គ្នាយើងណាខ្លះដែលប្រឈមនឹងជំងឺគ្រុនផ្ដាសាយធំមុនពេលមករដូវ? ពិតណាស់ អាការៈចុកពោះ ប្រែប្រួលអារម្មណ៍ និងហើមពោះអាចជារោគសញ្ញាមុនមករដូវ។ យ៉ាងណាមិញ ជំងឺគ្រុនផ្តាសាយធំមុនមករដូវ ក៏អាចប៉ះពាល់ដល់សុខភាពដូចគ្នា។
រោគសញ្ញាមុនពេលមករដូវ
ស្រីៗខ្លះ អាចមានរោគសញ្ញាមុនមករដូវ ស្រដៀងនឹងជំងឺគ្រុនផ្ដាសាយធំ ប៉ុន្តែមិនឆ្លងទៅអ្នកផ្សេងឡើយ។ រោគសញ្ញាទាំងនេះ រួមមាន៖
- ឈឺក្បាល
- គ្រុនក្តៅ
- ឈឺសាច់ដុំ
- ឈឺខ្នង
- ចុកពោះ
- ចង្អោរ
- អស់កម្លាំង
- ទល់លាមក។
[embed-health-tool-ovulation]
គ្រុនផ្ដាសាយធំមុនមករដូវបណ្តាលមកពីអ្វី?
ការប្រែប្រួលអ័រម៉ូន ដែលកើតឡើងអំឡុងពេលមករដូវ អាចបណ្តាលឲ្យមានរោគសញ្ញាគ្រុនផ្ដាសាយធំមុនមករដូវ ហើយរោគសញ្ញាទាំងនេះ អាចបន្តដល់រយៈពេល២សប្តាហ៍ និងជាទូទៅចាប់ផ្តើមបន្ទាប់ពីធ្លាក់មេជីវិតញី។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
គន្លឹះដោះស្រាយបញ្ហាគ្រុនផ្ដាសាយធំមុនមករដូវ
ពិតណាស់ យើងមិនអាចបញ្ចៀសរោគសញ្ញាគ្រុនផ្ដាសាយធំមុនមករដូវទាំងស្រុងក៏ពិតមែន ប៉ុន្តែគ្នាយើងអាចកាត់បន្ថយរោគសញ្ញាបាន ដោយអនុវត្តន៍តាមវិធីសាស្ត្រខាងក្រោមនេះ៖
- ញ៉ាំអាហារក្នុងបរិមាណតិចតួច និងញឹកញាប់ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរ
- បញ្ចូលគ្រាប់ធញ្ញជាតិក្នុងរបបអាហារ ដូចជាអង្ករសម្រូប និងសណ្តែក
- កាត់បន្ថយអាហារ និងភេសជ្ជៈជាក់លាក់មួយចំនួន ដែលធ្វើឲ្យប្រែប្រួលអ័រម៉ូន ដូចជាអំបិល កាហ្វេអ៊ីន និងជាតិអាល់កុល
- បន្ថែមជាតិកាល់ស្យូម រួមមានទឹកដោះគោ និងទឹកដោះគោជូរ
- ហាត់ប្រាណ និងបំពេញជាតិទឹកដល់រាងកាយ ដើម្បីឲ្យប្រព័ន្ធរាងកាយដំណើរការល្អ អំឡុងពេលមករដូវ
- គេងឲ្យបានគ្រប់គ្រាន់។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី