backup og meta

ស្រីៗកើតគីសទឹកក្រពេញអូវែ អាចសម្រកទម្ងន់បាន តាមគន្លឹះទាំង៥នេះ

ស្រីៗកើតគីសទឹកក្រពេញអូវែ អាចសម្រកទម្ងន់បាន តាមគន្លឹះទាំង៥នេះ

​គីស​ទឹក​នៅ​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ដែល​ច្រើន​កើត​លើ​ស្ត្រី​ក្នុង​វ័យ​​​​បន្ត​ពូជ​។ ក្រៅ​ពី​​អាច​​ធ្វើ​ឲ្យស្រី​ៗ​ពិបាក​មាន​កូន​ ជំងឺ​នេះ​ថែម​ទាំង​​​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត ដូចជា​ឡើង​ទម្ងន់​ជា​ដើម។ ជា​ទូទៅ ស្រី​ៗ​​ជា​ច្រើន​ដែល​កើត​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ ​ក៏​ប្រឈម​នឹង​បញ្ហា​ស៊ាំ​នឹង​​អាំងស៊ុយលីន​ ដែល​នាំ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​បំប្លែង​​គ្លុយកូស​ពី​ឈាម​ទៅ​ជា​ថាមពល​ ដែល​​ជា​លទ្ធផល​ធ្វើ​ឲ្យ​យើង​ធាត់​ជ្រុល។ ហេតុនេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ព្រមទាំងជៀសវាង​​ពីផលវិបាក​ដទៃ​ទៀត គ្នា​យើង​គួរ​តែ​អនុវត្តន៍វិធីសាស្ត្រ​មួយ​ចំនួន​។

១. ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​

របប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន បន្លែ និង​ខ្លាញ់​​ដែល​មាន​សុខភាព​ល្អ ជា​អ្វី​ដែល​រាងកាយ​យើង​មិន​អាច​ខ្វះ​បាន​។ លើស​ពី​នេះ គ្នា​យើង​គួរ​ញ៉ាំ​​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដូច​ជា​ផ្លែ​បឺរ ផ្កា​ខាត់​ណា​ខៀវ ផ្លែឈើ​ក្រៀម ដើម្បី​ជួយ​ឲ្យ​ឆាប់​ឆ្អែត និង​ងាយស្រួល​រំលាយ​អាហារ ព្រម​ទាំង​ពពួក​អាហារ​ឡើង​មេ (fermented food) ដូចជា​ទឹក​ដោះ​គោ​ជូរ គីមឈើ ជ្រល់ ដើម្បី​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស និង​ជួយ​ឲ្យ​​ស្រក​ទម្ងន់

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. ជៀសវាង​អាហារ​កែច្នៃ

យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ក្រោយ​ញ៉ាំ​ជាតិ​ស្ករ​ក្នុង​បរិមាណ​ដូច​គ្នា ស្រី​ៗ​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ​មាន​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​​ បើ​ប្រៀបធៀប​ទៅ​នឹង​​អ្នក​ដែល​គ្មាន​ជំងឺ​នេះ។

៣. ហាត់​ប្រាណ​ជា​ទៀងទាត់

ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​ដែល​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​​ទាប​ក្នុង​ការវិវត្ត​ទៅជា​បញ្ហា​​ធាត់​ជ្រុល។ ទោះ​បី​ជា​ស្ត្រី​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ត្រូវការ​ពេល​យូរ​ជាង​​ក្នុង​ការ​សម្រក​ទម្ងន់​ក៏​ពិត​មែន​ ប៉ុន្តែ​​ការ​ហាត់ប្រាណ​ជា​ទៀងទាត់ នឹង​អាច​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បន្តិច​ម្ដង​ៗ​ជា​មិន​ខាន។

[embed-health-tool-ovulation]

​​​​៤. គ្រប់គ្រង​ចំណង់​អាហារ

ជា​ធម្មតា គ្នា​យើង​តែង​មាន​អារម្មណ៍​ឃ្លាន​នេះ​ឃ្លាន​នោះ អំឡុង​ពេល​​ញ៉ាំ​​អាហារដើម្បី​​សម្រក​ទម្ងន់។ យ៉ាង​ណា​មិញ ការ​គ្រប់គ្រង​ចំណង់​អាហារ​ឲ្យ​បាន​​ល្អ មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ថា​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​នោះ ទោះ​ជា​ខិតខំ​ហាត់ប្រាណ ​ឬ​តម​​អាហារ​​យ៉ាង​ណា ក៏​គ្មាន​ប្រយោជន៍​ដែរ។​

គីសទឹក

អត្ថបទគួរអាន៖

​​​​៥. ជៀសវាង​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា

ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ មិន​គួរ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​​ចាប់ផ្ដើម​របប​អាហារ ឬ​ធ្វើ​លំហាត់​ប្រាណ​ដោយ​មិន​​យល់​ច្បាស់​ពី​ផលវិបាក​ដែល​អាច​កើត​មាន​លើ​រាងកាយ​នោះ​ឡើយ។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្ត្រី ឬ​អ្នក​​ជំនាញ​ខាង​អាហារូបត្ថម្ភ ដើម្បី​រៀបចំ​ផែនការ​របប​អាហារ និង​លំហាត់​ប្រាណ​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន​ឯង​ជា​មុន​សិន​ ​ទើប​ជា​ការ​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why is it hard to lose weight with PCOS?

https://conquerpcos.org/why-is-it-hard-to-lose-weight-with-pcos/

Dietary Advice for
Polycystic Ovary
Syndrome (PCOS)

https://www.swft.nhs.uk/application/files/8015/6586/5352/Dietary_Advice_for_Polycystic_Ovary_Syndrome_A4_2019.pdf

The PCOS diet: How to use food to help manage your PCOS

https://flo.health/pcos/pcos-diet

កំណែ​ប្រែបច្ចុប្បន្ន

16/09/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គីសតម្រងនោម មានរោគសញ្ញាអ្វីខ្លះ? អ្នកណាងាយកើត?

ធ្វើម៉េចដឹងថាគីសដៃស្បូនជាគីសធម្មតា ឬគីសត្រូវព្យាបាល?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម