមាតិកា​សុខភាពល្អ​ៗ ពិសេស​មាតិកា​ដែល​ផ្តោត​លើ​សុខភាពមនុស្សចាស់ នឹង​ជួយ​ឲ្យ​ម្តាយ​របស់អ្នកអាច​តាម​ដាន​សុខភាពខ្លួន​ឯង កត់សម្គាល់ពីរោគ​សញ្ញា​ផ្សេងៗ និង​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​គាត់​មាន​សុខភាព​រឹង​មាំ​ក្នុង​រយៈ​វែង​៕

អត្ថបទគួរអាន៖

កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក

បើ​អ្នក​ចង់​ឲ្យម្តាយ​របស់​អ្នក​នៅ​តែ​មាន​សុខភាពល្អ​ជានិច្ច​ធ្វើ​ជា​កាដូនៅ​ទិវាមាតាពិភពលោក ដែលត្រូវនឹង​ថ្ងៃទី​១២ ខែឧសភា ខាងមុខនេះ អ្នក​អាច​ទិញ​កាដូ​ដ៏​មាន​អត្ថន័យ​ដូច​ខាង​ក្រោមនេះ៖
១. កញ្ចប់​ពិនិត្យ​សុខភាព
២. កញ្ចប់ធានារ៉ាប់រងលើសុខភាព
៣. ឧបករណ៍​ហាត់ប្រាណនៅផ្ទះ
៤. កញ្ចប់ទេសចរណ៍
៣. ឧបករណ៍​ហាត់ប្រាណនៅផ្ទះ
៤. កញ្ចប់ទេសចរណ៍
៥. ចំណាយពេលនៅ​ជាមួយ​គាត់នៅថ្ងៃពិសេសៗ
៦. ណែនាំវេបសាយ ឬបណ្តាញសង្គមផ្នែក​សុខភាព

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Mother’s Day gifts to keep your mum healthy

https://www.greateasternlife.com/sg/en/personal-insurance/lifepedia/medical-coverage/5-mothers-day-gifts-to-keep-your-mom-healthy-forever.html

5 Mother’s Day Gift Ideas: Health and Fitness for the Best Mom in the World

https://medium.com/@michael.fritzsch_99857/5-mothers-day-gift-ideas-health-and-fitness-for-the-best-mom-in-the-world-cada4fd3f70e

Mother’s Day gifts: 7 best picks for your mom’s wellness

https://www.healthshots.com/preventive-care/family-care/best-mothers-day-gifts/

កំណែ​ប្រែបច្ចុប្បន្ន

10/05/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ពេលប្រុសៗកាន់តែចាស់ លិង្គប្រែប្រួលយ៉ាងម៉េចខ្លះ?

ភាពឯកកោ ធ្វើឲ្យមនុស្សចាស់ប្រឈមហានិភ័យសុខភាពច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ May 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម