យើងឃើញធ្មេញទារកតូចៗ cute cute អ៊ីចឹងមែន តែធ្មេញអាអូនមានសារសំខាន់ណាស់។ បើធ្មេញណាមួយរបស់កូនខូចលឿនពេក នោះធ្មេញដែលនៅសេសសល់អាចផ្លាស់ទី ហើយមិនទុកកន្លែងសម្រាប់ធ្មេញពេលពេញវ័យដុះមកនោះទេ។ ចំពោះម៉ាក់ប៉ាមានកូនបៅទឹកដោះគោម្សៅ យើងគួរប្រយ័ត្នបញ្ហាកូនពុកធ្មេញព្រោះកំប៉ុងទឹកដោះគោបន្តិច។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឲ្យដឹងថា បញ្ហាពុកធ្មេញព្រោះកំប៉ុងទឹកដោះគោ ឬ Baby bottle tooth decay ច្រើនកើតមានលើកុមារដែលបៅទឹកដោះគោ ឬទឹកផ្អែមពេលយប់ច្រើន ហើយមិនបានសម្អាតធ្មេញក្រោយបៅ។ ពុកធ្មេញព្រោះកំប៉ុងទឹកដោះគោ កើតឡើងនៅធ្មេញមុខជួរខាងលើ ប៉ុន្តែធ្មេញដទៃទៀតក៏អាចរងផលប៉ះពាល់ផងដែរ។
លោកស្រីបន្តថា បាក់តេរីក្នុងមាត់នឹងបំប្លែងជាតិស្ករទាំងនោះទៅជាអាស៊ីដដែលទៅធ្វើឲ្យពុកធ្មេញ។ ថ្វីដ្បិតតែធ្មេញកូនក្មេងនឹងត្រូវប្ដូរនៅអាយុ ៦ឆ្នាំក៏ដោយ ប៉ុន្តែប្រសិនបើធ្មេញពុកខូចមុនអាយុនឹងរំខានដល់ការញ៉ាំអាហាររបស់កុមារ។ បើកូនជួបបញ្ហាពុកធ្មេញព្រោះកំប៉ុងទឹកដោះគោ អាអូនអាច៖
-ឈឺធ្មេញ
-ឈឺអញ្ចាញ
-អាប់សែខ្ទុះក្នុងអញ្ចាញ ។ល។
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងរូបនេះបន្ថែមថា កាលណាកូនឈឺធ្មេញ ឈឺអញ្ចាញ វាអាចជះឥទ្ធិពលដល់ការលូតលាស់របស់ក្មេង (ព្រោះអាអូនឈឺធ្មេញពិបាកញ៉ាំអាហារ)។
វេជ្ជ. កុសល កណិការ
យើងអាចបង្ការបញ្ហាពុកធ្មេញព្រោះកំប៉ុងទឹកដោះគោបានដោយ សម្អាតធ្មេញឲ្យកូនមិនថាបៅដោះម្ដាយ ឬបៅទឹកដោះគោ កុំឲ្យកូនគេងបៀមកំប៉ុងទឹកដោះគោ ឲ្យកូនញ៉ាំទឹកពីកែវធម្មតា កាត់បន្ថយអាហារផ្អែម ឬស្អិតដែលកូនញ៉ាំ និងនាំកូនទៅពិនិត្យធ្មេញជាមួយទន្តពេទ្យឲ្យបានយ៉ាងតិចម្ដង មុនកូនចូលដល់អាយុ ១ឆ្នាំ។
អានបន្ថែម៖
- ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ ជាមួយតិចនិកប៉ុន្មាននេះ
- ក្មេងៗពេលណាបាក់ធ្មេញព្រៃ ហើយដុះធ្មេញស្រុកមកវិញ?
- កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?
- លម្អិតពីជំងឺជ្រាំងអណ្ដាតឧស្សាហ៍កើតលើក្មេងៗ និងវិធីបង្ការ
- តិចនិកបង្រៀនកូចតូចៗឲ្យចេះដុសសម្អាតធ្មេញ
[embed-health-tool-bmi]