វ័យអស់រដូវ ជាដំណាក់កាលដែលអូវែឈប់ផលិតអ័រម៉ូនEstrogen និងProgesterone ហើយជាទូទៅ ស្ត្រីយើងតែងតែអស់រដូវនៅវ័យជិតឈានដល់៥០ឆ្នាំ ឬលើស ៥០ឆ្នាំតិចតួច។ នៅពេលដែលអូវែឈប់ផលិតអ័រម៉ូនទាំងពីរប្រភេទនេះ អាចបង្កឲ្យមានរោគសញ្ញាផ្សេងៗដូចជាការឡើងកម្ដៅខ្លួនភ្លាមៗ អមជាមួយនឹងអាការៈបែកញើស ដែលជាហេតុនាំឲ្យពិបាកក្នុងការគេង។
យោងតាមសមាគមដំណេកថ្នាក់ជាតិ (National Sleep Foundation) របស់អាមេរិក ប្រមាណ៦១%នៃស្ត្រីក្នុងវ័យអស់រដូវ មានបញ្ហាក្នុងការគេង ដែលអាចបង្កជាបញ្ហាផ្សេងទៀត ដូចជាងងុយគេងនៅពេលថ្ងៃ ការចងចាំចុះខ្សោយ ស្រ្តេស ឆាប់ចាស់មុនវ័យ ឬស្នាមខ្មៅក្រោមភ្នែក ជាដើម។
ដោះស្រាយបញ្ហាគេងមិនលក់នេះដោយរបៀបណា?
ដើម្បីជួយឲ្យគេងលក់ស្រួល ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំជំនួយ យើងគួរអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ៖
- ស្លៀកពាក់សំលៀកបំពាក់រលុងៗ ដែលធ្វើពីកប្បាស
- រក្សាភាពត្រជាក់នៅក្នុងបន្ទប់គេង និងឲ្យមានខ្យល់ចេញចូល
- ជៀសវាងអាហារដែលនាំឲ្យបែកញើស (ដូចជាអាហារហឹរ) មុនពេលចូលគេង
និង ចូលគេងឲ្យទៀងម៉ោង
- ជៀសវាងមើលទូរទស្សន៍ ញ៉ាំអាហារ ឬអានសៀវភៅនៅលើគ្រែគេង។ យើងអាចធ្វើសកម្មភាពទាំងនេះនៅទីតាំងផ្សេង រហូតដល់យើងងងុយគេង
- ហាត់ប្រាណជាទៀងទាត់ ប៉ុន្តែជៀសវាងហាត់ប្រាណមុនពេលគេង
- ជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិអាកុល និងជាតិនីកូទីនច្រើនជ្រុល
- ជៀសវាងគេងថ្ងៃ ដែលអាចរំខានដំណេកនៅពេលយប់
- ពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំដែលអាចជួយឲ្យយើងគេងលក់ស្រួល និងគ្មានផលរំខាន
- នោម មុនពេលចូលគេង។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ចំណុចសំខាន់
- ស្លៀកពាក់សំលៀកបំពាក់រលុងៗ ដែលធ្វើពីកប្បាស
- រក្សាភាពត្រជាក់នៅក្នុងបន្ទប់គេង និងឲ្យមានខ្យល់ចេញចូល
- ជៀសវាងអាហារជាក់លាក់ដែលនាំឲ្យបែកញើស (ដូចជាអាហារហឹរ) មុនពេលចូលគេង
- ចូលគេងឲ្យទៀងម៉ោង
- ជៀសវាងមើលទូរទស្សន៍ ញ៉ាំអាហារ ឬអានសៀវភៅនៅលើគ្រែគេង
- ហាត់ប្រាណជាទៀងទាត់ ប៉ុន្តែជៀសវាងហាត់ប្រាណមុនពេលគេង
- ជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិអាកុល និងជាតិនីកូទីនច្រើនជ្រុល
- ជៀសវាងគេងថ្ងៃ ដែលអាចរំខានដំណេកនៅពេលយប់
- ពិគ្រោះជាមួយគ្រូពេទ្យអំពីថ្នាំដែលអាចជួយឲ្យយើងគេងលក់ស្រួល និងគ្មានផលរំខាន
- នោម មុនពេលចូលគេង។
[embed-health-tool-ovulation]