backup og meta

កំពូលអាហារ៤ប្រភេទ ប្រឆាំងបញ្ហាសក់ជ្រុះបណ្តាលមក​ពី​គីសទឹកក្រពេញអូវែ

កំពូលអាហារ៤ប្រភេទ ប្រឆាំងបញ្ហាសក់ជ្រុះបណ្តាលមក​ពី​គីសទឹកក្រពេញអូវែ

គីស​ទឹក​ក្រពេញ​អូវែ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ និង​ទម្ងន់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​នេះ​ក៏​អាច​​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សរសៃ​សក់​ និង​ស្បែក​​របស់​យើង​ដូច​គ្នា។ ពិត​ណាស់ ប្រសិនបើ​​មិន​រក​វិធី​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ ​វា​នឹង​​អាច​បណ្ដាល​ឲ្យ​យើង​ទំពែក​តែ​ម្ដង។

កត្តា​​បង្ក​ និង​រោគ​សញ្ញា​នៃ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ

ស្ត្រី​ដែល​កើត​ជំងឺ​នេះ ច្រើន​តែ​មក​រដូវ​មិន​ទៀង​ ឬ​​មានការ​មក​រដូវ​រយៈពេល​យូរ ដោយ​សារ​តែ​​មាន​កម្រិត​អ័រម៉ូន​បុរស​ច្រើន​ជ្រុល។ រោគសញ្ញា​សំខាន់​ៗ​នៃ​គីស​ទឹក​ក្រពេញ​អូវែ​ រួម​មាន​ ការ​មក​រដូវ​មិន​ទៀងទាត់​ ឬ​មិន​មក​រដូវ មក​រដូវ​ច្រើន​ជ្រុល​ ឬ​ដុះ​រោម​​នៅ​លើ​​​មុខ និង​ដង​ខ្លួន​ច្រើន​ខុស​ធម្មតា កើត​មុន​​ទាំង​នៅ​លើ​មុខ និង​ខ្លួន ឈឺ​អាង​ត្រគាក​ ពិបាក​មាន​គភ៌ ហើយ​ស្បែក​​ឡើង​ក្រាស់​ និង​ស្រអាប់​ ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ហេតុអ្វី​គីស​ទឹក​ក្រពេញ​អូវែ​ប៉ះពាល់​ដល់​សក់?

អ័រម៉ូន​បុរស​​ត្រូវ​បាន​ផលិត​ដោយ​ធម្មជាតិ​នៅ​ក្នុង​អូវែ ក្រពេញ​អាដ្រេណាល់ (Adrenal) ​និង​កោសិកា​ខ្លាញ់​នៃ​រាងកាយ​របស់​ស្ត្រី។ ជាក់​ស្ដែង អ័រម៉ូន​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រោម​ក្លៀក​ និង​រោម​តំបន់​ពិសេស​ដុះ​លូតលាស់​។ ប៉ុន្តែ អំឡុង​ពេល​មក​រដូវ អ័រម៉ូន​បុរស​ទាំង​នេះ​នឹង​បំប្លែង​ទៅ​ជា​អ័រម៉ូន​អឹស្ត្រូសែន។ យ៉ាង​ណា​មិញ បើ​យើង​កើត​គីស​ទឹក​ក្នុង​ក្រពេញ​អូវែ នោះ​អូវែ​នឹង​ប្រែ​ទៅ​ជា​ដុំ​គីស​ ព្រម​ទាំង​ផលិត​អ័រម៉ូន​បុរស​ច្រើន​ជ្រុល​ ក៏​ដូចជា​រារាំង​​ការ​លូតលាស់​នៃ​ឫស​សក់​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់។

[embed-health-tool-ovulation]

កំពូល​អាហារ​​៤​ប្រភេទ​ ​ប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បណ្ដាល​មក​ពី​បញ្ហា​គីស​ក្រពេញ​អូវែ

១. វីតាមីន​

​ពពួក​វីតាមីន​D វីតាមីន​B12 និង​ជាតិ​ដែក​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ទ្រទ្រង់​​ការ​លូតលាស់​​​នៃ​សរសៃ​សក់​។ ដូចនេះ​ហើយ​ យើង​គួរ​តែ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​វីតាមីន​​ទាំង​នេះ​ភ្លាម​ៗ ប្រសិនបើ​រាងកាយ​ខ្វះ​វីតាមីន​ រហូត​ដល់​កម្រិត​​វីតាមីន​​ទាំង​ប៉ុន្មាន​មុខ​នេះ ​ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ។

២. បន្លែ

ជាមួយ​គ្នា​នេះ​ដែរ​ យើង​មិន​គួរ​រំលង​​ការ​ញ៉ាំ​បន្លែ និង​ប្រូតេអ៊ីន​ឡើយ។ បន្ថែម​ពី​នេះ​ កុំភ្លេចកាបូអ៊ីដ្រាត​​ ដែល​មាន​ដូចជា​អង្ករ​សម្រូប និង​Oatmeal ក៏​ជា​អាហារ​​ដ៏​ស័ក្ដិសម​ផង​ដែរ​។

ជ្រុះសក់៤

៣. អូមេហ្គា-៣

មួយ​វិញ​ទៀត យើង​គួរ​បន្ថែម​អូមេហ្គា​៣​ទៅ​ក្នុង​របប​អាហារ​ ដែល​មាន​ដូចជា​​ត្រី​​សាម៉ុន​ ត្រី​ធូណា ​គ្រាប់​ជី និង​ប្រភេទ​ប្រេង​រុក្ខជាតិ​ (ប្រេង​សណ្តែក​សៀង។)

អត្ថបទគួរអាន៖

៤. ប្រូតេអ៊ីន​

ប្រភព​ប្រូតេអ៊ីន​ ដែល​រួម​មាន​អាហារ​បាន​មក​ពី​សាច់​សត្វ ស៊ុត ​ទឹក​ដោះ​គោ​ បន្លែ​ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ សុទ្ធ​តែ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​ ដើម្បី​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ក៏​ដូចជា​ជួយ​ឲ្យ​សរសៃ​សក់​រឹងមាំ​មិន​ងាយ​ជ្រុះ។

ចំណុចសំខាន់

គីស​ទឹក​ក្រពេញ​អូវែ​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ និង​ទម្ងន់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សរសៃ​សក់​ និង​ស្បែក​​របស់​យើង​ដូច​គ្នា។ ដើម្បីកាត់បន្ថយបញ្ហា​សក់​ជ្រុះ ដោយ​សារ​ជំងឺ​គីស​ទឹក​ក្រពេញអូវែ យើង​ចាំបាច់​បញ្ចូល​វីតាមីន​ បន្លែ អូមេហ្គា-៣ និង​ប្រូតេអ៊ីន​ទៅ​ក្នុង​របប​អាហារ​ ទើប​ជា​ការ​ប្រសើរ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to manage PCOS hair loss

https://www.livehealthily.com/hair-loss/how-to-manage-pcos-hair-loss

PCOS Hair Loss: Effective Treatment Options for Hair Loss

https://flo.health/pcos/pcos-hair-loss

PCOS hair loss causes and 7 treatment options

https://ro.co/health-guide/pcos-hair-loss/

Fighting PCOS Hair Loss: Treatment and Home Remedies

https://www.emedihealth.com/skin-beauty/hair-scalp/treat-pcos-hair-loss

កំណែ​ប្រែបច្ចុប្បន្ន

19/07/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉េចបានស្រីៗខ្លះ មានគីសលើក្រពេញអូវែ?

គីសតម្រងនោម មានរោគសញ្ញាអ្វីខ្លះ? អ្នកណាងាយកើត?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 19, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម