ការធ្លាក់សកើតឡើងជាទូទៅចំពោះស្រីៗយើងក្នុងវ័យបន្តពូជ។ ប៉ុន្តែការធ្លាក់សប្រភេទខ្លះ អាចបង្ហាញពីបញ្ហាសុខភាពជាក់លាក់មួយចំនួន ដូចជាការបង្ករោគ ឬវិបត្តិសុខភាពធ្ងន់ធ្ងរដទៃទៀត។ យ៉ាងណាមិញ ការធ្លាក់សដែលមានសភាពខាប់ ជាធម្មតាគឺមិនមានបង្កជាកង្វល់ណាមួយឡើយ។
ការធ្លាក់សជារឿងធម្មតា?
ពិតណាស់ គ្នាយើងភាគច្រើនប្រឈមនឹងការធ្លាក់សជាច្រើនប្រភេទអំឡុងពេលនៃវដ្ដរដូវរបស់ខ្លួន ហើយស្រីៗយើងខ្លះធ្លាក់សមានសភាពថ្លា ខាប់ រាវ មនិង គ្មានក្លិន ជារៀងរាល់ថ្ងៃក៏មាន។ លើសពីនេះ ពណ៌នៃការធ្លាក់សទាំងនេះ អាចមានភាពខុសគ្នា អាចប្ដូរពីពណ៌សទៅពណ៌ត្នោត។ ជាក់ស្ដែង ការប្រែប្រួលពណ៌ និងកំហាប់នៃការធ្លាក់ស មានពាក់ព័ន្ធនឹងកត្តាអ័រម៉ូន។ ដរាបណាការធ្លាក់សទាំងនេះ មិនមានអមជាមួយនឹងបញ្ហារមាស់ ឬក្រហាយ នោះបានន័យថា ជាការធ្លាក់សធម្មតាប៉ុណ្ណោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ធ្លាក់សបណ្ដាលមកពីអ្វី?
មូលហេតុទូទៅនៃការធ្លាក់ស មុនពេលមករដូវ រួមមាន៖
- មុខងារប្រព័ន្ធបន្តពូជមានភាពប្រក្រតី
- ការប្រើថ្នាំពន្យារកំណើត
- មានផ្ទៃពោះ។
ចុះបើធ្លាក់សខាប់ និងមានក្លិន?
- ចំពោះការធ្លាក់សដែលមានក្លិនមិនល្អ អាចបង្ហាញពីការបង្ករោគ ឬបញ្ហាសុខភាពមួយចំនួនដែលចាំបាច់ត្រូវធ្វើការព្យាបាល។
- រោគសញ្ញានៃបាក់តេរីក្នុងទ្វារមាស រួមមានការធ្លាក់សមានក្លិនមិនល្អ ឬក្រហាយនៅពេលនោម។
- រលាកទ្វារមាសដោយសារមេរោគផ្សិត អាចបណ្ដាលឲ្យធ្លាក់សមានសភាពខាប់ និងគ្មានក្លិន។
- មួយវិញទៀត ការធ្លាក់សដែលមានក្លិនមិនល្អក៏អាចបណ្ដាលមកពីជំងឺកាមរោគផងដែរ។
គន្លឹះបង្ការបញ្ហាធ្លាក់សមិនប្រក្រតី
- ងូតទឹកជាទៀងទាត់ ជាពិសេសក្រោយធ្វើលំហាត់ប្រាណ
- ជៀសវាងប្រើជែល ឬសាប៊ូដែលមានក្លិននៅទ្វារមាស ឬប្រើស្រ្ពៃយ៍កម្ចាត់ក្លិនទ្វារមាស ឬត្រាំពពុះសាប៊ូ
- ជូតសម្អាតបរិវេណទ្វារមាសពីខាងមុខទៅខាងក្រោយ បន្ទាប់ពីនោមរួច
- ស្លៀកសំលៀកបំពាក់ដែលធ្វើពីកប្បាស ឬរលុងៗ។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
ការធ្លាក់សជារឿងធម្មតាប៉ុណ្ណោះ និងកើតឡើងជាប្រចាំ។ ប៉ុន្តែ ការធ្លាក់សប្រភេទខ្លះ អាចបង្ហាញពីការបង្ករោគ ដូចជាការឆ្លងមេរោគផ្សិត ឬការឆ្លងមេរោគទ្វារមាស។ ក្នុងករណីដែលគ្នាយើងធ្លាក់សដោយមានការឈឺចាប់នៅត្រង់អាងត្រគាក ក៏ដូចជាទ្វារមាសមានក្លិនមិនល្អ រលាក ក្រហាយ ឬក្រហម យើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។