backup og meta

ស្រីៗគួរដឹង! មករដូវយឺត តែមិនមានផ្ទៃពោះ អាចបណ្តាលមកពីកត្តាអ្វីខ្លះ?

ស្រីៗគួរដឹង! មករដូវយឺត តែមិនមានផ្ទៃពោះ អាចបណ្តាលមកពីកត្តាអ្វីខ្លះ?

រាល់​​ការ​មក​រដូវ​យឺត ឬ​បាត់​រដូវ មិន​​មែន​សុទ្ធ​តែ​​បញ្ជាក់​ពី​ការ​មាន​ផ្ទៃពោះ​ទាំង​ស្រុង​ឡើយ។ ជា​ទូទៅ​ ​ស្រី​ៗ​យើង​មាន​វដ្ដ​រដូវ​មិន​ដូច​គ្នា​ទេ ហើយ​​ពេល​ខ្លះ​ ស្ថានភាព​សុខភាព​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​បណ្តាល​ឲ្យ​យើង​មក​រដូវ​យឺតយ៉ាវ ឬ​បាត់​រដូវ​ផង​ដែរ។ វដ្ដ​រដូវ​ធម្មតា​របស់​ស្រី​ៗ​យើង​ អាច​មាន​ចន្លោះ​ពី​២១​ថ្ងៃ ទៅ​៤០​ថ្ងៃ ប៉ុន្តែ​​បើ​យើង​មិន​មក​រដូវ​ក្នុង​រយៈពេល​នេះ នោះ​អាច​បណ្តាល​មក​ពី​កត្តា​​ខាង​ក្រោម​នេះ។

១. ស្រ្តេស

ស្រ្តេស​រ៉ាំរ៉ៃ ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​​យឺតយ៉ាវ។ ជាក់ស្តែង ស្រ្តេស​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង រំខាន​ដល់​ដំណេក ក៏​ដូចជា​អាច​ប៉ះពាល់​ដល់​ផ្នែក​របស់​ខួរក្បាល​ (Hypothalamus) ដែល​មាន​តួនាទី​គ្រប់គ្រង​វដ្ដ​រដូវ​​ថែម​ទៀត​ផង។

២. វិបត្តិ​​ក្នុង​ការ​ញ៉ាំ​អាហារ

ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រែប្រួល​ទម្ងន់​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​។ ​អ្នក​ដែល​មាន​វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ ឬ​ពិបាក​ញ៉ាំ​អាហារ​ ងាយ​នឹង​មក​​រដូវ​មិន​ទៀងទាត់​ណាស់។ បន្ថែម​ពី​នេះ ប្រសិនបើ​យើង​ស្រក​ទម្ងន់​ខ្លាំង​ជ្រុល ក៏​អាច​បណ្តាល​ឲ្យ​​មក​រដូវ​យឺត ឬ​បញ្ឈប់​ការ​មក​រដូវ​ ដោយ​សារ​តែ​មិន​មាន​ខ្លាញ់​គ្រប់គ្រង​ក្នុង​ការ​ធ្លាក់​មេ​ជីវិត​ញី។

[embed-health-tool-ovulation]

៣. ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ

​​​​​​​ចំណែក​ឯ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ក៏​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​យឺតយ៉ាវ ឬ​មក​រដូវ​មិន​ទៀង។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មាន​អ័រម៉ូន​ភេទ​ប្រុស​​ច្រើន​ជ្រុល ព្រម​ទាំង​អាច​មាន​គីស​នៅ​លើ​អូវែ។ ស្ថានភាព​មួយ​នេះ អាច​បណ្តាល​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្លាក់​មេ​ជីវិត​ញី។

អត្ថបទគួរអាន៖

៤. ប្រើ​ថ្នាំ​ពន្យារ​កំណើត

ជាមួយ​គ្នា​នេះ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ ពីព្រោះ​ថ្នាំ​ទាំង​នេះ​ផ្ទុក​អ័រម៉ូន​ Oestrogen ឬ Progestin ដែល​​រារាំង​អូវែ​មិន​ឲ្យ​បញ្ចេញ​ពង ក៏​ដូចជា​ពន្យារ​ការ​ធ្លាក់​មេ​ជីវិត។ រី​ឯ​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ និង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ក៏​​​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ។

ចំណុចសំខាន់

ស្រីៗ​យើង​ដែល​មក​រដូវ​យឺតយ៉ាវ ប៉ុន្តែ​​មិន​មាន​ផ្ទៃពោះ អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖
  • ស្រ្តេស
  • វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ
  • ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ
  • ប្រើ​ថ្នាំ​ពន្យារ​កំណើត

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Is My Period Late?

https://health.clevelandclinic.org/why-is-my-period-late/

Late and irregular periods

https://www.familyplanning.org.nz/advice/periods/late-and-irregular-periods

Menstrual Period – Missed or Late

https://www.seattlechildrens.org/conditions/a-z/menstrual-period-missed-or-late/

កំណែ​ប្រែបច្ចុប្បន្ន

08/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គ្នាយើងដឹងអត់? ឈឺចាប់ខ្លាំងពេលមករដូវ អាចមកពីបញ្ហាទាំងនេះ

ស្រីៗយើងពេលមករដូវ អាចប្រើទឹកអនាម័យបានដែរអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម