backup og meta

មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស

មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស

ជំងឺរលាកទ្វារមាសបង្កឡើងដោយការឆ្លងមេរោគ ឬការបង្ករោគនៅក្នុង​ទ្វារមាសដែលធ្វើឱ្យ​យើង​មាន​ការឈឺចាប់នៅត្រង់​ទ្វារមាស។ តើស្រ្តីស្ថិតក្នុងវ័យណាងាយប្រឈមនឹងការរលាកទ្វារមាសជាងគេ? ហើយកត្តាអ្វីខ្លះបង្កើនហានិភ័យរលាកទ្វារមាស?

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី ប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យ​ដឹងថា ជំងឺរលាកទ្វារមាស​កើតញឹកញាប់​បើលើស្រីៗវ័យជំទង់ដែលចាប់ផ្តើម​មានរដូវ តែក៏អាច​កើតលើស្រ្តីស្ថិតក្នុងវ័យបន្តពូជផ្សេង​ទៀត​ដែរ ហើយស្រ្តីក្រោយវ័យអស់រដូវក៏កើត​ដែរ​តែថា​មាន​ភាគ​រយតិច។

១. កត្តាហានិភ័យការលាកទ្វារមាស

២. ស្រ្តីដែលរលាកទ្វារមាសអាចមានរោគសញ្ញាដូចជា៖

  • ក្រហល់ក្រហាល
  • ក្រហម និងឈឺចាប់នៅទ្វារមាស
  • ធ្លាក់សច្រើន រាវ ខាប់ ឬមានក្លិនឆ្អាប (ទៅតាមប្រភេទមេរោគដែលបង្កឱ្យទ្វារមាសរលាក)
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣. មូលហេតុបង្កឱ្យស្រ្តីរលាកទ្វារមាស

  • ការបំរែបំរួលអ័រម៉ូន៖ ធ្វើឱ្យ pH ក្នុងទ្វារមាសមានការផ្តាស់ប្តូរខុសធម្មតា ហើយបង្កទៅជា​ការ​រលាក​ទ្វារមាស តែមិនធ្ងន់ធ្ងរទេ អាចព្យាបាលដោយញុំាថ្នាំអ័រម៉ូន
  • ការបង្ករោគ៖ មានដូចជាពពួកបាកតេរី (ធ្លាក់សរាវៗ និងមានក្លិនឆ្អាប) ពពួក Candida albicans (ធ្លាក់សខាប់ៗដែលកកដូចផ្សិត) ពពួក Trichomoniasis (ធ្លាក់សមានក្លិនស្អុយ)

[embed-health-tool-bmi]

៤. វីធីបង្ការបញ្ហារលាកទ្វារមាស

  • ធ្វើអនាម័យប្រដាប់ភេទជាប្រចាំ៖ ដើម្បីចៀសវាងការកកើតបាក់តេរីនៅក្នុងទ្វារមាស
  • មិនគួរលាងសម្អាតទ្វារមាសផ្នែកខាងក្នុង (ចាប់ពីសន្ទះព្រហ្មចារីទៅក្នុង) ទេ៖ មិនថាលាងដោយ​ខ្លួន​ឯង ឬឧស្សាហ៍ទៅឱ្យពេទ្យ​លាង​​ឱ្យទេ ព្រោះអាច​បណ្តាលឱ្យបាត់បង់បាក់តេរីល្អៗ​ដែលជួយឱ្យ​កោសិកា​ទ្វារមាស​លូតលាស់​បានល្អ​ការពារទ្វារមាសពីការឆ្លងមេរោគ
  • ពេលប្រើប្រាស់មធ្យោបាយពន្យារកំណើត៖ ត្រូវមានការពិភាក្សាជាមួយគ្រូពេទ្យ ព្រោះមធ្យោបាយ​ពន្យារ​កំណើត​មួយចំនួនអាចធ្វើឱ្យអ័រម៉ូនយើងប្រែប្រួលដែលអាចបណ្តាលឱ្យរលាកទ្វារមាស

បើយើងរលាកទ្វារមាស ឬមានអារម្មណ៍ថាផ្សា ឬក្រហាយនៅតំបន់ទ្វារមាស យើងត្រូវ​ប្រញាប់​មកជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាល​ឱ្យបានទាន់ពេលចៀសវាងរលាកខ្លាំង​ដែល​អាច​បង្កឱ្យដាច់រហែកស្បែក និងបង្កឱ្យមានការឆ្លងមេរោគ ជាពិសេសមេរោគ​កាមរោគចូលទៅតាម​ស្បែក ហើយចូលទៅប្រព័ន្ធឈាមរត់ដែលអាចបង្កឱ្យមានបញ្ហាដល់សរីរាង្គផ្សេងៗទៀត។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginitis
https://www.mayoclinic.org/diseases-conditions/vaginitis/symptoms-causes/syc-20354707

Vaginitis
https://www.plannedparenthood.org/learn/health-and-wellness/vaginitis

Vaginal Infections (Vaginitis)
https://youngwomenshealth.org/2012/11/20/vaginal-infection/

Vaginitis (Vaginal Infection or Irritation)
https://www.columbiadoctors.org/treatments-conditions/vaginitis-vaginal-infection-or-irritation

កំណែ​ប្រែបច្ចុប្បន្ន

14/06/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

៥ សំណួរខ្លីខ្លឹម ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!

ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jun 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម